backup og meta

ទុក្ខ​ធំ​ហើយ អ្នក​ជក់​បារី​ខូច​ទាំង​សុខភាព ថែម​ទាំង​ត្រូវ​ផាក​ពិន័យ​ទៀត

ទុក្ខ​ធំ​ហើយ អ្នក​ជក់​បារី​ខូច​ទាំង​សុខភាព ថែម​ទាំង​ត្រូវ​ផាក​ពិន័យ​ទៀត

កន្លង​មកយើង​ត្រឹម​តែ​ដឹង​ជក់​បារី​បង្ក​ផលប៉ះពាល់​ចំពោះ​សុខភាព​ច្រើន​មុខ​ណាស់ ក្នុង​នោះ​មាន ប្រព័ន្ធ​សរសៃប្រសាទ ប្រព័ន្ធ​ដកដង្ហើម សរសៃ​ឈាម​បេះដូង រំលាយ​អាហារ មាន​បញ្ហា​ស្បែក សក់ និង​ក្រចក​ជា​ដើម។ ប៉ុន្តែ​ចាប់​ពី​ចុងឆ្នាំ ២០១៩ នេះ​​ទៅ ក្រសួង​សុខាភិបាល​នឹង​ចាប់​ផាក​ពិន័យ​ជា​ថវិកា ចំពោះ​អ្នក​ជក់បារី​នៅ​តាម​ទី​សាធារណៈ។

លោក​ស្រី​វេជ្ជបណ្ឌិត ឈា ឆដាភា ប្រធាន​មជ្ឈមណ្ឌល​ជាតិ​លើកកម្ពស់​សុខភាព នៃ​ក្រសួងសុខាភិបាល បានបញ្ជាក់ ក្នុង​ទិវា​ពិភពលោក​គ្មាន​ផ្សែង​បារី ក្រោម​ប្រធានបទ ថ្នាំជក់ និង​សុខភាព​សួត កាលពីព្រឹក​ថ្ងៃទី​៣០ ឧសភា ២០១៩​ថា ការ​អនុវត្ត​នេះ នឹង​ចាប់ពី​ខែធ្នូ ឆ្នាំ​២០១៩​តទៅ ដោយមាន​ក្រុម​អធិការកិច្ច ក្រសួង​ចំនួន ​៤៩០ ​នាក់ នៅ​ទូទាំង​ប្រទេស នឹងចុះ​ផាកពិន័យជា​ថវិកា​។

បារី-ថ្នាំជក់

បារី​មិន​ត្រឹម​តែ​មាន​ផល​ប៉ះពាល់​ចំពោះ​អ្នក​ជក់​ប៉ុណ្ណោះ​ទេ អ្នក​ស្រូប​ផ្សែងបារី​ពីគេ​ក៏​គ្រោះថ្នាក់​ដែរ គ្រាន់តែ​ភាគរយ​តិច​ជាង​អ្នក​ជក់​ប៉ុណ្ណោះ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត មុំ គង់ ប្រធាន​អង្គការ​ចលនា​ដើម្បី​សុខភាព។ យោងតាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក ក្នុង ១ ឆ្នាំ មាន​ពលរដ្ឋ​កម្ពុជា​ប្រមាណ ១ ម៉ឺន​នាក់​បាន​ស្លាប់​ដោយ​ការ​ជក់បារី។ អ្នក​ប្រើប្រាស់​ថ្នាំ​ជក់ ជក់បារី ឬ​ស្រូប​ផ្សែងបារី​ដោយ​ប្រយោល បណ្តាល​ឲ្យ​កើត​ជំងឺ​កាច​សាហាវ​មួយ​ចំនួន ដូចជា ៖

– កើតជំងឺសរសៃឈាមបេះដូង

– កើតមហារីកមាត់ធ្មេញ

– ដាច់សរសៃឈាមខួរក្បាល

– កើតមហារីកសួត

– មហារីកបំពង់ក ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

31/05/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ ជីព ចិត្ត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ការជក់បារី បង្កផលប៉ះពាល់ច្រើនដល់សុខភាពស្បែក

ហេតុអ្វីស្រ្តីពពោះនិងក្មេងៗចាំបាច់ត្រូវប្រើទឹកលាងដៃសម្លាប់មេរោគពិសេសលើសធម្មតា?


ត្រួតពិនិត្យដោយ

ជីព ចិត្ត


អត្ថបទ​ដោយ ដេត ធន្នី · កែ May 31, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម