backup og meta

មូលហេតុទាំងនេះ ធ្វើឲ្យពិបាកផ្តាច់បារីបំផុត

មូលហេតុទាំងនេះ ធ្វើឲ្យពិបាកផ្តាច់បារីបំផុត

ផ្ដាច់​បារី ជារឿង​ពិបាក​បំផុត ដោយ​សារជាតិ​នីកូទីន​ក្នុងបារី បាន​ជ្រាប​ដល់​ខួរ​ក្បាល​គ្រប់​ពេល​យើង​ជក់។ នេះជាហេតុផលខ្លះអ្នកជក់បារីពិបាកផ្ដាច់៖

១- ជាតិ​នីកូទីន

ជាតិ​នីកូទីន ជា​សារធាតុ​ញៀន​ក្នុង​ធម្មជាតិ ឃើញ​មាន​ក្នុង​ថ្នាំ​ជក់ ហើយ​មាន​ភាព​ញៀន​ដូច​នឹង​ហេរ៉ូអ៊ីន ឬ​កូកាអ៊ីន​ដែរ។ ពេល​ប្រើ​យូរ​ទៅ យើង​អាច​ញៀន​ជាតិ​នីកូទីន​ ទាំង​ផ្លូវ​កាយ ​និង​ផ្លូវ​ចិត្ត។ បញ្ហា​ញៀន​ដោយ​ផ្លូវ​កាយ អាច​បណ្ដាល​ឲ្យ​មាន​រោគ​សញ្ញា​មិន​ល្អ​ផ្សេងៗ​ នៅ​ពេល​មិន​​ជក់បារី ឬ​​ព្យាយាម​ឈប់ រីឯ​ការ​​ញៀន​ដោយ​ផ្លូវ​ចិត្ត ធ្វើ​ឲ្យ​យើង​​ជក់បារី ​ពិបាក​នៅ​ឆ្ងាយ​ពី​ជាតិ​នីកូទីនណាស់ បន្ទាប់​ពី​ឈប់​ជក់។ ការ​សិក្សា​ជាច្រើន​បង្ហាញ​ថា ​ដើម្បី​ជោគ​ជ័យ​​ឈប់ជក់ ​និងផ្តាច់​បារី​រហូត ទាល់​តែ​ដោះស្រាយ​បញ្ហា​ញៀន​ទាំង​ពីរ​នេះជាមុន​សិន។

ពេល​យើង​ស្រូប​យក​ផ្សែង​បារី ជាតិ​នីកូទីន​ នឹង​ជ្រាប​ចូល​ជ្រៅ​ទៅ​ក្នុង​សួត ហើយ​វា​ស្រូប​យ៉ាង​លឿន​ចូល​ក្នុង​ប្រព័ន្ធ​ឈាម ​នាំ​ទៅ​ជាមួយ​ឧស្ម័នកាបូន​ម៉ូណូ​អុក​ស៊ីត និង​សារធាតុ​ពុល​ផ្សេង​ទៀត ទៅ​គ្រប់​ផ្នែក​ទាំង​នៃ​រាង​កាយ ហើយ​ជាតិ​នីកូទីន ហឺត​ចូល​តាម​រយៈ​ផ្សែង​បារី អាច​ចូល​ទៅ​ដល់​ខួរ​ក្បាល​លឿន​ជាង​ថ្នាំ​ចាក់​តាម​សរសៃទៅ​ទៀត។

ជាតិ​នីកូទីន អាច​ធ្វើ​ប៉ះ​ពាល់​ផ្នែក​ជា​ច្រើន​របស់​រាង​កាយ រួម​មាន បេះដូង និង​សរសៃ​ឈាម​ទាំង​មូល អ័រម៉ូន ការ​ធ្វើ​មេតាបូលីស (ការ​បំបែក​ចំណី​អាហារ​របស់​រាង​កាយ) និង​ខួរ​ក្បាល។ នីកូទីន​ អាច​ឃើញ​មាន​ក្នុង​ទឹក​ដោះ និង​ទឹក​រំអិល​ចេញ​ពី​ស្បូន​របស់​ស្ត្រី​​ជក់​បារី ហើយ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ ជាតិ​នីកូទីន អាច​ឆ្លង​កាត់​សុក ​ឃើញ​មាន​ក្នុង​ទឹក​ភ្លោះ និង​ឈាម​ ​ជាប់​ទង​ផ្ចិត​ទារក​ទើប​នឹង​កើត (Umbilical cord blood) ទៀត​ផង។

មាន​កត្តា​ប៉ះ​ពាល់​ខុសៗ​គ្នា អាស្រ័យ​លើ​​រយៈពេល​​រាង​កាយត្រូវ​ការ​យូរ​ប៉ុនណា ដើម្បី​បញ្ចេញ​ជាតិ​នីកូទីន​ និង​សារធាតុ​គីមី​ពី​ផ្សែងបារី​ចេញពី​រាងកាយ។ ករណី​ភាគ​ច្រើន អ្នកជក់​បារី​ធម្មតា​ម្នាក់ ​នៅ​តែ​មាន​ជាតិ​នីកូទីន ​និង​សារធាតុ​គីមី​ពី​ផ្សែងបារី​ផ្សេង​ទៀត​ក្នុង​រាង​កាយ​ប្រហែល​ជា ៣-៤ ថ្ងៃ បន្ទាប់​ពី​ឈប់​ជក់។

២- ​ហ្សែន​

អ្នក​វិទ្យាសាស្ត្រ​ជា​ច្រើន​ដឹង​ថា ហ្សែន​ជា​អ្នក​បង្កើតទម្រង់​រូបរាង​របស់​មនុស្ស​ម្នាក់ៗ នៅ​ពេល​យើង​ដឹង​ពី​ហ្សែន​កាន់​តែ​ច្រើន យើង​អាច​រៀប​ចំ​វិធី​ការពារ​ និង​ព្យាបាល​សម្រាប់ខ្លួន​ឯង ​កាន់​តែ​មាន​ប្រសិទ្ធភាព ហើយ​ជំងឺ​គេ​ដឹង​ច្រើន​ជាង​គេ​ទាក់​ទង​នឹង​ហ្សែន ​គឺ​មហារីក។

ហ្សែន CYP2A6 ជួយ​ឲ្យដឹង​ថា ​រាង​កាយ​បញ្ចេញ​ជាតិ​នីកូទីន​ចេញ​បាន​លឿន​កម្រិត​ណា។ ប្រមាណ ​២៥-៤០ ​ភាគរយ​ ក្នុង​ចំណោម​អ្នក​ជក់​បារី​ទាំង​អស់ ​បញ្ចេញ​ជាតិ​នីកូទីន​ចេញ​ពីរាង​កាយ​យឺត ហើយ​ការ​ជក់​បារី​តិច ក៏​ស្រូប​ជាតិ​នី​កូទីន​មិនបាន​​ជ្រៅ​ចូល​ក្នុង​ខ្លួន​ដែរ។ អ្នកស្ថិត​ក្នុង​ក្រុម​នេះ ​ងាយ​ស្រួល​ផ្តាច់បារី។ ប៉ុន្តែ បើ​ការ​បញ្ចេញ​ជាតិ​នីកូទីន​លឿន ​ពិបាក​ផ្តាច់​បារី​ណាស់ ដោយ​អ្នក​ជក់​បារី​ស្ថិត​ក្នុង​ក្រុម​នេះ មាន​ប្រហែល​ពី ៦០-៧៥​ ភាគ​រយ។

អត្ថបទ​ពាក់ព័ន្ធ៖

  • ឈប់លេសទៀត នេះជា​វិធីសាស្ត្រ​ងាយៗ ដើម្បី​ផ្តាច់​បារី
  • ស្រីៗ​ពពោះ បើ​នៅជិត​អ្នក​ជក់​បារី គ្រោះ​ថ្នាក់ធំ​ខ្លាំង​ដល់​គភ៌

៣- ​ខួរ​ក្បាល

ជាតិ​នីកូទីនក្នុង​បារី​ ជាសារធាតុ​គីមី​ញៀន​ខ្ពស់​បំផុត ​ព្រោះ​ថា​ពេល​ជក់​បារី ជាតិ​នីកូទីន​អាច​ជ្រាប​ទៅ​ដល់​ខួរ​ក្បាល និង​ភ្ជាប់​ជាមួយ​ Receptor ក្នុង​ខួរ​ក្បាល​ភ្លាមៗ ខណៈ Receptor ​ទាំង​នោះ នឹង​បញ្ចេញ​អ័រម៉ូន ដូប៉ាមីន (Dopamine) ដែល​ជា​អ័រម៉ូន​ធ្វើឲ្យ​សប្បាយ ហេតុ​នេះ​ហើយ​ទើប​ពេល​ជក់​បារី មាន​អារម្មណ៍​ធូរ​ស្រាល សប្បាយ​ចិត្ត។

ផ្តាច់​​បារី​ជា​រឿងពិបាក ព្រោះ​ខួរ​ក្បាល​បាន​ស៊ាំ​នឹង​កម្រិតមាន​ជាតិ​នីកូទីន​នេះ​ទៅ​ហើយ។ ​បើ​ឈប់​ជក់​បារី ពេល​ជាតិ​ថ្នាំ​ចេញ​អស់​ពី​ប្រព័ន្ធ​ប្រសាទនៅ​ត្រង់តំបន់ Interpeduncular nucleus របស់​ខួរ​ក្បាល ធ្វើ​ឲ្យ​មាន​រោគ​សញ្ញា​ ដូច​ជា ខឹង​ច្រើន ថប់​បារម្ភ ពិបាក​ផ្ចង់​អារម្មណ៍ និង​ឡើង​ទម្ងន់ ដែល​សញ្ញា​ទាំង​អស់​នេះ​ អាច​បង្ខំ​ឲ្យ​យើង​​ជក់​បារីឡើង​វិញ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Groupមិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Can’t Quit Smoking? Blame Your Brain. http://www.everydayhealth.com/addiction/trouble-quitting-smoking-blame-your-brain.aspx. Accessed December 18, 2016.

Doctors’ Notes: Finding it hard to quit smoking? Blame your genes. https://www.thestar.com/life/health_wellness/2016/11/07/doctors-notes-finding-it-hard-to-quit-smoking-blame-your-genes.html. Accessed December 18, 2016.

Guide to Quitting Smoking. http://www.cancer.org/healthy/stayawayfromtobacco/guidetoquittingsmoking/. Accessed December 18, 2016.

កំណែ​ប្រែបច្ចុប្បន្ន

30/06/2019

អត្ថបទ​ដោយ គឹម កាណែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

ការជក់បារី បង្កផលប៉ះពាល់ច្រើនដល់សុខភាពស្បែក

ហេតុអ្វីស្រ្តីពពោះនិងក្មេងៗចាំបាច់ត្រូវប្រើទឹកលាងដៃសម្លាប់មេរោគពិសេសលើសធម្មតា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Jun 30, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម