backup og meta

កុំប្រហែស! ក្លិនមាត់អាចបញ្ជាក់ពីជំងឺផ្សេងៗទាំងនេះ ក្រៅពីបញ្ហាក្នុងប្រអប់មាត់

កុំប្រហែស! ក្លិនមាត់អាចបញ្ជាក់ពីជំងឺផ្សេងៗទាំងនេះ ក្រៅពីបញ្ហាក្នុងប្រអប់មាត់

គ្មាន​អ្នក​ណា​ចង់​ឲ្យ​មាត់​របស់​ខ្លួន​មាន​បញ្ហា​ក្លិន​មាត់​នោះ​ទេ ព្រោះ​វា​ជា​កត្តា​មួយ​ដែល​រំខាន​ដល់​យើង និង​ដល់​អ្នក​ដទៃ​នៅ​ពេល​​យើង​និយាយ​គ្នា​។ បញ្ហា​ក្លិន​មាត់​ភាគ​ច្រើន បណ្ដាល​មក​បញ្ហា​ដែល​មាន​ក្នុង​មាត់​ធ្មេញ ប៉ុន្តែ​វា​ក៏​អាច​កើត​មាន​ដោយ​សារ​តែ​ជំងឺ​ដែល​មាន​នៅ​ក្នុង​ខ្លួន​យើង​ផង​ដែរ។

បើ​តាម​មន្ទីរពេទ្យ កាល់​ម៉ែត បាន​ឲ្យ​ដឹង​ថា ៨៥%​ នៃ​បញ្ហា​នេះ មាន​​ប្រភព​មក​ពី​ក្នុង​មាត់ និង​មាន​កត្តា​ជំងឺ​ផ្សេងៗ​ក្រៅ​ពី​ប្រអប់​មាត់​ដូច​ជា៖

តំបន់​ច្រមុះ និង​បំពង់​ក៖  មាន​ការ​លាក​ច្រមុះ និង​ការ​រលាក​បំពង់​ក

ប្រព័ន្ធ​ដង្ហើម៖  ការ​រលាក​ទង​សួត មាន​ដុំ​សាច់​ក្នុង​សួត

ប្រព័ន្ធ​រំលាយ​អាហារ​ក្រពះ​ពោះ​វៀន៖  មាន​ការ​ភើ​មក​ជូរ និង​មាន​ការ​ច្រាល​ទឹក​អាស៊ីដ

ប្រព័ន្ធ​មេតាប៉ូលីស៖  ជំងឺ​តម្រង​នោម​មិន​ដំណើរ​ការ ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​ថ្លើម​ដំណាក់​កាល​ខូច និង​ជំងឺ​ប្រព័ន្ធ​ប្រសាទ​វិកល​វិទ្យា ឬ​អ្នក​ជំងឺ​មាន​អារម្មណ៍​ដិត​ដាម​ជាប់​ក្លិន។

មន្ទីរពេទ្យ កាល់ម៉ែត បន្ត​ថា បញ្ហា​ក្លិន​មាន​ជា​រឿង​ដែល​យើង​ជួប​ប្រទះ​រាល់​ថ្ងៃ ហើយ​វា​សំខាន់​ក្នុង​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា ដូច​នេះ​ដើម្បី​គ្រប់​គ្រង​បញ្ហា​ក្លិន​មាត់​បាន យើង​អាច​ធ្វើ​តាម​ការ​ណែ​នាំ​ប៉ុន្មាន​នេះ​មាន៖

– ចៀស​វាង​ចំណី​អាហារ​ដែល​មាន​ក្លិន

– ចៀស​វាង​ការ​ជក់​បារី និង​ផឹក​ស្រា

– រក្សា​សំណើម​ក្នុង​មាត់ ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់​

– ដុស​សម្អាត​ធ្មេញ និង​អណ្ដាត​មុន​ពេល​ចូល​គេង

– ថែ​ទាំ​សុខភាព​មាត់​ធ្មេញ​ឲ្យ​បាន​ល្អ​ជា​ប្រចាំ

– ព្យាបាល​មូល​ហេតុ​ពិត​ប្រាកដ។

យក​ល្អ យើង​ត្រូវ​ទៅ​ជួប​ទន្តពេទ្យ​ឲ្យ​បាន ១-២​ដង/ឆ្នាំ ដើម្បី​ពិនិត្យ​ធ្វើ​រោគ​វិនិច្ឆ័យ និង​ព្យាបាល​តាម​បច្ចេកទេស​ត្រឹម​ត្រូវ ហើយ​មិន​គួរ​ប្រើ​ប្រាស់​ផលិតផល​បំបាត់​ក្លិន​មាត់​ដោយ​ខ្លួន​ឯង ដែល​អាច​បង្ក​ហានិភ័យ​ដល់​សុខភាព។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

03/08/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ផឹកកាហ្វេហើយមានធុំក្លិនមាត់ វិធីនេះអាចជួយបំបាត់​​បាន​

មូលហេតុច្រើនយ៉ាងនាំឲ្យមានក្លិនមាត់ និងវិធីដោះស្រាយ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 03, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម