backup og meta

តិចនិកងាយៗសម្រាប់អ្នកឧស្សាហ៍រមួលក្រពើ

តិចនិកងាយៗសម្រាប់អ្នកឧស្សាហ៍រមួលក្រពើ

រមួល​ក្រពើ​ គ្នា​យើង​អ្នក​ណា​ក៏​ឆ្លង​កាត់​ដែរ បង្ក​ឲ្យ​មាន​ការ​ឈឺចាប់​ខ្លាំង​ ពេលខ្លះ​​បើ​មិន​រក​វិធី​ទប់​ស្កាត់ នឹងកើត​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត​។​ បញ្ហា​រមួល​ក្រពើ កើត​ឡើងញឹកញាប់​បំផុត​ ចំពោះ​គ្នា​យើង​ប្រើ​សាច់​ដុំ​ហួស​ប្រមាណ ​ដូចជា ​អត្តពលិក​ ឬ​វ័យ​ចំណាស់ និងស្រីៗ​កំពុង​ពពោះ​​ជាដើម។ “Hello គ្រូពេទ្យ’ នឹង​ប្រាប់​វិធី​ដោះ​ស្រាយ​បញ្ហា​រមួល​ក្រពើ​ឲ្យ​ទាំង​អស់​គ្នា​បាន​ដឹង។

មាន​ការ​លើក​ឡើង​ថា​ រមួល​សាច់ដំុ ឬរមួល​ក្រពើ បណ្ដាល​មកពី​អតុល្យភាពលំនឹង​អេឡិចត្រូលីត​ និង​កង្វះ​ជាតិ​ទឹក។ បញ្ហា​​ថយ​ចុះ​​ជាតិ​សូដ្យូម ​ប៉ូតាស្យូម​ ម៉ាញ៉េស្យូម​ ក្លរ ​និង​កាល់ស្យូម ​ក៏​ជា​មូលហេតុ​រួមបញ្ចូល​ផង​ដែរ។ ម៉្យាងទៀត​​រមួល​សាច់ដុំ​ ​ទាក់ទង​នឹង​ការ​ហាត់ប្រាណសាច់​ដុំ ​(EAMC) ក៏​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ដែរ ព្រោះ​គ្មាន​ភស្តុតាង​បង្ហាញ​ទំនាក់ទំនង​រវាង​គ្នានៅ​ឡើយ ខណៈ​ខាងក្រោម​នេះ ​ជា​វិធី​ការពារ​​ល្អ​បំផុត​សម្រាប់​គ្នា​យើង​​រមួល​ក្រពើ​ញឹកញាប់។

១- សម្រាក

ជា​ញឹកញាប់ រមួល​សាច់ដុំ​ទាក់ទង​ទៅ​នឹង​ការ​ហាត់ប្រាណ​ EAMC​ កើត​មាន​នៅ​ពេល​ម្នាក់ៗ​ចំណាយ​ពេល​ហ្វឹកហាត់​ច្រើន​ពេក​មុន​ព្រឹត្តិការណ៍​មក​ដល់។ ​ដូចជា ​ការ​រត់​លឿន​ខ្លាំង​ ធ្វើ​ឲ្យ​ស្ថានការណ៍​បន្ទាន់​កើត​មាន​ភ្លាមៗ​ចំពោះ​សាច់ដុំ​។ ជួប​បញ្ហា​បែប​នេះ​ ​គួរ​ផ្អាក​សកម្មភាព​សិន ​ដើម្បី​ឲ្យ​សាច់ដុំ​ដំណើរការ​ឡើងវិញ ព្រោះ​អំឡុង​ពេល​សម្រាក​​ ជាលិកា​ថ្មីរបស់សាច់ដុំ​ ត្រូវ​បាន​ពន្លឿន​ដើម្បី​​បង្កើត​ឡើងវិញ។

២- អង្គុយសណ្ដូកជើងត្រង់

ការ​ស្រាវជ្រាវ​មួយ​លើក​ឡើង​ថា​ យើង​គួរតែ​អង្គុយ​សណ្ដូក​ជើង​ត្រង់​ ដើម្បី​ពន្លា​សាច់ដុំ។​ ការ​សណ្ដូក​ជើង​ត្រង់ ​ពន្លា​សាច់ដុំ​ អាច​បង្កើត​ឲ្យ​មាន​ទំនាក់ទំនង​ជីវសាស្ត្រ​កម្លាំង​ជំរុញ។ ការ​ស្រាវជ្រាវ​មួយ​ចំនួន​ គាំទ្រ​ពី​ប្រសិទ្ធិភាព​លាត​​សន្ធឹងជាងើ ​និងពន្លា​សាច់ដុំ​ ជួយ​ព្យាបាល​រមួល​សាច់ដុំ ដែល​ជាប់​​ពាក់ព័ន្ធ​នឹង​ការ​ហាត់ប្រាណ ​(EAMC)  ហើយ​វិធី​នេះ ​ជួយ​បង្កើន​លំហូរ​ឈាម​ទៅ​កាន់​សាច់ដុំ​ទៀត​ផង។

៣- ប្រើសូដ្យូម

ជា​វិធី​សាមញ្ញ​មួយ​ព្យាបាល​ការ​រមួល​សាច់ដុំ ឬ​រមួល​ក្រពើ គឺ​​ប្រើ​កម្ដៅ​តាមរយៈ​ការញ៉ាំ ឬ​ចាក់​បញ្ចូល​ក្នុង​សាច់ដុំ​។ កង្វះ​ជាតិ​ទឹក​ក្នុង​ខ្លួន​ និង​ការ​បាត់បង់​អេឡិចត្រូលីត​ ដូចជា​ សូដ្យូម ​ជាដើមចម​បណ្ដាល​រមួល​ក្រពើ។​ សូដ្យូម​ធ្វើការ​រួមគ្នា​ជាមួយ​ប៉ូតាស្យូម​ ម៉ាញ៉េស្យូម​ និង​ជាតិក្លរ ដើម្បី​ឲ្យ​មាន​តុល្យភាព​រវាង​អេឡិចត្រូត។

អត្ថបទ​ពាក់ព័ន្ធ៖

  • មូលហេតុទាំងនេះ ធ្វើឲ្យពិបាកផ្តាច់បារីបំផុត
  • អាការៈស្រីៗពពោះតែងជួបញឹកញាប់នៅត្រីមាសទី២ និងវិធីដោះស្រាយ

៤- ផឹកទឹកឲ្យ​បានច្រើន

មធ្យោបាយសាមញ្ញ​នេះ ​ជួយ​មិន​ឲ្យ​ខ្វះ​ជាតិទឹក​ច្រើន ព្រោះ​ពេលខ្វះ​ជាតិទឹក​ ក៏​ជា​មូលហេតុ​បណ្ដាលឲ្យ​រមួល​សាច់ដុំដូច​គ្នា។ ការ​ស្រាវជ្រាវ​មួយ​បង្ហាញ​ថា​  ផឹក​ទឹក​ច្រើន អាច​​ជួយ​ការពារ​បានតិចតួច​ ពី​បញ្ហា​រមួល​សាច់ដុំ។ ហេតុនេះ គ្នា​យើងគួរ​ផឹកទឹក​ឲ្យ​បាន​ច្រើន ​ពិសេស​នៅ​ពេល​ថ្ងៃ​ក្ដៅ​ខ្លាំង។

៥- ឈរ​ ឬ​ដើរ

មនុស្ស​វ័យ​ចំណាស់​ ប្រហែល​ត្រូវការ​វិធី​ណា​មួយ​ដើម្បី​កាត់​បន្ថយ​អាការៈ​ឈឺចាប់​សាច់ដុំ។ វិធី​ងាយៗ​គួរ​ធ្វើ គឺ​​គ្រាន់​តែ​ឈរ ​ឬ​ដើរ​តិចតួច​ប៉ុណ្ណោះ​ អាច​ជួយបន្ថយ​ការ​រមួលក្រពើ​បាន។​ ក្នុងការ​សម្ភាសន៍​ជាមួយ​អ្នក​មាន​បញ្ហា​រមួល​សាច់​ដុំសរុប ២៧នាក់ អ្នក​ស្រាវជា្រវ​ទទួល​បាន​ចម្លើយគួរឲ្យ​ទុក​ចិត្ត គឺ​ក្នុង​នោះ ១៩នាក់ អះអាង​ធ្វើ​បែប​នេះ​ជួយ​បាន​ច្រើន ខណៈ ២១នាក់ អះអាងថា ឈរឬដើរ អាចជួយ​បន្ថយ​អាការៈ​រមួល​ក្រពើ​បាន​តុិច​តួច។​ ញ៉ាំ​​អាហារ​​មាន​ជាតិ​ប៉ូតាស្យូម​ខ្ពស់ ​អាច​ជួយ​ទប់ទល់បញ្ហា​រមួលក្រពើ​បាន​ដូច​គ្នា ដោយ​អាហារ​ទាំងនោះ​ មាន​ដូចជា ​ចេក​ ប្រូខូលី និង​ដំឡូងជ្វា​ សុទ្ធតែ​មាន​ជាតិ​ប៉ូតាស្យូម​ខ្ពស់។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូនទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

  1. Edouard P. Exercise associated muscle cramps: Discussion on causes, prevention and treatment. Science and Sports. 2014.
  2.  Blyton F, Chuter V, Burns J. Unknotting night-time muscle cramp: A survey of patient experience, help-seeking behaviour and perceived treatment effectiveness. J Foot Ankle Res. 2012;
  3.  Garrison SR, Allan GM, Sekhon RK, Musini VM, Khan KM. Magnesium for skeletal muscle cramps. In: Cochrane Database of Systematic Reviews. 2012.  4. https://consumer.healthday.com/encyclopedia/first-aid-and-emergencies-20/emergencies-and-first-aid-news-227/muscle-cramps-and-leg-pain-644799.html

 

  1. https://www.sharecare.com/health/types-of-exercise-programs/important-rest-muscles-between-workouts

 

កំណែ​ប្រែបច្ចុប្បន្ន

19/07/2019

អត្ថបទ​ដោយ CHIN Ven

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ការជក់បារី បង្កផលប៉ះពាល់ច្រើនដល់សុខភាពស្បែក

ហេតុអ្វីស្រ្តីពពោះនិងក្មេងៗចាំបាច់ត្រូវប្រើទឹកលាងដៃសម្លាប់មេរោគពិសេសលើសធម្មតា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ CHIN Ven · កែ Jul 19, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម