backup og meta

Flea Bites (ចៃខាំ)

Flea Bites (ចៃខាំ)

និយមន័យ

១- អ្វីទៅជាបញ្ហា​ចៃខាំ?

ចៃ​ ជា​សត្វ​ល្អិត​ អាច​​លោត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ជាធម្មតា​វា​រស់​នៅ​លើ​សត្វ​ចិញ្ចឹម សត្វពាហនៈ ហើយ​ក៏​អាច​ខាំ​និង​ចម្លង​ជំងឺដល់​មនុស្ស​ផង​ដែរ។ ពពួក​ចៃ​នេះ​ អាច​នឹង​ពិបាក​កំចាត់​ចោល​ ដោយ​សារ​វា​អាច​រស់​នៅ​ដោយ​គ្មាន​ចំណី​បាន​ច្រើន​ថ្ងៃ រហូត​ដល់ជាង ​១០០​ ថ្ងៃ​ឯណោះ។

២- ចៃខាំ​កើត​ឡើង​ញឹកញាប់ដែរទេ?

បញ្ហា​ចៃខាំ គឺ​កើត​មាន​ញឹក​ញាប់​ណាស់ មិនថា​ក្មេង មិនថា​ចាស់។

រោគសញ្ញា

៣- រោគសញ្ញចៃខាំ​មានអ្វី​ខ្លះ?

រោគ​សញ្ញា​សំខាន់ៗពាក់ព័ន្ធ​បញ្ហា​ចៃ​ខាំ​មាន​ដូច​ជា៖

– ស្នាម​សត្វ​ខាំ ក្រហម តូចៗ

– ស្នាម​ក្រហម​ជុំវិញ​ស្នាម​ខាំ

– ស្នាម​ខាំ ៣-៤ ជាប់​គ្នា ឬ​ជា​ជួរ

– ស្នាម​ខាំ​នៅ​ម្តុំ​កជើង ​ឬ​ជើង

ស្នាមចៃ​ខាំ ​គឺ​រមាស់​ណាស់ និង​ឈឺ អាច​មាន​ឡើង​កន្ទាល​ត្រអាក ឬ​ឡើង​កន្ទួល​ក្រហម​នៅ​កន្លែង​នោះ។ ពេល​អេះ​ទៅ អាច​នឹង​អោយ​ទៅ​ជា​ដំបៅ​ស្បែក។

នៅ​មាន​រោគ​សញ្ញា​ផ្សេង​ទៀត​ដែល​មិន​បាន​រៀប​រាប់ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សម្រាប់​ចម្ងល់​ផ្សេងៗ។

៤- ពេលណាត្រូវជួបគ្រូពេទ្យ?

សូម​ទាក់​ទង​គ្រូពេទ្យ បើ​សិន​ជាមាន​រោគសញ្ញា​​ណាមួយ​ដូច​ខាង​ក្រោម៖

– ពិបាក​ដក​ដង្ហើម

– ក្អួត

– ហើម​បបូរ​មាត់​ឬ​មុខ

ចៃ​ខាំ​ អាច​ធ្វើ​ហើម​ក្រពេញ ចុក​ចាប់​ខ្លាំង​នៅ​កន្លែង​ស្នាម​ខាំ ក្រហម​ខ្លាំង។ ករណី​ខ្លះ​ ចៃ​ទាំង​នោះ​អាច​ចម្លង​ជំងឺ​មួយ​ចំនួន​ ដូច​ជា គ្រុន​ក្តៅ​ដោយ​សារ​ពពួក​ចៃ។

មូល​ហេតុបង្ក

៥- មូលហេតុបណ្តាលឲ្យ​ចៃ​ខាំ?

ចៃខាំ ​បង្ក​ឡើង​ដោយ​សារ​សត្វ​ចៃ ហើយ​មនុស្សគឺ​​ជា​ជម្រើស​ទី​ពីរ បន្ទាប់​ពី​សត្វ​ពាហនៈ។ ចៃ​ដែល​មក​ខាំ​មនុស្ស ​ច្រើន​ជា​ពពួកចៃ​ពេញ​វ័យ​ ស្រេក​ឃ្លានខ្លាំង​ ហើយ​មិន​ទាន់​មាន​គ្នា ឬ​រក​សត្វ​ពាហនៈ​មិន​បាន។

បើ​សិន​ជា​យើង​ទៅ​ដើរ​កាត់​ ឬ​ដេក​លេង​ក្បែរ​សម្បុក​ចៃ​ យើង​នឹង​ក្លាយ​ជា​ជម្រក ​និងជា​ចំណី​របស់​វាមិន​ខាន។

អត្ថបទ​ពាក់ព័ន្ធ៖

កត្តាប្រឈម

៦- កត្តាប្រឈមនាំ​ឲ្យ​ចៃ​ខាំ

សត្វចិញ្ចឹម​អាច​ជា​ជម្រក​ពពួក​ចៃ ដូច​នេះ​ពេល​យើង​លេង​ជាមួយ​សត្វ​ចិញ្ចឹម ឬ​ក្បែរ​សួន​ច្បារ​​សត្វ​ទាំង​នោះទៅ​លេង អាច​នឹង​ប្រឈម​ចៃខាំ ព្រោះ​ចៃ ​ចូល​ចិត្ត​រស់នៅ​កន្លែង​មាន​ស្មៅ​វែងៗ នៅ​ក្នុង​ម្លប់ គំនរ​ឈើ ឬ​ឃ្លាំង​ដាក់​ឥវ៉ាន់។

រោគ​វិនិច្ឆ័យ និង​ការ​ព្យាបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?

ជា​ធម្មតា ចៃ​ខាំ​មិន​ចាំ​បាច់​ទៅ​ព្យាបាល​ឡើយ តែ​ក៏​ត្រូវ​ប្រុង​ប្រយ័ត្ន ​ក្រែង​មាន​សញ្ញា​ប្រតិកម្ម ​ការ​បង្ក​រោគ ឬ​ដំបៅ​ណា​មួយ។

៨- ព្យាបាល​ដោយ​វិធី​ណា?

ការ​ព្យាបាល​មាន​ជម្រើស​ច្រើន​ដូច​ជា៖

– ប្រេង​ដើម​តែ

– ឡេកាឡាមីន

– Cortisone

– ទឹក​ខ្មេះ

– ថ្នាំ​ប្រឆាំង​អាលែកហ្ស៊ី

ដើម្បី​ការពារ​ការ​បង្ក​រោគ យើង​មិន​គួរ​អេះ​ស្នាម​របួស​ឡើយ។ ការ​ព្យាបាល​ចៃ​ខាំ​ ​ដើម្បី​បន្ថយ​ការ​រមាស់ តែ​ភាគ​ច្រើន​វា​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង។

ផ្លាស់ប្តូរទម្លាប់រស់នៅ

៩- ទម្លាប់រស់នៅ

ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖

ដើម្បី​ដឹង​ថា​យើង​មាន​​ជំងឺ​មក​ពី​ចៃ ​ឬអត់ ត្រូវ​ពិនិត្យ​សត្វ​ចិញ្ចឹមឲ្យ​បាន​​ច្បាស់។ បើ​សិន​ជា ​វា​អេះ​ខ្លួន​ញឹក នោះ​សង្ស័យ​ថា​មាន​ចៃ​ហើយ។ គួរ​យក​សត្វ​អ្នក​ទៅ​ពិនិត្យ ​និង​ព្យាបាល​ ចម្ចាត់​ចៃ​នៅ​កន្លែង​ពេទ្យ​សត្វ។ មាន​តែ​ការ​ព្យាបាល​សត្វ​ចិញ្ចឹម​ ​អាច​ការ​ពារយើង​​ពី​បញ្ហា​​ចៃ​ខាំ​នេះ​បាន។ ដើម្បី​កុំ​ឲ្យ​សត្វ​អ្នក​កើត​ចៃ​ឡើង​វិញ គួរ​ពាក់​ក្រឡៅ​ការ​ពារ​ចៃ​សត្វ​នោះ។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Is It a Fleabite?: Symptoms and Treatments. https://www.healthline.com/health/flea-bites#1. Accessed August 9, 2018.

Everything you need to know about fleabites. https://www.medicalnewstoday.com/articles/311941.php.  Accessed August 9, 2018.

កំណែ​ប្រែបច្ចុប្បន្ន

24/10/2019

អត្ថបទ​ដោយ Chamnan Amrith

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ការជក់បារី បង្កផលប៉ះពាល់ច្រើនដល់សុខភាពស្បែក

ហេតុអ្វីស្រ្តីពពោះនិងក្មេងៗចាំបាច់ត្រូវប្រើទឹកលាងដៃសម្លាប់មេរោគពិសេសលើសធម្មតា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chamnan Amrith · កែ Oct 24, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម