backup og meta

​វិធី​ជួយ​សង្គ្រោះ​អ្នក​ត្រូវ​ពស់​ចឹក មិន​​ឲ្យ​គ្រោះ​ថ្នាក់​ដល់​ជីវិត

​វិធី​ជួយ​សង្គ្រោះ​អ្នក​ត្រូវ​ពស់​ចឹក មិន​​ឲ្យ​គ្រោះ​ថ្នាក់​ដល់​ជីវិត

ក្នុង​រដូវ​ភ្លៀង រដូវ​ទឹក​​ឡើង សម្បូរ​សត្វ​អាសិរពិស ​ទាំង​ពស់ ក្អែប ខ្ទួយ ខ្យាដំរី និង​សត្វមានពិសជាច្រើន​ទៀត តែ​ថ្ងៃ​នេះ​ Hello គ្រូពេទ្យ សូម​លើក​យក​ពី​វិធី​ជួយ​សង្គ្រោះ​ពេលពស់​ចឹក​សិន។ សត្វ​នេះ​ត្រូវ​ការ​ផ្លាស់ទី​រក​កន្លែង​ណា​​ជ្រក​ទឹក​បាន ដូចនេះ​ពេល​ខ្លះ​​​វា​វារ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​យើង។

បើ​តាម​លោក​គ្រូពេទ្យ ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ការ​ជួយ​សង្គ្រោះ​អ្នក​ត្រូវ​ពស់​ចឹក​ប្រយ័ត្នប្រយែង​ឲ្យ​មែនទែន ព្រោះ​សត្វ​អាសិរពិស​មួយ​នេះ​មាន​ប្រភេទ​មិន​ដូច​គ្នា​ដែរ។ តែ​អ្វី​ត្រូវ​ជួយ​អ្នក​របួស​ដំបូង​គេ​គឺត្រូវ​សម្គាល់​រូបរាងសត្វពស់ដើម្បី​ប្រាប់​ពេទ្យ ​បន្ទាប់​មកហែក​កំណាត់​មក​ចង​ឲ្យ​ផុត​ពី​កន្លែង​ពស់​ចឹក ដាក់ក្បាលឲ្យទាបជាងបេះដូង ដើម្បី​ឲ្យ​ហូរ​ឈាម និង​ឃាត់​​ជាតិ​​ពិស​​កុំឲ្យ​រាល​ចូល​តាម​សរសៃ​ឈាម ទៅ​​ដល់​បេះដូង។

អត្ថបទ​ពាក់ព័ន្ធ៖ របៀប​សង្គ្រោះ​បឋម ពេល​មាន​អ្នក​លង់​ទឹក រន្ទះ​បាញ់ ឬ​ឆក់​ខ្សែភ្លើង

ពស់ចឹកHello_គ្រូពេទ្យ

បន្ទាប់​ពី​ឃើញ​មុខ​របួស​លែង​សូវ​មាន​ឈាម ​ត្រូវ​យក​ឈើ​ពីរ​បន្ទះ​អប​ជើង​ដូច​ករណី​បាក់​ជើង​ដែរ បន្ទាប់​មក​ហែក​កំណាត់​រុំ​របួស​កុំ​ឲ្យ​តឹង​ពេក រួច​ប្រាប់​​ជន​​រងគ្រោះ​ផ្អាក​ធ្វើ​ចលនា​សិន ដើម្បី​បញ្ចៀស​កុំឲ្យ​ជាតិ​ពិស​​រត់​ឡើង​លឿន​ទៅ​តាម​ឈាម។

បន្ទាប់​ពី​ជួយ​សង្គ្រោះ​បឋម​នេះ​ហើយ យើង​ត្រូវ​ប្រញាប់​បញ្ជូន​អ្នក​ជំងឺ​ទៅកាន់​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​ខ្លួន​បំផុត ដើម្បី​ឲ្យ​គ្រូពេទ្យ​ព្យាបាល​បន្ត។ មួយ​វិញ​ទៀត​ត្រូវ​ចៀសវាង​ការ​បឺត​ឈាមកន្លែង​របួស​នោះ ព្រោះ​វា​អាច​ធ្វើឲ្យ​យើង​អ្នក​ជួយ បែរ​ជា​គ្រោះ​ថ្នាក់​វិញ។

អត្ថបទពាក់ព័​ន្ធ៖ បើ​ក្មេង​លង់​ទឹក នេះជា​វិធី​សង្គ្រោះ​បឋម​ជួយ​បាន​ភ្លាមៗ

ក្នុង​ករណី​មាន​សំនួរ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ ​Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ​ឬ ធ្វើ​ការ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

07/06/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

ការជក់បារី បង្កផលប៉ះពាល់ច្រើនដល់សុខភាពស្បែក

ហេតុអ្វីស្រ្តីពពោះនិងក្មេងៗចាំបាច់ត្រូវប្រើទឹកលាងដៃសម្លាប់មេរោគពិសេសលើសធម្មតា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jun 07, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម