backup og meta

ដឹង​អត់! តេនញ៉ាប្រភេទនេះឆ្លងតាមការញ៉ាំសាច់ជ្រូកឆៅ បង្កផលប៉ះពាល់ដល់ខួរក្បាល

ដឹង​អត់! តេនញ៉ាប្រភេទនេះឆ្លងតាមការញ៉ាំសាច់ជ្រូកឆៅ បង្កផលប៉ះពាល់ដល់ខួរក្បាល

គ្នា​យើង​ច្បាស់​ជា​ឮញ៉យ​ដង​ហើយ​ពាក្យ​ថា​តេនញ៉ា ព្រោះ​ពាក្យ​នេះ​ពល​រដ្ឋ​យើង ទាំង​ក្មេង និង​ចាស់​តែង​យក​មក​និយាយ​។ ប៉ុន្តែ​យើង​ដឹង​ថា តេន​ញ៉ា​គឺ​ជា​ពពួក​សត្វ​ល្អិត ដែល​ឆ្លង​តាម​អាហារ​យើង​ញ៉ាំ​ចូល​ទៅ​ក្នុង​ពោះ ដែល​ធ្វើ​ឲ្យ​យើង​ឈឺ​នោះ ហើយ​វា​មិន​មែន​មាន​តែ​មួយ​ប្រភេទ​ទេ។

បើ​តាម​ការ​ឲ្យ​ដឹង​របស់​មន្ទីរពេទ្យ កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា តេនញ៉ា​ដែល​បង្ក​ជំងឺ​ដល់​មនុស្ស​យើង​សំខាន់ៗ​មាន​ពី​ប្រភេទ គឺ​តេនញ៉ា​ជ្រូក និង​តេនញ៉ា​គោ។ តេនញ៉ា​ជ្រូក​នៅ​អាស៊ី​យើង​មាន២​ប្រភេទ​គឺ៖ Taenia solium (នៅ​ក្នុង​សាច់​ជ្រូក) និង Taenia asiatica (នៅ​ក្នុង​ថ្លើម​ជ្រូក)។ នៅ​ក្នុង​ចំណោម​តេនញ៉ា​ជ្រូក​ទាំង​ប្រភេទ​នេះ មាន​តែ​ Taenia solium ទេ​ ដែល​បង្ក​ឲ្យ​មាន​ភាព​ធ្ងន់ធ្ងរចំពោះ​សុខភាព​មនុស្ស​យើង​គឺ ជំងឺ Cysticercosis ជា​ជំងឺ​ពង​ព្រូន​ដែល​មាន​វត្ត​មាន​នៅ​ក្នុង​ខួរ​ក្បាល។

ពពួក​តេនញ៉ា​ទាំង​នេះ នៅ​ពេល​ពេញវ័យ វា​នឹង​ក្លាយ​ជា​ដង្កូវ​ពណ៌​ស​ថ្លា សំប៉ែត​បត់​ជា​ផ្នត់​ៗ រស់​នៅ​ឯកកាតែ​ម្នាក់​ឯង​ក្នុង​ពោះវៀន​តូច​របស់​មនុស្ស​យើង។ ពួក​សត្វ​ល្អិត​តេនញ៉ា​គ្មាន​ប្រដាប់​រំលាយ​អាហារ​ទេ វា​រស់​នៅ​ដោយសារ​ការ​បឺត​ជញ្ជក់​ចំណី​អាហារ​ពី​គេ។ បើ​គ្មាន​ការ​ព្យាបាល​ទេ តេនញ៉ា​ជ្រូក​អាច​រស់​នៅ​បាន​២៥​ឆ្នាំ ចំណែក​តេនញ៉ា​គោ​បាន​២០​ឆ្នាំ

ធ្វើ​ម៉េច​អាច​ដឹង​ថា យើង​មាន​តេនញ៉ា​ក្នុង​ពោះវៀន?

– ឃ្លាន ឬ​ហេវ​មិន​ចេះ​ឈប់ ឬ​មិន​ឃ្លាន​អ្វី​សោះ

– ស្រក​ទម្ងន់ អស់​កម្លាំង

– ចង្អោរ ក្អួត ឈឺ​ក្នុង​ពោះ

– ពិបាក​បន្ទោរ​បង់ ពេល​ខ្លះ​រាក ពេល​ខ្លះ​ទល់​លាមក

– រមាស់​ស្បែក ចេញ​កន្ទាលត្រអាក

បើ​អ្នក​ជំងឺ​មាន​តេនញ៉ា​នៅ​ក្នុង​ខួរ​ក្បាល នោះ​អាច​ចេញ​សញ្ញា​ដូច​ជា ប្រកាច់ ឈឺ​ក្បាល​ខ្លាំង ចង្អោរ ក្អួត មាន​ការ​ប៉ះពាល់​ផ្លូវ​ចិត្ត ជួន​កាល​ចេញ​រោគសញ្ញា​នៃ​ការ​រលាក​ស្រោម​ខួរក្បាល ឬ​ទឹក​ដក់​ក្នុង​ខួរក្បាល​ជាដើម។

បើ​យើង​ញ៉ាំ​សាច់​គោ ឬ​ជ្រូក​ដែល​មាន​កូន​ដង្កូវ​តេនញ៉ា​នៅ​ក្នុង​នោះ វា​បណ្ដាល​ឲ្យ​មាន​តេនញ៉ា​ពោះ​វៀន។ បើ​យើង​ញ៉ាំ​ចំណី​អាហារ ឬ​ផឹក​ទឹក​ដែល​ពង​តេនញ៉ា​ជ្រូក វា​នឹង​បង្ក​ឲ្យ​កើត​ជំងឺ Cysticercosis ប៉ុន្តែ​ពង​តេនញ៉ា​គោ​មិន​បណ្ដាល​ឲ្យ​កើត​ជំងឺ​ពង​ព្រូន​នៅ​ក្នុង​ខួរ​ក្បាល​នេះ​ទេ។

មនុស្ស​យើង​អាច​ឆ្លង​តេនញ៉ា​ទាំង​គោ និង​ជ្រូក​តាម​រយៈ ការ​ញ៉ាំ​សាច់​គោ ឬ​សាច់​ជ្រូក​ឆៅ ចម្អិន​មិន​ឆ្អិន​ល្អ ឬ​អាហារ​ដែល​មាន​ពង​តេនញ៉ា និង​ការ​ខ្វះ​អនាម័យ​ក្នុង​ការ​ញ៉ាំ​ចំណី​អាហារ។ល។ ដូច​នេះ​ហើយ ដើម្បី​ចៀស​ផុត​ពី​ពពួក​តេនញ៉ា​នេះ យើង​គួរ៖

– លាង​សម្អាត​ដៃ​មុន​ពេល​ញ៉ាំ​អាហារ

– មិន​ត្រូវ​បរិភោគ​សាច់​គោ ឬ​សាច់​ជ្រូក​មិន​ឆ្អិន ឬ​បន្លែ​ឆៅ​គ្មាន​អនាម័យ

– ផឹក​ទឹក​ដាំ​ពុះ

– ធ្វើ​អនាម័យ​ក្នុង​ការ​រស់​នៅ​ឲ្យ​បាន​ស្អាត​បាត។ល។ ​

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

07/09/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ថ្នាំ​ទម្លាក់​សត្វ​ល្អិតក្រោយសម្រាលសំខាន់ណាស់ ម៉ាក់ៗកុំរំលង!

ថ្នាំ​សម្លាប់​សត្វល្អិត ប៉ះពាល់​ខួរក្បាល​ទារក អាមេរិក​ឈប់ឲ្យ​ប្រើ​បន្ទាន់


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 07, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម