backup og meta

ពិតអត់ លាងដៃនឹងផេះសម្លាប់មេរោគ ស្អាតដូចលាងជាមួយសាប៊ូ?

ពិតអត់ លាងដៃនឹងផេះសម្លាប់មេរោគ ស្អាតដូចលាងជាមួយសាប៊ូ?

“លាង​ដៃ​នឹង​សាប៊ូ​មុន​ពេល​ញ៉ាំ​អាហារ ឬ​ក្រោយ​ប្រើ​បង្គន់ បើ​គ្មាន​សាប៊ូ កុំ​ទុក​យូរ​ត្រូវ​លាង​នឹង​ផេះ’ ជឿ​ថា គ្នា​យើង​មួយ​ចំនួន​ច្បាស់​ជា​ធ្លាប់​បាន​ឮ​ការ​ផ្សព្វផ្សាយ​ពី​ទម្លាប់ល្អធ្វើ​អនាម័យ​ដៃ​​បែប​នេះ​កាល​ពី​រាប់​ឆ្នាំ​មុន​មក។ ជា​ទូទៅ ផេះ​តែង​តែ​ត្រូវ​យើង​ទុក​ចោល​លើ​ដី មើល​ទៅ​កខ្វក់ ប៉ុន្តែ ផេះ​ពិត​ជា​អាច​សម្លាប់​មេរោគ​លើ​ដៃ​យើង​បាន​ដូច​សាប៊ូ​មែន ឬ​យ៉ាង​ណា?

នៅ​ក្នុង​ប្រទេស​ខ្សត់ ឬ​កំពុង​អភិវឌ្ឍន៍ ផេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​ញឹក​ញាប់​ថា អាច​យក​មក​លាង​ដៃ​សម្លាប់​មេរោគ​ជំនួស​សាប៊ូ​បាន។ ក្នុង​គោលការណ៍​ណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) ក៏​មាន​បញ្ជាក់​ថា បច្ចុប្បន្ន យើង​អាច​យក​ផេះ​មក​លាង​ដៃ​បាន ក្នុង​ករណី​ដែល​មិន​មាន​សាប៊ូ។ ដូច​នឹង​សាប៊ូ​ដែរ ផេះ​ត្រូវ​បាន​គេ​រក​ឃើញ​ថា ជា​ភ្នាក់​ងារ​សម្លាប់​មេរោគ (alkaline) និង​ជួយ​ឲ្យ​ដៃ​យើង​ស្អាត។

តើលាងដៃនឹងផេះអាចសម្លាប់វីរុសកូវីដ-១៩ បានឬអត់?

ឥឡូវ​នេះ វិធានការ​ការពារ​ជំងឺ​កូវីដ-១៩​ចាំ​បាច់​មួយ​នោះ​គឺ​ការ​លាង​ដៃ​ជាមួយ​សាប៊ូ​សម្លាប់​មេរោគ​ឲ្យ​បាន​ញឹកញាប់។ ទាក់ទង​នឹង​ការ​ប្រើ​ផេះ លាង​ដៃ​ជំនួស​សាប៊ូ​អាច​សម្លាប់​វីរុស​កូវីដ-១៩​បាន​ឬ​ក៏​អត់​នោះ នៅ​មិន​ទាន់​មាន​ការ​សិក្សា​ច្រើន​ទេ ដែល​អាច​ជា​ភស្តុតាង​បញ្ជាក់​ពី​ការ​លើក​ឡើង​នេះ។ ម៉្យាង​វិញ​ទៀត ផេះ​ក៏​មិន​មែន​ល្អ​ទាំង​អស់​ដែរ ព្រោះ​វា​ក៏​អាច​មាន​ផ្ទុក​មេរោគ ឬ​សារធាតុ​ពុល ហើយ​សារធាតុ​គីមី​នៅ​ក្នុង​ផេះ​ក៏​អាច​ធ្វើ​ឲ្យ​ស្បែក​យើង​ស្ងួត ប្រេះ ឬ​ខូច បើ​យើង​ប្រើ​វា​ញឹក​ញាប់​ពេក។

ត្រូវ​ចាំ​ថា ការ​លាង​ដៃ​នឹង​ផេះ​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​មិន​ស្អាត និង​ធុំ​ក្លិន​មិន​ក្រអូប​ដូច​ពេល​យើង​ប្រើ​សាប៊ូ​ទេ។ ហេតុ​នេះ​ហើយ ការ​ប្រើ​ផេះ​គួរ​តែ​ប្រើ​នៅ​ក្នុង​ករណី​ចាំបាច់​ដែល​យើង​គ្មាន​សាប៊ូ ឬ​ជែល​អាល់កុល​លាង​ដៃ​ប៉ុណ្ណោះ។

លាងដៃ

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://resources.hygienehub.info/en/articles/3915810-can-ash-be-used-for-handwashing

https://www.who.int/publications/i/item/WHO-2019-nCoV-IPC-WASH-2020.4

https://www.ircwash.org/sites/default/files/ash_as_a_neglected_low-cost_alternative_for_soap_for_hand_washing.pdf

កំណែ​ប្រែបច្ចុប្បន្ន

03/06/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

អ្នក​ជំនាញថា ទារក និងក្មេងៗក្រោមអាយុ៥ឆ្នាំ មិនគួរឲ្យប្រើអាល់កុល ឬជែលលាងដៃទេ

លាងដៃនឹងអាល់កុលញឹកញាប់ធ្វើឲ្យស្ងួត រលាកដៃ គួរធ្វើបែបណា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 03, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម