ធ្មេញសស្អាតរំលេចចេញនូវស្នាមញញឹមដ៏ស្រស់ស្អាត ។ដូចនេះសូមថែរក្សាធ្មេញអ្នកកុំឲ្យមានស្នាមពណ៌លឿងដែលនាំឲ្យបាត់បង់ទំនុកចិត្តពេលញញឹមទៅកាន់នរណាម្នាក់។ Hello គ្រូពេទ្យ សូមណែនាំអត្ថបទនេះអោយអ្នកស្វែងយល់ពីបុព្វហេតុបណ្ដាលឲ្យធ្មេញប្រែជាពណ៌លឿង។
១- ធ្មេញពណ៌លឿងបណ្ដាលមកពីអ្វី?
-អាយុកាន់តែច្រើន៖ អាយុកាន់តែច្រើនធ្មេញក៏ប្រែប្រួលដូចសរីរាង្គដ៏ទៃទៀតដែរ។
-អាហារ៖ ស្ករគ្រាប់ ទឹកកក ឬសូម្បីផ្លែឈើក៏អាចធ្វើឱ្យប្រឡាក់ពណ៌លើធ្មេញរបស់អ្នកបាន។ ផ្លែBerries ប៉ោមឬដំឡូងសុទ្ធតែអាចប្រែពណ៌ធ្មេញបើយើងបរិភោគជាប្រចាំ។ ក្រៅពីនោះទឹកប៉េងប៉ោះ ការី និងប្រភេទទឹកជ្រលក់មួយចំនួនធ្វើឲ្យមានឥទ្ធិពលលើការប្រែពណ៌លើធ្មេញដែរ។
–ភេសជ្ជ៖ តែ កាហ្វេ ទឹកក្រូច ឬស្រាដែលមានជាតិតានីន(tannins) និងអាស៊ីដខ្ពស់ដែលធ្វើឲ្យសឹករិចកាចាធ្មេញ។ យកល្អគួរតែចៀសវាងភេសជ្ជៈទាំងនេះដើម្បីការពារធ្មេញអ្នក។
–បារី៖ ដឹងហើយថាបារីធ្វើឲ្យខូចទាំងសួតនិងធ្មេញ យើងអាចសម្គាល់បានដោយមានស្នាមលឿងៗប្រឡាក់ជាប់ធ្មេញ។ ដូច្នោះការផ្អាកជក់បារីផ្ដល់ផលប្រយោជន៍ធំធេងណាស់ចំពោះសុខភាព។
–ជម្ងឺ៖ អ្នកជំងឺខ្លះត្រូវការព្យាបាលដោយប្រើវិទ្យុសកម្មនិងបាញ់គីមីសុទ្ធតែបុព្វហេតុនាំឲ្យធ្មេញប្រែពណ៌។ លើសពីនេះទៅទៀតស្ត្រីកំពុងពរពោះដែលមានជំងឺឆ្លងអាចបណ្ដាលឲ្យប្រែពណ៌ធ្មេញរបស់ទារកនៅពេលធំឡើង។ កាចាធ្មេញទារកនឹងប៉ះពាល់ពេលដែលម្ដាយលេបថ្នាំព្យាបាល ដូចជា Tetracycline និង Minocvcline ជាដើម។
–ការប្រើប្រាស់ថ្នាំ៖ អ្នកប្រើថ្នាំប្រឆាំងហីសតាមីន(antihistamine) ដូចជាថ្នាំ Benadryl នាំព្យាបាលជំងឺផ្លូវចិត្ត antipsychotic ឬថ្នាំលើសឈាមក៏បង្កើតឲ្យមានពណ៌លឿងលើធ្មេញដែរ។ ចំពោះកុមារអាយុក្រោម ៨ឆ្នាំប្រើថ្នាំអង់ទីប៊ីយ៉ូទីក Tetracycline និង doxycyclineធ្វើឱ្យធ្មេញប្រែពណ៌។
–អនាម័យធ្មេញមិនបានល្អ៖ សម្អាតធ្មេញមិនទៀងទាត់ ឬមិនត្រឹមត្រូវតាមការណែនាំអាចធ្វើឱ្យមានស្នាមប្រឡាក់នៃជាតិកាហ្វេនិងថ្នាំជក់នៅតែមានលើធ្មេញ។
២ –តើគួរធ្វើដូចម្ដេចដើម្បីការពារកុំឲ្យធ្មេញលឿង?
-សម្អាតធ្មេញបានត្រឹមត្រូវ៖ ចេះប្រើច្រាស់ដុះធ្មេញឲ្យបានត្រឹមត្រូវតាមការណែនាំពីគ្រូពេទ្យ និងគួរប្រើអំបោះសំអាតចន្លោះធ្មេញឲ្យបានទៀងទាត់។ ក្រៅពីនោះអ្នកគួរជួបពេទ្យធ្មេញរៀងរាល់ប្រាំមួយខែម្ដងដើម្បីទទួលការណែនាំថែទាំធ្មេញ។
-ធ្វើឲ្យធ្មេញស៖ ប្រសិនបើអ្នកមានធ្មេញពណ៌លឿងពីកំណើតចូរជជែកជាមួយអ្នកផ្ដល់សេវាកម្មធ្មេញណាមួយដែលអ្នកទុកចិត្តថាអាចព្យាបាលឬផ្លាស់ប្ដូរពណ៌ធ្មេញអ្នកបាន។សូមកុំធ្វើការព្យាបាលដោយខ្លួនឯង។
–ជៀសវាងអាហារនិងភេសជ្ជៈមួយចំនួន៖ អាហារនិងភេសជ្ជៈរសជាតិស្រាលមួយចំនួនបណ្ដាលឲ្យមានស្នាមប្រឡាក់លើធ្មេញមិនងាយស្រួលសម្អាតឡើយ និងបើអាចគួរបន្ថយការពិសាកាហ្វេ និងតែនៅពេលព្រឹកជាការល្អ។
–ពិសាទឹក៖ ពិសាទឹកបានច្រើន និងខ្ពុរមាត់ជាមួយទឹកជួយលាងសំអាតអាហារឬស្នាមប្រឡាក់ដែលជាប់លើធ្មេញ។ ធ្វើតាមវិធីដែលមិនអស់លុយបែបនេះច្រើនដងអាចជួយកាត់បន្ថយមិនឲ្យធ្មេញប្រែជាពណ៌លឿងបាន។ ដូច្នេះប្រើទម្លាប់ញាំអាហារឬភេសជ្ជៈណាដែលមិនបង្កគ្រោះថ្នាក់ដល់ធ្មេញ៕
អត្ថបពាក់ព័ន្ធ៖ ឧស្សាហ៍ញ៉ាំផ្អែម គួរប្តូរពីភេសជ្ជៈជាតិស្ករខ្ពស់ មកញ៉ាំទឹក កាត់ហានិភ័យទឹកនោមផ្អែមបានច្រើន
[embed-health-tool-bmi]