ភ្លឺជាជំងឺសើស្បែក បង្កឡើងដោយមេរោគផ្សិត ធ្វើឲ្យស្បែកប្រែពណ៌ខុសធម្មតា ទៅជាបំណះតូចៗពណ៌ស ដែលភាគច្រើនចេញនៅលើមុខ ខ្នង ទ្រូង ពោះ អវយវៈជាដើម។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ នឹងលម្អិតពីមូលហេតុនាំឲ្យកើតភ្លឺ វិធីការពារ និងព្យាបាល។
១. មូលហេតុនាំឲ្យកើតភ្លឺ
មានកត្តាប្រឈមជាច្រើន នាំឲ្យយើងកើតភ្លឺ ក្នុងនោះមានកត្តាបរិស្ថានរស់នៅជុំវិញខ្លួនមានសំណើម ឬក្តៅខ្លាំងពេក ការប្រើប្រាស់ផលិតផល ឬសារធាតុមានជាតិប្រេងលាបលើស្បែក ប្រព័ន្ធភាពស៊ាំចុះខ្សោយ ការផ្លាស់ប្តូរអ័រម៉ូន ស្បែកមានជាតិខ្លាញ់ច្រើន។
២. វិធីព្យាបាលភ្លឺ
ភ្លឺអាចជាវិញដោយខ្លួនឯងបើសិនជាយើងអនាម័យខ្លួនប្រាណបានទៀងទាត់ តែករណីខ្លះវានឹងរាលដាលកាន់តែធំឡើង បើសិនជាយើងមិនយកចិត្តទុកដាក់ព្យាបាលឲ្យត្រឹមត្រូវ។ យើងចាំបាច់ត្រូវទៅជួបគ្រូពេទ្យ បើសង្កេតឃើញមានបញ្ហាខាងក្រោម។
– ស្បែកមិនប្រសើរឡើង
– មេរោគផ្សិតត្រលប់មកវិញ
– បំណះភ្លឺកាន់តែរាលធំឡើង
គ្រូពេទ្យអាចឲ្យប្រើថ្នាំប្រឆាំងវីរុស ឬអាចជាក្រែមសម្រាប់លាប សាប៊ូដែលមានជាតិថ្នាំសម្រាប់ដុស ឬក៏ថ្នាំលេបទៅតាមស្ថានភាព។
៣. វិធីការពារមិនឲ្យកើតភ្លឺ
ត្បិតភ្លឺជាជំងឺសើស្បែក មិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពយើងក៏ពិតមែន តែវាធ្វើឲ្យបាត់បង់សោភ័ណភាពលើស្បែក។ ដូចនេះដើម្បីបង្ការមិនឲ្យកើតភ្លឺ យើងត្រូវធ្វើតាមការណែនាំខាងក្រោម។
– អនាម័យខ្លួនប្រាណជាប្រចាំ
– សម្លៀកបំពាក់ត្រូវហាលឲ្យស្ងួត និងត្រូវកម្តៅថ្ងៃ
– ចៀសវាងការស្លៀកពាក់ខោអាវដដែល ដែលមានញើស ឬធូលី។
អត្ថបទពាក់ព័ន្ធ៖
- កើតរើមត្រូវទៅពេទ្យ កុំទៅរកគ្រូស្ដោះផ្លុំ វ៉ៃ ប្រយ័ត្នលើសដើម
- ៤ កន្លែងលើរាងកាយ ជាបណ្តុំមេរោគ តែយើងភាគច្រើនបែរជាមិនសម្អាត
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]