backup og meta

ចំណុចតូចៗទាំងនេះជាកំហុសឆ្គង ទាក់ទងនឹងការធ្វើអនាម័យរបស់យើងរាល់ថ្ងៃ

ចំណុចតូចៗទាំងនេះជាកំហុសឆ្គង ទាក់ទងនឹងការធ្វើអនាម័យរបស់យើងរាល់ថ្ងៃ

អនាម័យ​សុខភាព​​ជា​រឿង​ត្រឹម​ត្រូវ​គួរ​គប្បី​អនុវត្ត ប៉ុន្តែ​​ការ​អនុវត្ត​នោះ​បាន​ត្រឹម​ត្រូវ ទើប​ទទួល​បាន​ប្រយោជន៍​ និង​ប្រសិទ្ធភាព​។ តាម​រយៈ​​ការ​សិក្សា​​លម្អិត​​លើ​ផ្នែក​អនាម័យ​ជា​ច្រើន បាន​បង្ហាញ​នូវ​ទម្លាប់​មួយ​ចំនួន​ដែល​ យើង​​អនុវត្ត​​​​អាចពុំ​​មាន​ប្រសិទ្ធភាព​នៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ។

១. ងូត​ទឹក​ច្រើន​ដង

​ស្តាប់​ទៅ​ដូច​ចម្លែក​បន្តិច​ដែរ តែ​​អ្នក​​ជំនាញ​​​សិក្សា​ពី​មេរោគ​ចម្លង​ នៃ​សាកលវិទ្យាល័យ​ Columbia សហរដ្ឋអាមេរិក បាន​​លើក​ឡើង​ថា ទម្លាប់​ងូត​ទឹក​ច្រើន​ដង ធ្វើ​ឱ្យ​ស្បែក​យើង​ស្ងួត និង​ប្រេះ ដែល​ផ្តល់​ឱកាស​ឱ្យ​ពពួក​មេរោគ មីក្រុប បាក់តេរី ងាយ​​ជ្រៀត​ចូល​ក្នុង​រាង​កាយ ឬ​ទី​តាំង​ដែល​មាន​របួស​។

២. មិន​​លាង​ដៃ​ មុន​ពេល​ចូល​បន្ទប់​ទឹក​

បាក់​តេរី​មាន​នៅ​គ្រប់​ទី​កន្លែង មិន​ថា​តែ​នៅ​ក្នុង​បន្ទប់​ទឹក។ ដូច​នេះ​មាន​ន័យ​ថា ប្រ​សិន​បើយើង​ពុំ​បាន​លាង​សម្អាត​ដៃ​អស់​រយៈ​ពេល​យូរ ​អា​ច​មាន​វត្ត​មាន​បាក់តេរី​នៅ​លើ​បាត​ដៃ ហើយ​នៅ​ពេល​យើង​​ចូល​បន្ទប់​ទឹក រួច​ទៅ​ប៉ះ​ពាល់ កន្លែង​សំខាន់​(ប្រដាប់​ភេទ) ឬ​កន្លែង​ផ្សេង​ៗ​នៃ​រាង​កាយ នោះ​ពពួក​បាក់​តេរី ដែល​រួម​ទាំង​មាន​​មីក្រុប​​គ្រោះ​ថ្នាក់​ អាច​បង្ក​ឱ្យ​​យើង​ឈឺ​បាន។ ដូច​​នេះ​ការ​អនុវត្ត​ការ​លាង​ដៃ​មុន​ចូល​បន្ទប់​ទឹក ក៏​ជា​រឿង​​សំខាន់​មួយ​ដែរ។

អត្ថបទពាក់ព័ន្ធ៖ 

៣. ចុច​​បង្ហូរ​ទឹក​បង្គន់ ប្រើ​ចុង​ម្រាម​ដៃ

បង្គន់ក្នុង​បន្ទប់​ទឹក ជា​កន្លែង​ដែល​ប្រមូល​ផ្តុំ​ដោយ​មេរោគ។ តាម​ការ​សិក្សា​បាន​បង្ហាញ​ថា រយៈ​ពេល​៩០​​នាទី​ ក្រោយ​ពេល​ចុច​បង្ហូរ​ទឹក​​បង្គន់ ទឹក​​នៅ​ក្នុង​ចាន​បង្គន់​ គឺ​នៅ​តែ​ជា​ប្រមូល​ផ្តុំ​ដោយ​មេរោគ​ដដែល​។ ដូច​នេះ ការ​ប្រើ​​ចុង​ម្រាម​ដៃ​ចុច​​​​គន្លឹះ​បង្ហូរ​ទឹក​ចាន​បង្គន់ រួច​នៅ​ពេល​មួយ​ដែល​យើង​ភ្លេច​ខ្លួន យក​ម្រាម​ដៃ​នោះ ប៉ះ​ភ្នែក ច្រមុះ​ មាត់ មុន​ពេល​លាង​សាប៊ូ​​ នោះ​ហើយ​ជា​បញ្ហា តែ​យ៉ាង​ណា​មិញ ការ​ប្រើ​ខ្នង​ម្រាម​ទៅ​ ចុច​អាច​បញ្ចៀស​ហានិភ័យ​បាន​ខ្លះ។

៤. ប្រើ​ខ្នើយ​ ពុំ​​បាន​សម្អាត​អស់​រយៈ​ពេល​យូរ

ទម្លាប់​រស់​នៅ​ស្អាត​ជា​រឿង​សំខាន់ ជា​មួយ​គ្នា​នេះ ការ​ប្រើ​ខ្នើយ​គេង ដែល​ជា​ចំណុច​តូច​មួយ​ក្នុង​ការ​រស់​នៅ ក៏​ជា​រឿង​គួរ​ស្វែង​យល់​ផង​ដែរ។ ខ្នើយ​គេង​ដែល ពុំ​​បាន​សម្អាត​ញឹក​ញាប់ នឹង​ក្លាយជា​កន្លែង​ប្រមូល​ដោយ​បាក់តេរី​ផ្សិត ហើយ​ជា​និច្ច​កាល ​នឹង​បង្ក​ឱ្យ​យើង​មាន​បញ្ហា សើរ​ស្បែក ឬ​អាលែកហ្ស៊ីនៅ​លើ​​ស្បែក​មុខ ឬ​រាង​កាយ។ ដូច​នេះ​ការ​​បោក​សម្អាត​​ស្រោម​ខ្នើយ យ៉ាង​តិច​រៀង​រាល់​១សប្តាហ៍​​ម្ដង គឺ​ជា​រឿង​មាន​ប្រយោជន៍​សម្រាប់​សុខភាព​ផង​ដែរ។

អត្ថបទពាក់ព័ន្ធ៖ 

៥. ឱ្យ​សត្វ​ចិញ្ចឹម​គេង​ជា​មួយ​យើង​ដែរ

ទោះ​បី​សត្វ​ចិញ្ចឹម​​ទទួល​បាន​ការ​សម្អាត​ជា​ប្រចាំ​ក៏​ដោយ តែ​មាន​ពេល​ខ្លះ​វា​ទៅ​​កន្លែង​ផ្សេង​ៗ​ ឬ​ប៉ះ​ពាល់​​ប្រឡាក់​ដោយ​បាក់តេរី ដែល​យើង​ពុំ​អាច​ដឹង​។ ដូច​នេះ​នៅ​ពេល​ សត្វ​ចិញ្ចឹម​នៅ​ស្និទ្ធ​ស្នាល​ជា​​មួយ​យើង​នៅ​ពេល​គេង ក៏​ជា​រឿង​​មួយ​គួរ​ការពារ​ផង​ដែរ ដើម្បី​បង្ការ​កុំ​ឱ្យ​ យើង​​ឈឺ​មិន​ដឹង​មូលហេតុ។

៦. លាង​មុខ​ នឹង​សាប៊ូ​​ដុស​ខ្លួន

ជា​បញ្ហា​មួយ​នៅ​​ដែល​​យើង​យល់​ថា ពេល​លាង​​មុខ នឹង​សាប៊ូ​ដុស​ខ្លួន​ នឹង​សម្អាត​ស្បែក​មុខ​បាន​ស្អាត និង​មិន​ខូច​ស្បែក។ ប៉ុន្តែ សារធាតុ​នៅ​ក្នុង​ដុំ​សាប៊ូ នោះ​មិន​ត្រូវ​បាន​ផលិត​ឡើង​សម្រាប់​ការពារ​ស្បែក​មុខ​ ដែល​ធ្វើ​ឱ្យ​សារធាតុ​ទាំង​នោះ​បិទ​រន្ធ​​ញើស​ ជា​ហេតុ​ធ្វើ​ឱ្យ​ស្បែក​មុខ​យើង​ប្រេះ ប្រៀប​ដូច​នឹង​ការ​បំផ្លាញ​ របាំង​ការពារ​​ស្បែក​មុខ​អ៊ីចឹង។ ដូច​នេះ​ការ​​សម្អាត​នឹង​​សាប៊ូ ឬ​ហ្វូម​លាង​មុខ​ ដែល​​ផលិត​សម្រាប់​លាង​សម្អាត​ស្បែក​មុខ​បាន​ត្រឹម​ត្រូវ ទើប​ជា​រឿង​ល្អ​​ប្រសើរ៕ ​​

អត្ថបទពាក់ព័ន្ធ៖ 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://brightside.me/inspiration-health/6-hygiene-mistakes-its-high-time-we-stopped-making-796177/

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ការជក់បារី បង្កផលប៉ះពាល់ច្រើនដល់សុខភាពស្បែក

ហេតុអ្វីស្រ្តីពពោះនិងក្មេងៗចាំបាច់ត្រូវប្រើទឹកលាងដៃសម្លាប់មេរោគពិសេសលើសធម្មតា?


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ មាន រតនា · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម