backup og meta

ហេតុអីស្រ្តីមានផ្ទៃពោះ មានអាការៈឈឺនោមញឹកញាប់?

ហេតុអីស្រ្តីមានផ្ទៃពោះ មានអាការៈឈឺនោមញឹកញាប់?

ស្ត្រីមានផ្ទៃពោះ​ កាលណា​ពោះកាន់តែ​ធំ កាន់តែ​មាន​អាការៈ​ឈឺ​បត់ជើង​តូច​ញឹកញាប់​ឡើងៗ តើ​អាការៈ​នោះ​មក​ពី​អ្វី​ទៅ? អាចមានវិធីដោះស្រាយដែរ ឬទេ?

លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែន​សុខ បាន​ឲ្យ​ដឹង​ថា ស្ត្រី​មាន​ផ្ទៃពោះ​ប្រាកដជា​ចេញ​ចូល​បន្ទប់​ទឹក​ញឹកញាប់​លើស​ពី​មនុស្ស​ស្រី​ធម្មតា​ ២ឬ​៣​ដង។

រីឯ​មូលហេតុ​មកពី​អំឡុង​ពេល​មាន​ផ្ទៃពោះ បរិមាណ​ឈាម​ដែល​ហូរ​ចូល​ទៅ​ក្នុង​រាងកាយ​កើន​ឡើង​ខ្លាំង ហើយ​តម្រង​នោម​នឹង​ដំណើរ​ការ​ច្រោះ​សារធាតុរាវ​កាន់​តែ​ច្រើន​ឡើង​ដែរ។ មួយ​វិញ​ទៀត​មក​ពី​កូន​ក្នុង​ស្បូន​លូតលាស់​ចេះ​តែ​ធំ​ទៅ​ៗ ស្បូន​របស់​យើង​សង្កត់​​ទៅ​លើ​ប្លោកនោម នាំ​ឲ្យ​ប្លោក​នោម​កាន់តែ​មាន​ចន្លោះ​តូច​ទៅ​ៗ ធ្វើឲ្យ​ការ​ច្រោះ​ទឹកនោម​ឆាប់​ពេញ​ជាង​ធម្មតា។

ចំណែក​កត្តា​សំខាន់​មួយ​ទៀត ទាក់ទង​នឹង​កម្រិត​អ័រម៉ូន ដែល​ភ្ញោច​ទៅ​លើ​តម្រង​នោម​ទើប​ធ្វើឲ្យ​នោម​ញឹក ហើយ​ជាពិសេស​នោះ​អ្នក​មាន​ផ្ទៃពោះ​មាន​អាការៈក្ដៅក្នុង​ដែល​ត្រូវការជាតិ​ទឹក​ច្រើន​ទៀត​នោះ ទើប​ជួប​បញ្ហា​បែបនេះ។

លោក​វេជ្ជបណ្ឌិត​បាន​បន្ថែម​ទៀត​ថា អាការៈ​ទាំងនេះ នៅ​ត្រីមាស​ទី​១ មិន​សូវ​កើត​មាន​ឡើង​ឡើយ ដោយ​ភាគច្រើន​ចាប់ផ្ដើម​មាន​នៅ​ត្រីមាស​ទី​២ នៃ​ការ​មាន​ផ្ទៃពោះ ហើយ​កាន់​តែ​ញឹក​លើស​ដើម​នៅ​ត្រីមាស​ទី​៣ និង​ត្រីមាស​ចុងក្រោយ​តែម្ដង។

អាការៈ​ឈឺ​នោម​ញឹក​នេះ តែងតែ​កើត​ឡើង​នៅ​ពេល​យប់ ដែល​នាំឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​មាន​បញ្ហា​គេង​មិន​គ្រប់គ្រាន់ និង​នាំឲ្យ​ម៉ាក់​ៗ​ជាច្រើន​កើត​អារម្មណ៍​មួម៉ៅ ស្រ្តេស ឬ​ខឹង​ច្រើន​ផង​ដែរ។ ដើម្បី​ដោះស្រាយ ម៉ាក់ៗ​គួរតែ​កុំ​ផឹក​ទឹកពេល​យប់​ច្រើន​ពេក តែ​អាច​ផឹក​នៅ​ពេល​ថ្ងៃ និង​ព្យាយាម​នៅ​កន្លែង​ត្រជាក់​ៗ ទើបអាច​ជួយ​កាត់បន្ថយ​ការ​ក្រាក​ឡើង​យប់​។

អត្ថបទពាក់ព័ន្ធ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

18/05/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ក្រោយសម្រាលកូន ម៉េចម៉ាក់ៗជាច្រើន ឧស្សាហ៍មួម៉ៅ ខឹងច្រើន និងពិបាកគ្រប់គ្រងអារម្មណ៍?

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ May 18, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម