អ្នកមានផ្ទៃពោះ នឹងមានអារម្មណ៍ចេះតែថប់ៗដង្ហើម និងបេះដូងលោតញាប់ជាងធម្មតា ដែលនោះមកពីកត្តាជាច្រើន ហើយកត្តាសំខាន់មួយ គឺដោយសារកម្រិតអ័រម៉ូនប្រូហ្គេស្តេរ៉ូន និងអឺស្ត្រូហ្សែនក្នុងខ្លួនស្ត្រីឡើងខ្ពស់។
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានឲ្យដឹងថា ម៉ាក់ៗដែលចេះតែថប់ ឬដកដង្ហើមញាប់ទាក់ទងជាមួយនឹងការច្របាច់របស់បេះដូង កាលណាស្ត្រីមានផ្ទៃពោះត្រូវការឈាមច្រើន ទៅចិញ្ចឹមកូនតាមរយៈទងសុក។
ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ រូបនោះបន្តទៀតថា ម៉ាក់ៗណាមានបញ្ហាកង្វះជាតិកាល់ស្យូមក្នុងរបបអាហារ ក៏ជាហេតុបណ្ដាលឲ្យចង្វាក់បេះដូងលោតខុសប្រក្រតីដែលអាចនាំឲ្យសន្លប់ ឬខ្លះធ្ងន់ធ្ងររហូតដល់បាត់បង់ជីវិត។ កាល់ស្យូមមានសារៈសំខាន់សម្រាប់មនុស្សគ្រប់វ័យ ជាពិសេសគឺស្ត្រីមានផ្ទៃពោះ ព្រោះអំឡុងពេលនេះទារកក្នុងផ្ទៃត្រូវការជាតិកាល់ស្យូម ដែលមិនត្រឹមតែសម្រាប់ការលូតលាស់ឆ្អឹង និងធ្មេញប៉ុណ្ណោះទេ តែក៏ដើម្បីធ្វើឲ្យចង្វាក់បេះដូងមានភាពប្រក្រតី និងលទ្ធភាពមិនមានវិបត្តិកំណកឈាមផងដែរ។
ក្រៅពីកត្តាទាំងប៉ុន្មានខាងលើនៅមានកត្តារួមផ្សំជាច្រើនទៀតដូចជា៖
- ស្រេ្តស
- បាក់ទឹកចិត្ត
- គេងមិនលក់
- ធុញថប់
- អស់កម្លាំង
អត្ថបទពាក់ព័ន្ធ៖
- ម៉ាក់ៗខ្សោយពេលពពោះ គួរថែទាំសុខភាពបែបណា?
- បើម្តាយមានជំងឺទាំងនេះ អាចឆ្លងដល់កូនក្នុងផ្ទៃបាន
- តិចនិកងាយៗ អាចជួយស្រីៗកាត់បន្ថយស្ត្រេសពេលពពោះ
- ពេលពពោះ ម៉ាក់ៗញ៉ាំពងក្ងាន ពងអូទ្រីស កូនកើតមកឆ្លាត?
- ពិតអត់ ផឹកទឹកដូងទុំច្រើន ឈឺពោះឆាប់ ស្រួលសម្រាលកូនមែន?
- ពេលពពោះចេះតែឈឺខ្នង អាចសាកតិចនិកទាំងនេះអាចជួយបាន
- ពពោះចំខែក្តៅ ស្រីៗគួរចេះតិចនិកទាំងនេះ ដើម្បីរក្សាសុខភាពឲ្យបានល្អ
- ស្រីៗត្រូវដឹងពីការពិនិត្យពោះ-ឈាម-ទឹកនោម ការចាក់វ៉ាក់សាំង ពេលមានផ្ទៃពោះ
- អាកាសធាតុក្ដៅ! ស្រីៗកំពុងពពោះគួរដឹងតិចនិកហាត់ប្រាណ និងរបៀបស្លៀកពាក់
- ពពោះ កូនថ្លោសពេកមិនល្អអាចប្រឈមបញ្ហាច្រើនយ៉ាង អ៊ីចឹងម៉ាក់ៗគួរធ្វើបែបណា?
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-due-date]