backup og meta

ទងសុករុំកកូន ត្រូវធ្វើម៉េច? ម៉ាក់ៗអាចសម្រាលតាមធម្មជាតិបានទេ?

ទងសុករុំកកូន ត្រូវធ្វើម៉េច? ម៉ាក់ៗអាចសម្រាលតាមធម្មជាតិបានទេ?

មាន​ផ្ទៃពោះ ​ពេល​ដឹង​ថា​មាន​ទង​សុក​រុំកកូន​ហើយ ក្នុង​ចិត្ត​ម៉ាក់ៗ​ច្បាស់​ជា​ច្រួល​ច្របល់ បារម្ភ​ជាង​គេ​រឿង​កូន​​មិន​អាច​សម្រាល​តាម​ធម្មជាតិ​បាន។ តើ​គ្រប់​ករណី​ដែល​មាន​ទង​សុក​រុំក​កូន តម្រូវ​ឲ្យ​ស្ត្រី​សម្រាល​កូន​ដោយ​វះកាត់​ទាំង​អស់​ឬ​យ៉ាង​ណា?

ករណី​សុក​រុំក នេះ​គ្រោះ​ថ្នាក់​អត់? អាច​ជា​ឧបសគ្គ​ក្នុង​ការ​សម្រាល​តាម​បែប​ធម្មជាតិ​ទេ? សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​បញ្ជាក់ថា

​អាស្រ័យ​ទៅ​ការ​រុំក​នោះ តើ​មាន​ប៉ុន្មានជុំ រឹត​កូន​តឹង​កម្រិត​ណា? បើ​ត្រឹម​១ជុំ មិន​ចោទ​ជា​បញ្ហា​នោះ​ទេ ស្ត្រី​អាច​សម្រាល​កូន​តាម​ធម្មជាតិ​បាន តែ​បើ​ជុំ​ច្រើន​ជុំ កូន​តឹង​ក ការ​សម្រាល​តាម​ធម្មជាតិ​អាច​នឹង​មាន​គ្រោះ​ថ្នាក់ ដោយសារ​ក្បាល​កូន​មិន​ចុះ។

“សុក​មាន​ប្រវែង​របស់​វា ក្នុង​ករណី​ដែល​ទង​សុក​រុំ​ក​កូន​តែ ១ជុំ កូន​មិន​តឹង​ក​នោះ​ទេ ហើយ​ក៏​មិន​ចោទ​ជា​បញ្ហា​ដែរ តែ​បើ​​រុំ​​​ច្រើ​ន​ជុំ កាន់​តែ​តឹង វា​នឹង​គ្រោះ​ថ្នាក់ តម្រូវ​ឲ្យ​សម្រាល​កូន​ដោយ​វះ​កាត់’។

ដើម្បី​ដឹង​ថា ទង​សុក​រុំក​កូន​កម្រិត​ណាមួយ​នោះ ម៉ាក់ៗ​ត្រូវ​ពិនិត្យ​អេកូ​មើល ព្រោះ​ករណី​សុក​​រុំក​កូន​ច្រើន​ជុំ តឹង​ពេក មិន​អាច​សម្រាល​តាម​ធម្មជាតិ​បាន​ទេ ដោយសារ​ក្បាល​កូន​មិន​ចុះ ឯ​ចង្វាក់​បេះដូង​កូន​ក៏​ធ្លាក់​ចុះ។

លោក​វេជ្ជ​បណ្ឌិត​ថា នៅ​ក្នុង​ត្រីមាស​ទី ១ និង​ទី ២ គភ៌​នៅ​តូច មិន​ទាន់​លូតលាស់​ពេញ​លក្ខណៈ​មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​ថា​ទង​សុក​រុំ​ក​កូន​ទេ ប៉ុន្តែ​ឈាន​ចូល​ដល់​ត្រីមាសទី២ ទី៣ ជា​ពេល​កូន​ក្នុង​ផ្ទៃ​លូតលាស់​កាន់​តែ​ធំ មាន​សរីរាង្គ​គ្រប់ កូន នឹង​ចាប់​ផ្តើម​ធ្វើ​ចលនា​វិល​ចុះ​វិល​ឡើង​មិន​ឈប់​ឈរ ដែល​ករណី​ខ្លះ ​ការ​​ធ្វើ​​ចលនា​នោះ សុក​កូន​ទៅ​រុំក​​ខ្លួន​ឯង ១ជុំ ២ជុំ ឬ៣ជុំ។ បញ្ហា​នេះ​យើង​អាច​មើល​អេកូ​ឃើញ​ចាប់​ពី​ត្រីមាស​ទី២​ទៅ ហើយ​នៅ​ពេល​ជិត​សម្រាល​គ្រូពេទ្យ​នឹង​វាយ​តម្លៃ​ពី​ចំនួន​ជុំ​ទងសុក​រុំកកូន តើ​មាន​មាន​ប៉ុន្មាន​ជុំ អាច​សម្រាល​តាម​វិធី​ណា​បាន។

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

26/06/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

បើមានបញ្ហាសុកពាំងមាត់ស្បូន មានសញ្ញាអ្វីខ្លះទៅ?

សុកខ្សោយ ពេលពពោះ កូនក្នុងផ្ទៃមានគ្រោះថ្នាក់ទេ? (វីដេអូ)


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 26, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម