ចំពោះម៉ាក់ៗដែលពពោះត្រូវប្រយ័ត្នប្រយែង និងថែទាំសុខភាពឲ្យបានខ្ពស់ ព្រោះពេលឈឺមិនស្រួលក្នុងការលេបថ្នាំនោះទេ។ មួយវិញទៀត ត្រូវប្រកាន់ខ្ជាប់អនាម័យខ្លួនប្រាណ ពិសេសតំបន់ទ្វារមាស កាន់តែត្រូវការសម្អាតទ្វេដង ហេតុដូចនេះហើយការប្រើបង្គន់សាធារណៈចំពោះម៉ាក់ៗ ត្រូវតែចេះមើលថាស្អាត ឬមិនស្អាត។
វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានឲ្យដឹង អ្នកមានផ្ទៃពោះ បើចង់ចូលបន្ទប់ទឹកសាធារណៈ ត្រូវតែចេះបាញ់ទឹក និងជូតសម្អាត ដើម្បីឲ្យមេរោគតោងទាម ធ្លាក់ចូលក្នុងបង្គន់ឲ្យអស់ ព្រោះយើងងាយនឹងឆ្លងមេរោគផ្សេងៗខ្លាំងណាស់។
ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ បានបញ្ជាក់ថា ពេលមានផ្ទៃពោះប្រព័ន្ធភាពស៊ាំក៏រាងអន់ថយជាងមុន ទើបងាយឆ្លងជាងអ្នកខ្លួនមួយ ជាពិសេសងាយជំងឺតាមប្រព័ន្ធតម្រងនោមគ្រប់ប្រភេទទាំងអស់។ ជាទូទៅស្រ្តីពពោះកាន់តែធំ នោមកាន់តែញឹកញាប់ ព្រោះស្បូនសង្កត់ទៅលើផ្លោកនោម ដូចនេះហើយពេលចេញក្រៅផ្ទះយើងគួរតែមានស្ព្រៃយ៍បាញ់សម្លាប់មេរោគ ឬតិចនិកមួយចំនួន ដែលជួយឲ្យការប្រើប្រាស់បង្គន់សាធារណៈ មិនចម្លងមេរោគចូលខ្លួន។
ទោះជាអ្នកមានផ្ទៃពោះងាយនឹងឆ្លងមេរោគក៏ដោយវេជ្ជបណ្ឌិតរូបនោះបាន បញ្ជាក់ថាស្រ្តីទូទៅក៏គួរតែចេះលាងសម្អាតបង្គន់សាធារណៈ ឬបើគិតថាមិនស្អាតខ្លាំង គួរស្វែងរកកន្លែងថ្មីដែលល្អជាងនោះ។
[embed-health-tool-due-date]