backup og meta

អាហារ​ស្រីៗពពោះ​គួរញ៉ាំ និង​មិនគួរ​ញ៉ាំ​ ​ការ​ពារ​កូន​កុំឲ្យ​កើត​មកមាន​បញ្ហា​អូទីស្សឹម

អាហារ​ស្រីៗពពោះ​គួរញ៉ាំ និង​មិនគួរ​ញ៉ាំ​ ​ការ​ពារ​កូន​កុំឲ្យ​កើត​មកមាន​បញ្ហា​អូទីស្សឹម

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ

ពេល​ម៉ាក់ៗ​មាន​ផ្ទៃ​ពោះ សកម្មភាពមួយ​ចំនួន​របស់​ម៉ាក់ៗ​អាច​ជា​ចំណែក​មួយ​ធ្វើ​ឲ្យ​កូន​កើត​ជំងឺ​អូទីស្សឹម​បាន​។ ជំងឺ​អូទីស្សឹមជា​ជំងឺ​ប្រព័ន្ធ​ប្រសាទ ដែល​ទាក់​ទង​ជា​មួយ​បញ្ហា​ទំនាក់​ទំនង​ក្នុង​សង្គម ក៏​ដូច​ជា​សមត្ថិភាព​នៃ​ទំនាក់​ទំនង និង​ការ​ចង​ចាំ​របស់កូន​។​

ចំនួន​​ក្មេង​កើត​មក​មាន​បញ្ហា​អូទីស្សឹម កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ និង​មាន​ការ​រក​ឃើញ​ថា​​ក្មេង​ម្នាក់​ក្នុង​ចំនោម ៨៨នាក់ កើត​មក​​មាន​បញ្ហា​នេះ នៅ​ឯ​សហរដ្ឋ​អាមេរិក​កាល​ពី​​ឆ្នាំ ២០១២។ ទោះ​បី​ជា​ការ​សិក្សា​នោះ​មិន​មាន​ភាព​ជាក់​លាក់​មែន តែ​អ្នក​ស្រាវ​ជ្រាវ​នៅ​ឯ​ Harvard School for Public Health បាន​រក​ឃើញ​ថា អាហារ​ប្រភេទ​ខ្លាញ់​ម្យ៉ាង ដែល​ស្រ្តី​មាន​ផ្ទៃ​ពោះ ញ៉ាំ​ អាច​ធ្វើ​ឲ្យកូន​​កើត​មក​ប្រឈម​មុខ​ជាមួយ​បញ្ហា​អូទីស្សឹម​។

បើ​តាម​ការ​សិក្សា​នេះបាន​រក​ឃើញ​ថា ស្រ្តី​ចូល​រួម​ក្នុង​ការ​សិក្សា​ដែល​បាន​ញ៉ាំ​អាស៊ីដ​ខ្លាញ់​លីណូអិច (ជា​ប្រភេទ​អាស៊ីដ​ខ្លាញ់ អូមេហ្កា ៦ ដែល​មាន​នៅ​ក្នុង​ប្រេង​បន្លែ គ្រាប់​ផ្លែ​ឈើ និង​គ្រាប់​ធញ្ញជាតិ) មាន​៣៤​ភាគរយ​កូន​កើត​មក​មិន​មាន​បញ្ហា​អូទីស្សឹម​នោះទេ ហើយ​ស្រីៗ​ពេល​ពពោះ​មិន​សូវ​បានញ៉ាំអាហារមាន​ជាតិ​ខ្លាញ់​អូមេហ្គា៣ មាន​ក្នុង​សាច់ត្រី ​ពេល​កូន​កើត​មក​ប្រហែល​ជា​៥៣​ភាគ​រយ​មាន​បញ្ហា​អូទីស្សឹម​។​ ការ​សិក្សា​បាន​រក​ឃើញ​ថា ស្រ្តី​ដែល​បាន​ញ៉ាំ​អាហារ​មាន​ជាតិ​ខ្លាញ់​អូមេហ្គា ៣ កាន់​តែ​ច្រើន ហានីភ័យ​កូន​កើត​មកមាន​បញ្ហា​អូទីស្សឹម​កាន់​តែ​តិច។​

អត្ថបទពាក់ព័ន្ធ៖ 

ការ​សិក្សា​បាន​​​ណែ​នាំ​ឲ្យ​ស្រ្តី​មាន​ផ្ទៃ​ពោះ​ទទួល​ប្រភេទ​ខ្លាញ់ polyunsaturated បន្ថែម ដែល​នឹង​ជួយ​បង្គ្រប់​ទាំង​អាស៊ីដ​ខ្លាញ់​អូមេហ្កា ៣ និង អូមេហ្កា ៦ ធ្វើឲ្យ​ភាគ​រយ​កូន​កើត​មក​មាន​បញ្ហា​អូទីស៊ឹម​ថយ​ចុះ។ ទោះ​បី​ជា​ការ​សិក្សា​ត្រូវ​ធ្វើ​ឡើង​សារ​ជា​ថ្មី​ជា​បន្ត​បន្ទាប់​ និង​លទ្ធ​ផល​របស់​វា​មិន​បាន​បង្ហាញ​អំពី​មូលហេតុ​ និង​គុណ​សម្បតិ្ដ​របស់​អាស៊ីដ​ខ្លាញ់​ទាំង​នេះ​ក្ដី តែ​គ្នា​យើង​ក៏​គួរ​តែ​ញ៉ាំ​អាហារ​ប្រភេទ​ខ្លាញ់​នេះ​ឲ្យ​ច្រើន និង​បន្ថយ​ទទួល​ទាន​ប្រភេទ​ខ្លាញ់​ឆ្អែត ឬ​ខ្លាញ់​ចម្រាញ់ ដោយ​សារ​តែ​ប្រភេទ​ខ្លាញ់​ទាំង​នេះ អាច​មាន​ទាក់​ទង​ជាមួយ​ការ​កើត​ជំងឺ​អូទីស្សឹម​​របស់​កុមារ។

ជាក់​ស្តែង​ ការ​សិក្សាមួយ​​បាន​បង្ហាញ​ថា​ ស្រ្តី​ពពោះ​ដែលញ៉ាំ​​ប្រភេទ​ខ្លាញ់​ចម្រាញ់ (ជា​ប្រភេទ​ខ្លាញ់​គីមី​ដែល​ច្រើន​មាន​នៅ​លើ​ដំឡូង​បំពង ឬ​នំ​ដូណាត់) ក្នុង​ត្រី​មាស​ទី​ពីរ ធ្វើ​ឲ្យទំហំ​​កូន​កាត់​តែ​ធំ នាំ​ឲ្យ​ទម្ងន់​​កូន​​កាត់​តែ​​ធ្ងន់ ភាគ​ច្រើន​ចាំ​បាច់​ត្រូវ​ការ​វះ​កាត់ ដែល​ការ​វះ​កាត់​អាច​ធ្វើ​ឲ្យ​កូន និង​ម្ដាយ​ងាយ​មាន​គ្រោះ​ថ្នាក់ បើ​ប្រៀប​ជាមួយ​វិធី​សម្រាល​កូន​តាម​បែប​ធម្មជាតិ។ ទារក​ដែល​កើត​មក​មាន​ទម្ងន់​ធ្ងន់ គឺ​ងាយ​ប្រឈម​ជាមួយ​ជំងឺ​ទឹក​នោម​ផ្អែម និង​ជំងឺ​បេះ​ដូង​ទៅ​ថ្ងៃ​ខាង​មុខ។ មាន​ការ​សិក្សា​មួយ​ផ្សេង​ទៀត​ បាន​បោះ​ពុម្ភ​ផ្សាយ​នៅ​ក្នុង Journal of Clinical Endocrinology and Metabolism បាន​រក​ឃើញ​អំពី​ទំនាក់​ទំនង​អំពី កម្រិត​​អាស៊ីដខ្លាញ់​អូមេហ្កា ៣​ កាន់​តែ​ច្រើន​នៅ​ក្នុង​ខ្លួន​ម្ដាយ គឺ​អាច​ធ្វើ​កូន​កើត​មក​មិន​សូវ​សំបូរ​ខ្លាញ់ និង​មាន​សាច់​ដុំ​ច្រើន។

ទោះ​បី​ជា​ការ​សិក្សា​ទាំង​នេះ​ មិន​បាន​បង្ហាញ​ឲ្យ​ច្បាស់​អំពី​មូលហេតុ និង​អត្ថ​ប្រយោជន៍​របស់​ខ្លាញ់​ទាំង​នោះ​ឲ្យ​យើង​បាន​ដឹង​មែន តែ​យើង​នៅ​តែ​អាច​និយាយ​បាន​ថា ការ​ទទួល​ទាន​ខ្លាញ់​មិន​ឆ្អែត ច្រើន​ជាង​ខ្លាញ់​ឆ្អែត ឬ​ខ្លាញ់​ចម្រាញ់ អាច​ជួយ​កាត់​បន្ថយ​អត្រា​នៃ​ជំងឺ​បេះ​ដូង និង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី​ ២ និង​ការ​ពារ​យើង​ពី​ជំងឺ​រ៉ាំ​រ៉ៃ​ជា​ច្រើន​ផ្សេង​ទៀត។ ដូច​នេះ​មនុស្ស​ស្រី​គ្រប់​រូប​ គួរ​តែ​ញ៉ាំ​​អាហារ​ខ្លាញ់​ប្រភេទ​នេះ​ឲ្យ​ច្រើន ដើម្បី​ទទួល​បាន​អត្ថ​ប្រយោជន៍សុខ​ភាព​។

មនុស្ស​ស្រី​ជា​ច្រើន​អាច​ទទួល​ទាន​អាស៊ីដខ្លាញ់​អូមេហ្កា ៣ បាន​គ្រប់​គ្រាន់​តាម​រយៈ ញ៉ាំ​គ្រាប់​ផ្លែ​ឈើ គ្រាប់​ធញ្ញជាតិ និង​ប្រេង​ចម្រាញ់​ចេញ​ពី​គ្រាប់​ផ្លែ​ឈើ​ទាំង​នោះ ហើយ​ក៏​អាច​មាន​នៅ​ក្នុង​ប្រេង​បន្លែ មាន​ដូច​ជា​ប្រេង​សណ្ដែក ដែល​ភាគ​ច្រើន​ជន​ជាតិ​អាមេរិក​យក​វា​មក​ប្រើ​លើ​អាហារ​របស់​ពួក​គេ។ ​គេ​មាន​វិធី​ដើម្បី​ទទួល​ទាន​ខ្លាញ់​មិន​ឆ្អែត​បាន​ច្រើន ដោយ​មិន​ឲ្យ​ធាត់ ឬ​ឡើង​គីឡូ ដោយ​ញ៉ាំ​វា​ជំនួស​ខ្លាញ់​ផ្សេង ឬ​មិន​ត្រូវ​ញ៉ាំ​ខ្លាញ់​ផ្សេង ជាពិសេស​ខ្លាញ់​ឆ្អែត ឬ​ពពួក​កាបូអ៊ីដ្រាត​។

យើង​​អាច​សាក​ល្បង​ជំនួសបឺរ​ដាក់​លើ​នំប៉័ង ដោយ​មក​ញ៉ាំ​ប្រភេទ​បឺរផលិត​ចេញ​ពី​បន្លែ ដែល​បឺរប្រភេទ​នេះ មាន​ផ្ទុក​ខ្លាញ់​មិន​ឆ្ងែត​ច្រើន ឬ​មួយ​ទៀតយើង​អាច​ជ្រលក់​​នំ​ប៉័ង​ជាមួយ​ប្រេង​អូលីវ​ក៏​បាន។ ប៉ុន្តែ​ យើង​គួរ​​ញ៉ាំ​បឺរនេះ​ត្រឹម​មួយ​ស្លាប់​ព្រា​អី​បាន​ហើយ ដើម្បី​កុំ​ឲ្យ​ធាត់ និង​ឡើង​កូលេស្តេរ៉ូល​។ កុំ​ញ៉ាំ​អី​លាប​បឺរ ឬ​ដាក់​ឈីស​ច្រើន​ពេក អ្នក​អាច​ងាក​មក​ញ៉ាំ​អាហារ​ទាំង​នោះ​ជាមួយ​ពពួក​អាល់​ម៉ុន ឬ​បឺរ​ធ្វើ​ពី​គ្រាប់​ផ្លើ​ឈើ​វិញ។ យើងត្រូវ​ព្យាយាម​ញ៉ាំ​ពពួក​គ្រាប់​ធញ្ញជាតិ ដូច​ជា​អាល់ម៉ុន ឬ​គ្រាន់​វ៉ល់ណាត់ ឲ្យ​បាន​ច្រើន។

ដើម្បី​នាំ​ចូល​ជាតិ​អាស៊ីដ​ខ្លាញ់​អូមេហ្កា ៣ បាន​ច្រើន យើង​អាច​ញ៉ាំ​ត្រី​នៅ​តំបន់​ត្រជាក់ មាន​ដូច​ជា​ត្រី សាល់​ម៉ុន herring sardines និង​ត្រី anchovies ឲ្យ​បាន​ពីរ​ទៅ​ដង​ក្នុង​មួយ​សប្ដាហ៍។ គ្រាប់​វ៉លណាត់ គ្រាប់ដើម flax និង​ផ្លែ​បឺរក៏​ជា​ប្រភព​នៃអាស៊ីដ​ខ្លាញ់​អូមេហ្កា ៣​ ដែរ ប៉ុន្តែ​វា​មាន​តែ​ប្រភេទ អាស៊ីដ alpha-linolenic acid ដែល​ខ្លួន​យើង​មិន​អាច​បំបែក​វា​ទៅ​ជា​ជាតិ DHA និង EPA បាន។ មួយ​វិញ​ទៀត ការ​ទទួល​ទាន​អាហារ​បំប៉ន​មាន​សារធាតុ​ទាំង​នេះ ក៏​ជា​ជម្រើស​ល្អ​ទាំង​មុន និង​ក្នុង​ពេល​កំពុង​ពពោះ ប្រសិន​បើ​មនុស្ស​ស្រី​យើង​មិន​អាច​ទទួល​ទាន​អាហារ​សំបូរ​ជាតិ​អាស៊ីដ​ខ្លាញ់​អូមេហ្កា ៣ បាន។ អាហារ​បំប៉ន​ទាំង​នោះ​ត្រូវ​មាន​ជាតិ DHA យ៉ាង​ហោច​ ៣០០​មិល្លីក្រាម ហើយ​អាហារ​បំប៉ន​នោះ​មិន​ត្រូវ​មាន​ក្លិន​មិន​ល្អ ឬ​មាន​រស​ជាតិ​ឆ្អាប ដែល​ទាំង​នេះ​អាច​បញ្ជាក់​ថា អាហារ​នេះ​មិន​មាន​គុណ​ភាព​ល្អ។ ការ​សិក្សា​នៅ Harvard School for Public Health’s ណែ​នាំ​ឲ្យ​ស្រ្តី​គ្រប់​រូប​ទទួល​ទាន​អាហារ​មាន​ជាតិ​អាស៊ីដ​​ខ្លាញ់​អូមេហ្កា ៣ ឲ្យ​បាន​គ្រប់​គ្រាន់ ដើម្បី​ល្អ​សម្រាប់​សុខ​ភាព​កូន និង​សុខភាព​ខ្លួន​ឯង។

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.babymed.com/food-and-nutrition/nutrition-during-pregnancy-can-affect-child-s-autism-risk#

កំណែ​ប្រែបច្ចុប្បន្ន

23/10/2020

អត្ថបទ​ដោយ ណៃ ទូច

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ទាំងនេះជាកំហុសឆ្គង និងការទទួលខុសត្រូវរបស់ឪពុកម្តាយមានកូនអូទីស្សឹម

រឿង​ ៣ យ៉ាង​ស្រីៗមាន​ផ្ទៃពោះគួរដឹង កុំឲ្យកូន​កើតមកមានជំងឺអូទីស្សឹម​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ Oct 23, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម