ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!
ប្រសិនបើយើងគិតថា ការមានកូនតាមធម្មតា មានពេលណាពេលហ្នឹងទៅ មិនចំណាយច្រើនដូចអ្នកពិបាកមានកូន ត្រូវប្រឹក្សា និងត្រូវលេបថ្នាំជំនួយឲ្យមាន ជាគំនិតខុសឆ្គងខ្លាំងណាស់។
វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានឲ្យដឹងថា សម្រាប់ស្ត្រីដែលមានកូនតាមបែបធម្មជាតិ ដោយចៃដន្យ មិនប្រាកដថាល្អឡើយ ពេលខ្លះក្នុងខ្លួនយើងគ្មានសារជាតិចិញ្ចឹមគ្រប់គ្រាន់។ លោកបន្ថែមទៀតថា នៅពេលយើងមានកូនទាំងមិនបានព្រាងទុក ហើយក៏មិនដែលបានពិនិត្យសុខភាពមុន មិនដឹងខ្លួនមានជំងឺអ្វី និងខ្វះសារធាតុអ្វីដែលអាចប៉ះពាល់ដល់កូនឡើយ។
ចំណែកស្ត្រីលំបាកមានកូន ប្រាកដជាមកពិនិត្យជាមួយគ្រូពេទ្យស្វែងរកហេតុផល។ នៅពេលពិនិត្យ និងដឹងពីមូលហេតុគ្រូពេទ្យនឹងព្យាបាលតាមដំណាក់កាលនីមួយៗ ហើយមុនពេលមានផ្ទៃពោះគ្រូពេទ្យនឹងតម្រូវឲ្យលេបពពួកថ្នាំវីតាមីន ថ្នាំជាតិដែកដែលបង្ការភាពស្លេកស្លាំង និងអាស៊ីដហ្វូលិកផ្សេង ដើម្បីបង្ការកុំឲ្យកូនក្នុងផ្ទៃមានបញ្ហាដូចជាពកឆ្នឹងកងខ្នង ដក់ទឹកក្នុងខួរក្បាលជាដើម។
ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ បន្ថែមទៀតថា ដូចនេះហើយជាក្រសួងតម្រូវឲ្យអ្នកមានគ្រួសារ មានផែនការយកកូន ទើបកូនកើតមកសុខភាពល្អ ហើយការចិញ្ចឹមបីបាច់ក៏ត្រឹមត្រូវ។ ដូចនេះកុំគិតថាមានកូនតាមធម្មជាតិល្អជាងអ្នកប្រើថ្នាំជំនួយផ្សេងៗឲ្យសោះ។
មួយវិញទៀតចៀសវាងការប្រើថ្នាំបុរាណផ្សំពីឫសឈើផ្សេងៗអាចបណ្ដាលឲ្យស្ថានភាពពិបាកមានកូនកាន់តែធ្ងន់ធ្ងររហូតលែងមានតែម្ដង ឬបើមានហើយក៏ទៅជាពិការអវយវៈណាមួយ និងអាចក្រេះក្រិនតែម្ដង។
[embed-health-tool-due-date]