ទល់លាមកជាបញ្ហាចោទកើតឡើងចំពោះស្ត្រីពពោះញឹកញាប់ ធ្វើឲ្យស្ត្រីរងសម្ពាធមួយបន្ថែមទៀត។ តើត្រូវដោះស្រាយបញ្ហាទល់លាមកពេលពពោះដោយរបៀបណា? មានមូលហេតុអីខ្លះ ទើបស្ត្រីពពោះចេះតែទល់លាមក?
ទល់លាមកជាបញ្ហាចោទកើតឡើងចំពោះស្ត្រីពពោះញឹកញាប់ ធ្វើឲ្យស្ត្រីរងសម្ពាធមួយបន្ថែមទៀត។ តើត្រូវដោះស្រាយបញ្ហាទល់លាមកពេលពពោះដោយរបៀបណា? មានមូលហេតុអីខ្លះ ទើបស្ត្រីពពោះចេះតែទល់លាមក?

បើតាមការលើកឡើងរបស់ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត មានមូលហេតុជាច្រើនធ្វើឲ្យស្ត្រីពពោះមានបញ្ហាទល់លាមក ក្នុងនោះក៏មានការកើនឡើងនូវ Progesterone ធ្វើឲ្យសរីរាង្គរំលាយអាហារធ្វើការយឺតជាងមុន ទំហំស្បូនកាន់ធំពេលមានផ្ទៃពោះ ធ្វើឲ្យសង្កត់ទៅលើពោះវៀន។ ក្នុងករណីដែលស្ត្រីពពោះញ៉ាំទឹកតិច មិនសូវញ៉ាំបន្លែ ផ្លែឈើ ឬញ៉ាំថ្នាំ ឬអាហារបំប៉នជាតិដែកលើសកម្រិតទៀត បញ្ហាទល់លាមកកាន់តែចោទធ្ងន់ធ្ងរឡើង។
លោកវេជ្ជបណ្ឌិតថា ដ្បិតតែអាការៈទល់លាមកកើតឡើងលើស្ត្រីពពោះញឹកញាប់មែន តែក៏មានតិចនិកដែលស្ត្រីពពោះអាចកាត់បន្ថយបានដែរ។
១. ញ៉ាំអាហារជាតិសម្បូរជាតិកាកសរសៃ ពិសេសបន្លែ និងផ្លែឈើឲ្យបានច្រើន
២. ផឹកទឹក ឬទឹកផ្លែឈើឲ្យបានច្រើន
៣. កុំអង្គុយ ឬឈរយូរពេក ត្រូវងើបដើរឲ្យបានច្រើន
៤. ធ្វើសកម្មភាពឲ្យបានច្រើន និងហាត់ប្រាណឲ្យបានទៀងទាត់។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
កំណែប្រែបច្ចុប្បន្ន
27/10/2020
អត្ថបទដោយ ដេត ធន្នី
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ