backup og meta

របៀបរស់នៅទាំងនេះ ការពារម៉ាក់ៗកើតទឹកនោមផ្អែមពេលពពោះ

របៀបរស់នៅទាំងនេះ ការពារម៉ាក់ៗកើតទឹកនោមផ្អែមពេលពពោះ

ស្រីៗ​យើង​ដឹង​អត់​ថា ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ ប៉ះពាល់​ដល់​ការ​ប្រើ​ប្រាស់​ជាតិ​ស្ករ​របស់​កោសិកា បណ្ដាល​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង ជះ​ឥទ្ធិពល​អាក្រក់​ដល់​ទាំង​ម៉ាក់ៗ និង​អា​អូន​ក្នុង​ផ្ទៃ។ បើ​ម៉ាក់​ៗ ពពោះ​កើត​ជំងឺ​នេះ ទាំង​ម្ដាយ និង​កូន​ប្រឈម​ហានិភ័យ​វិវត្ត​ទៅ​រក​ជំងឺ​ទឹក​ផ្អែម​ប្រភេទ​ទី ២​ដូច​គ្នា ទោះ​ជាតិ​ស្ករ​ក្នុង​ពោះ​ម៉ាក់​ៗ​វិល​ត្រលប់​មក​ធម្មតា​វិញ​ក៏​ដោយ។

ជុំ​វិញ​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា ចំពោះ​ជំងឺ​ទឹក​នោម​ផ្អែម​អំឡុង​ពេល​ពពោះ​នេះ ក្នុង​ចំណោម​ស្ត្រី​ពពោះ ​១០ ​នាក់ មាន​ម្នាក់​កើត​ជំងឺ​នេះ ហើយ​ភាគ​ច្រើន​កើត​មាន​លើ​ស្ត្រី​ធាត់​ៗ។ បើ​មិន​បាន​ព្យាបាល​ត្រឹម​ត្រូវ ជំងឺ​នេះ​អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ម៉ាក់​បាន​ដូច​ជា កូន​លើស​ទម្ងន់ កើត​មុន​ខែ អា​អូន​ខ្វះ​ជាតិ​ស្ករ និង​ប្រឈម​កើត​ជំងឺ​ធាត់ ឬ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ ទៅ​ថ្ងៃ​អនាគត។​

ប្រធានផ្នែកសម្ភព និងរោគស្ត្រីរូបនេះ បន្តថា ម៉ាក់​ៗ​ពពោះ​មិន​ប្រាកដ​ថា​អាច​ចៀស​ផុត​ពី​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​អំឡុង​ពេល​ពពោះ​បាន​ទេ ប៉ុ​ន្តែ​បើ​ម៉ាក់​ៗ មាន​ទម្លាប់​រស់​នៅ​ល្អ​មុន​ពេល​ពពោះ អាច​កាត់​បន្ថយ​ភាគ​រយ​កើត​ជំងឺ​នេះ។ ក្នុង​ករណី​ដែល​ម៉ាក់ៗ​ពពោះ​កើត​ជំងឺ​នេះ ជម្រើស​នៃ​របៀប​រស់​ប៉ុន្មាន​នេះ អាច​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​នេះ​ម្ដង​ទៀត​ពេល​មាន​កូន​លើក​ក្រោយ ឬ​ក៏​វិវត្ត​ទៅ​ជា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ ២​ នៅ​ថ្ងៃ​ខាង​មុខ​៖

១.ញ៉ាំ​អាហារ​មាន​ជីវជាតិ៖ ញ៉ាំ​អាហារ​សម្បូរ​ជាតិ​សរសៃ និង​ជាតិ​ខ្លាញ់​ទាប គួរ​បន្ថែម​ផ្លែឈើ បន្លែ និង​ស្រូវ​សាលី​ទៅ​ក្នុង​របប​អាហារ។ ម៉ាក់​ៗ គួរ​ញ៉ាំ​អាហារ​ឲ្យ​បាន​គ្រប់​មុខ ប៉ុន្តែ​កុំ​ច្រើន​ពេក។

២.សម្រក​ទម្ងន់​មុន​ពេល​ពពោះ៖ សម្រក​គីឡូ​អាច​ជួយ​យើង​មាន​សុខភាព​ល្អ​ពេល​ពពោះ។ លើក​ទឹក​ចិត្ត​ខ្លួន​ឯង​ដោយ​គិតថា​ យើង​នឹង​ទទួល​បាន​ផល​ប្រយោជន៍​ច្រើន​នៅ​ពេល​ក្រោយ​ដូចជា បេះដូង​មាន​សុខភាព​ល្អ កម្លាំង​​ខ្លាំង​ជាង​មុន និង​មាន​ទំនុក​ចិត្ត​លើ​ខ្លួនឯង។

៣. បញ្ចេញជាតិពុល៖ បញ្ចេញ​សកម្មភាព ឬ​ហាត់​ប្រាណ​រៀង​​រាល់ថ្ងៃ​ ​ហែល​ទឹក យ៉ាង​ហោច​ណាស់ ៣០ នាទី។ បើ​មិន​អាច​ហាត់​ម្តង​បាន ​៣០​នាទី ហាត់​តិច​ជាង​នេះ​ក៏​បាន។

៤.រក្សា​ទម្ងន់​នៅ​ថេរ៖ ពេល​ពពោះ​ការ​ឡើង​ទម្ងន់​ជា​រឿង​ធម្មតា​ទេ ប៉ុន្តែ​បើ​ឡើង​ខ្លាំង​ពេក ដូច​បង្កើន​ហានិភ័យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ​ដែរ។

ក្នុង​ករណី​មាន​អ្វី​ប្រែ​ប្រួល​មិន​ប្រក្រតី ម៉ាក់ៗ​គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ឲ្យ​បាន​ត្រឹម​ត្រូវ មិន​គួរ​ទុក​ចោល នាំ​គ្រោះថ្នាក់​ដល់​ខ្លួន និង​កូន​ក្នុង​ផ្ទៃ​ទេ។

ពពោះ

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

26/11/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ស្រីៗពពោះគួរចៀសវាងអាហារទាំងនេះ បើមិនចង់កើតទឹកនោមផ្អែមពេលពពោះ

កំពុងពពោះ ម៉ាក់ៗកុំចូលចិត្តញ៉ាំអាហារទាំងនេះពេក មិនល្អទេ អាចប៉ះពាល់កូន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 26, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម