backup og meta

ផ្លែឈើខ្មែរយើងប៉ុន្មានមុខនេះ ងាយស្រួលរក ហើយល្អខ្លាំងចំពោះស្ត្រីពពោះ និងគភ៌

ផ្លែឈើខ្មែរយើងប៉ុន្មានមុខនេះ ងាយស្រួលរក ហើយល្អខ្លាំងចំពោះស្ត្រីពពោះ និងគភ៌

អំឡុង​ពពោះ ស្ត្រី​ជា​ម្តាយ​ត្រូវ​ញ៉ាំ​ចំណី​អាហារ​ល្អៗ សម្បូរ​ជីវជាតិ ដើម្បី​បំប៉ន​សុខភាព​ខ្លួន​ឯង ពិសេស​កូន​ក្នុង​ផ្ទៃ។ ក្រៅ​ពី​បន្លែ ត្រី សាច់ ស៊ុត ផ្លែឈើ​ក៏​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ទ្រទ្រង់​សុខភាព ថែម​ទាំង​សម្បូរ​វីតាមីន​ទៀត។

ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ណែនាំ​ប្រភេទ​ផ្លែឈើ​ក្នុង​ស្រុក​យើង​ប៉ុន្មាន​មុខ​នេះ ដែល​ងាយ​ស្រួល​រក ហើយ​ល្អ​ចំពោះ​សុខភាព​ម្តាយ និង​គភ៌។

១. ក្រូច

ផ្លែ​ក្រូច​ជួយ​រក្សា​សំណើម​ក្នុង​រាង​កាយ មិន​ឲ្យ​ខ្វះ​ជាតិ​ទឹក និង​ជា​ប្រភព​ហ្វូឡាត ឬ​អាស៊ីដ​ហ្វូលិក ដែល​ជួយ​មាន​តួនាទី​សំខាន់​ក្នុង​ការ​ជួយ​បង្ការ​ជំងឺ​ពក​ឆ្អឹង​កង​ខ្នង​ពី​កំណើត​របស់​ទារក។ ក្រៅ​ពី​នោះ​ក្រូច​ជា​ប្រភព​នៃ​វីតាមីន C ដែល​ជួយ​បង្ការ​ការ​ខូច​នៃ​កោសិកា។

២. ស្វាយ

ស្វាយ​ជា​ប្រភព​សំខាន់​នៃ​វីតាមីន C និង A ដែល​ចាំបាច់​សម្រាប់​ស្ត្រី និង​កូន​ក្នុង​ផ្ទៃ។ កង្វះ​វីតាមីន A ពេល​កើត​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​រាង​កាយ​ខ្សោយ ទារក​ប្រឈម​ខ្ពស់​នឹង​ជំងឺ​រាក និង​ផ្លូវ​ដង្ហើម។

៣. ប៊ើរ

ផ្លែប៊ើរ​សម្បូរ​ជាតិ​ហ្វូឡាត​ជាង​ផ្លែ​ឈើ​ផ្សេងៗ​ទៀត។ ក្រៅ​ពី​នោះ​ផ្លែ​ប៊ើរ​ក៏​មាន​ផ្ទុក​នូវ​វីតាមីន C, B, K ជាតិ​កាក​សរសៃ Choline ម៉ាញ៉េស្យូម និង​ប៉ូតាស្យូម។ ប៉ូតាស្យូម​ក៏​អាច​ជួយ​បំបាត់​អាការៈ​រមួល​ក្រពើ​ដែល​កើត​មាន​ញឹក​ញាប់​ពេល​មាន​ផ្ទៃពោះ​ដែរ។ ចំណែក Choline វិញ​ជួយអភិវឌ្ឍ​ខួរក្បាល និង​សរសៃ​ប្រសាទ​របស់​ទារក ខណៈ​កង្វះ Choline អាច​បណ្តាល​ឱ្យ​​ពិការ​ភាព​បំពង់​សរសៃ​ប្រសាទ និង​ការ​ថយ​ចុះ​ការ​ចង​ចាំ​ពេញ​មួយ​ជីវិត។

ពពោះ

៤. ចេក

ផ្លែ​ចែក​សម្បូរ​ដោយ​ជាតិ​ប៉ូតាស្យូម វីតាមីន B6, C និង​ជាតិ​កាក​សរសៃ។ ជាតិ​កាក​សរសៃ​ក្នុង​ផ្លែ​ចេក អាច​ជួយ​សម្រួល​អាការៈ​ទល់​លាមក​ដែល​ជា​បញ្ហា​ប្រឈម​របស់​ស្ត្រី​ពពោះ ខណៈ​វីតាមីន B6 ជួយ​បំបាត់​អាការៈ​ចង្អោរ និង​ក្អួត​ពេល​ពពោះ។

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

08/01/2021

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ស្រីៗពពោះ ភាគច្រើននឹងកើតរមាស់ ត្រង់កន្លែងនេះ

ស្រីៗពពោះ បើ​មាន​សញ្ញាទាំងនេះ គួរ​ទៅជួបពេទ្យភ្លាមៗ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jan 08, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម