backup og meta

គ្រាប់​ល្ពៅសម្បូរសារធាតុចិញ្ចឹមសំខាន់ៗ ល្អខ្លាំងចំពោះស្ត្រីពពោះ និងគភ៌

គ្រាប់​ល្ពៅសម្បូរសារធាតុចិញ្ចឹមសំខាន់ៗ ល្អខ្លាំងចំពោះស្ត្រីពពោះ និងគភ៌

គ្រាប់​ល្ពៅ​មិន​ត្រឹម​តែ​មាន​សុវត្ថិភាព​ចំពោះ​ស្រីៗ​​​មាន​ផ្ទៃ​ពោះ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ក៏​​មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​សំខាន់​​ៗ​ជា​ច្រើន​សម្រាប់​ការ​អភិវឌ្ឍ​មុន​ពេល​មាន​ផ្ទៃ​ពោះ​។​ ម៉ាក់​ៗ​អាច​ញ៉ាំ​គ្រាប់​ល្ពៅ​ជា​អាហារ​សម្រន់​តែ​ឯង​ ឬ​លាយ​ជាមួយ​នឹង​​ទឹក​ផ្លែ​ឈើ​ក្រឡុក​ ឬ​នំប៉័ង​ សាឡាត់​ជាដើម។​ គ្រាន់​តែ​គ្រាប់​ល្ពៅ​១/៤ពែង​ ក៏​មាន​ផ្ទុក​កាឡូរី​ចំនួន​១៨៦​ ស្មើ​នឹង​ពាក់​កណ្ដាល​នៃ​កាឡូរី​​បន្ថែម​ ដែល​ត្រូវ​ណែនាំ​សម្រាប់​ម៉ាក់​ៗ​​​កំពុង​ពពោះ​។ ​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​របស់​​គ្រាប់​ល្ពៅ​ដែល​ស្ត្រីពពោះ​​មិន​អាច​ខ្វះ​បាន មាន​ដូច​ខាងក្រោម​។

. ជាតិ​ដែក

កង្វះ​ជាតិ​ដែក​ គឺ​ជា​​ការ​ព្រួយ​បារម្ភ​មួយ​នៅ​អំឡុង​ពេល​ពពោះ​។​ ​ជាតិ​ដែក​ជួយ​ផលិត​គ្រាប់​ឈាម​ក្រហម​ ដែល​ផ្ទុក​អុកស៊ីសែនពាសពេញ​រាងកាយ។​ នៅ​អំឡុង​ពេល​ពពោះ​ រាងកាយ​ផលិត​​កោសិកា​ឈាម​ក្រហម​ខ្ពស់​ ដើម្បី​ជំរុញ​ការ​លូតលាស់​របស់​ទារក​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ជាតិ​ដែក​មាន​សារសំខាន់​ចំពោះ​ម៉ាក់ៗ​​ជាង​ពេល​ណា​ៗ​ទាំងអស់​។​ គ្រាប់​ល្ពៅ​មាន​បរិមាណ​ជាតិ​ដែក​ខ្ពស់​បំផុត​ទី២​ បន្ទាប់​ពី​គ្រាប់​ល្ង​។​ ដូច្នេះ​ហើយ​ ការ​ញ៉ាំ​គ្រាប់​ល្ពៅ​ត្រឹមតែ​មួយ​ពែង​ ក៏​អាច​បំពេញ​​តម្រូវ​ការ​ជាតិ​ដែក​ប្រចាំ​ថ្ងៃ​ជា​មធ្យម​ដល់​ទៅ​ពាក់​កណ្ដាល​​ឯ​ណោះ​។​

. វីតាមីន ​B

តួនាទី​សំខាន់​នៃ​វីតាមីន​B គឺ​​​ផលិត​ថាមពល​ ខណៈតម្រូវ​ការ​ថាមពល​នឹង​កើន​ឡើង​ នៅ​អំឡុង​ពេល​ពពោះ​។​ សារធាតុ​ Folate គឺ​ជា​វីតាមីន​ B សំខាន់​បំផុត​​សម្រាប់​ម៉ាក់​ៗ​ដែល​កំពុង​​មាន​ផ្ទៃពោះ​ ពីព្រោះ​វា​ជួយ​ការពារ​ពី​ភាព​មិន​​ប្រក្រតី​នៃ​បំពង់​សរសៃ​ប្រសាទ ដូចជា​ពកលៀនឆ្អឹងខ្នង​។​ គ្រាប់​ល្ពៅ​ ២៨ក្រាម​ ផ្ដល់​សារធាតុ​ Folate ចំនួន​១៦មីក្រូក្រាម ហើយ​ស្រីៗ​យើង​ត្រូវការ​សារធាតុ​Folate យ៉ាង​ហោច​ណាស់ ៤០០​មីក្រូក្រាម​ជា​រៀងរាល់​ថ្ងៃ។​

. ស័ង្កសី

​​​​​​ជាមួយ​គ្នា​នេះ​ដែរ​ គ្រាប់​ល្ពៅ​ប្រហែល​១៤ក្រាម​ មាន​ផ្ទុក​ស័ង្កសី​ចំនួន​១.១​មិល្លីក្រាម​ ដែល​ជា​សារធាតុ​រ៉ែ​ដ៏​សំខាន់​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​។​ ស័ង្កសី​ជួយ​ដល់​ការ​ផលិត​ DNA និង​ជួយ​ជំរុញ​ការលូតលាស់​របស់​កោសិកា​យ៉ាង​ឆាប់​រហ័ស​​ចំពោះ​ទារក​ដែល​កំពុង​លូតលាស់​។​ បើ​យោង​តាម​គេហ​ទំព័រ​ Baby Center កង្វះ​ស័ង្កសី​អំឡុង​ពេល​ពពោះ​ អាច​ពាក់ព័ន្ធ​ទៅ​នឹង​ការ​រលូត​កូន​ ​ទារក​ខ្វះ​ទម្ងន់​ ជាតិ​ពុលក្នុងឈាម និង​ផលវិបាក​ដទៃ​ទៀត​នៅ​អំឡុង​ពេល​ពពោះ​ និង​សម្រាល​កូន។​ ជា​ធម្មតា​ ស្រី​​កំពុង​ពពោះ​ គប្បី​ទទួល​បាន​ស័ង្កសី​ ១៣ មិល្លីក្រាម​/​ថ្ងៃ។​

គ្រាប់ល្ពៅពេលពពោះ

. ​ខ្លាញ់​សុខភាព

លើស​ពី​នេះ​ ​គ្រាប់​ល្ពៅ​ក៏​ជា​ប្រភព​នៃ​ខ្លាញ់​មិន​ឆ្អែត​ ព្រម​ទាំង​ផ្ដល់​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣ ដើម្បី​ជំរុញ​ដល់​ការ​លូតលាស់​ខួរ​ក្បាល​របស់​ទារក​ផង​ដែរ។​ យ៉ាង​ណា​មិញ​ ប្រសិនបើ​ទារក​មាន​កម្រិត​អាស៊ីដ​ខ្លាញ់​សំខាន់​​ៗ​ទាប​ ​វា​អាច​មាន​ការ​ថយ​ចុះ​ដល់​ការ​អភិវឌ្ឍ​ខួរ​ក្បាល​របស់​ទារក​ ពីព្រោះ​អូមេហ្គា​៣​ បង្កើត​កោសិកា​ខួរ​ក្បាល​។​ អាស៊ីដ​ខ្លាញ់​ក៏​អាច​ធ្វើ​ឲ្យ​ទារក​មើល​ឃើញ​កាន់​តែ​ប្រសើរ​ និង​ជួយ​ដល់​ការ​អភិវឌ្ឍ​ប្រព័ន្ធ​សរសៃ​ប្រសាទ​កណ្ដាល​​ថែម​ទៀត​ផង។​

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.livestrong.com/article/555460-do-pumpkin-seeds-affect-pregnant-women/

កំណែ​ប្រែបច្ចុប្បន្ន

24/02/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ម៉េចបានស្រ្តីពពោះខ្លះ មានបញ្ហាឈឺផ្ចិត?

​អាហារ​ទាំង​នេះ​ ញ៉ាំពេល​ពពោះអាចប៉ះពាល់កូនក្នុង​ផ្ទៃ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 24, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម