backup og meta

ស្រីៗ​កើត​ទឹក​នោម​ផ្អែម អត់​អាច​យកកូនបាន?

ស្រីៗ​កើត​ទឹក​នោម​ផ្អែម អត់​អាច​យកកូនបាន?

ការ​យក​កូន អាច​ថា​ងាយ​ស្រួល​សម្រាប់​ស្រីៗ​គ្នា​យើង​ដែល​មាន​សុខ​ភាព​ល្អ ប៉ុន្តែ​សម្រាប់​គ្នា​យើង​ខ្លះ​មាន​បញ្ហា​សុខ​ភាព​មិន​រឹង​មាំ ជា​ពិសេស​មាន​ជំងឺ​ទឹក​នោម​ផ្អែម ច្បាស់​ជា​ភ័យ​ខ្លាច​ចង់​ដឹង​ថា គួរ​ត្រៀម​ខ្លួន​បែប​ណា​ល្អ ទើប​អាច​មានបេប៊ី​នឹង​គេ​បាន? “Hello គ្រូពេទ្យ” នឹង​ប្រាប់​គ្នា​យើង​ឲ្យ​បាន​ដឹង។

មាន​វិធីសាស្ត្រ ៦ ដំណាក់​កាល ដើម្បី​ជួយ​ឲ្យ​ស្ត្រី​មាន​ជំងឺ​ទឹកនោម​ផ្អែម អាច​ពពោះ​បង្កើត​អា​អូន​គួរ​ឲ្យ​ស្រលាញ់​ដូច​គេ​ឯង​បាន៖

១- ប្រឹក្សា​ជាមួយ​គ្រូ​ពេទ្យ​ជំនាញ

យើងត្រូវធ្វើ​តេស្ត​យ៉ាង​ហោច​ណាស់​ពី ៣-៦ ខែ មុន​សម្រេច​ចិត្ត​យក​កូន ដោយ​វិធី​ធ្វើ​តេស្ត​មាន៖

– តេស្ត HbA1C តាម​ដាន​ការ​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ

– តេស្ត​ឈាមនិង​ទឹក​នោម​ដើម្បី​ដឹង​ពី​មុខងារ​តម្រង​នោម

– តាម​ដាន​សម្ពាធ​ឈាម

– ពិនិត្យ​ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត​ថា​មាន ឬ​អត់?

– ពិនិត្យ​ជាតិ​ខ្លាញ់​ក្នុង​ឈាម

– ពិនិត្យ​រក​មើល​ជំងឺ​ឡើង​សម្ពាធ​ក្នុង​គ្រាប់​ភ្នែក ឡើងបាយ​ភ្នែក និង​ជំងឺ​សរសៃ​បាត​ភ្នែក។

យ៉ាង​ណា គ្រូ​ពេទ្យ​ក៏​អាច​ស្នើ​ឲ្យ​ធ្វើ​តេស្ត​ផ្សេង​ទៀត​ដើម្បី​មើល​មុខងារ​សរីរាង្គ​សំខាន់ៗ ដូចជា បេះដូង និង​ប្រព័ន្ធ​ប្រសាទ។

២- ប្រឹក្សា​មុន​សម្រេច​ចិត្ត​យក​កូន

ដំណាក់​កាល​ទី២​នេះ យើង​ត្រូវ​អនុវត្ត​តាម​ការ​ណែនាំ​របស់​គ្រូ​ពេទ្យ​ដើម្បី​អាច​បង្កើត​អាអូន​ម្នាក់​មាន​សុខ​ភាព​ល្អ​បរិបូរ ហើយ​ដើម្បី​អាច​ធ្វើ​ទៅ​បាន​ គឺ​ត្រូវ៖

ទម្ងន់៖ រក្សា​ឲ្យ​មាន​ស្ថិរភាព ព្រោះ​ថា​បើ​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម ករណី​កើន​ឡើង​ជាតិ​ខ្លាញ់​គឺ​ជា​រឿង​គួរ​ចៀសវាង ប៉ុន្តែ​បើ​ស្គម​ពេក ក៏​មិន​ល្អ​ដូចគ្នា។

ស្រានិងបារី៖ គួរ​តែ​បញ្ឈប់ ព្រោះ​ថា​ក្នុង​បារី​មាន​ស្តុក​ជាតិ​ពុល​ច្រើន​ប្រភេទ ដូចជា នីកូទីន កាបូន​ម៉ូណូ​អុក​ស៊ីត សុទ្ធ​សឹង​អាច​ប៉ះពាល់​ដល់​សុខភាព​ទាំង​ម៉ាក់ និង​អាអូន ទាំង​អំឡុង​ពពោះ និង​សម្រាល​រួច តាម​រយៈការ​បញ្ជូន​អុកស៊ីហ្សែន​ទៅ​អាអូន​មិន​គ្រប់គ្រាន់ ធ្វើ​ឲ្យ​បេះដូង​កូនលោត​ញាប់​ខ្លាំង អាច​រលូត ឬ​អា​អូន​លូត​លាស់​មិន​បាន​ល្អ គីឡូ​មិន​គ្រប់ ឬ​សម្រាល​មុន​ខែ ធ្វើ​ឲ្យ​សួត​អាអូន​ចុះ​ខ្សោយ។

៣- វីតាមីនបម្រុងគភ៌

វីតាមីន​បម្រុង​គភ៌ ជា​ប្រភេទ​វីតេមីន​មាន​ផ្ទុក​អាស៊ីដ​ផូលិក អាច​ជួយ​ការពារ​កុំ​ឲ្យ​មាន​ដុះ​លៀន​ខួរ​ឆ្អឹង​ខ្នង​ចេញ​ក្រៅ ក្រោយ​អាអូន​កើត ហើយ​ជា​ធម្មតា គ្រូពេទ្យ​ណែនាំ​ឲ្យ​លេប​វីតាមីន​ប្រភេទ​នេះ ៤០០ មិល្លីក្រាម ១ខែ​មុន​ពេល​យក​កូន និង​ពេល​កំពុង​ពពោះ។

៤- ជាតិស្ករក្នុងឈាម

ត្រូវ​រក្សា​លំនឹង​ជាតិ​ស្ករ​ឲ្យ​មាន​ស្ថិរភាព ព្រោះ​ថា​នៅ​ត្រី​មាស​ទី​៣ គឺ​សំខាន់​ណាស់ វា​អាច​បង្ក​ឲ្យ​មាន​ការ​រលូត ឬ​ផល​អាក្រក់​ផ្សេង​ទៀត​របស់​ជំងឺ​ទឹក​នោម​ផ្អែម។

៥- ថ្នាំទឹកនោមផ្អែម

ពិសេស​នៅ​ក្នុង​ត្រី​មាស​ទី៣ នេះ ការ​ប្រើ​ប្រាស់​ថ្នាំ​អាច​មាន​ការ​ប្រែប្រួល​ទៅ​តាម​វេជ្ជ​បញ្ជា​របស់​គ្រូ​ពេទ្យ ដោយ​យោង​តាម​ស្ថានភាព​ជំងឺ​ជាក់ស្តែង។

៦- របបអាហារ

ដើម្បី​ចៀសវាង​ផល​វិបាក​ទាក់ទង​ករណី​លើស​ជាតិ​ស្ករ អំឡុង​ពេល​ពពោះ ម៉ាក់ម៉ាក់​គ្រប់​រូប​គួរ​ជ្រើស​រើស​របប​អាហារ​សម្បូរ​កាឡូរី ជួយ​ដល់​ការ​លូត​លាស់​របស់​អា​អូន។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

How to Plan a Pregnancy When You Have Diabetes. http://www.webmd.com/diabetes/guide/planning-pregnancy#2. Accessed June , 2017.

កំណែ​ប្រែបច្ចុប្បន្ន

25/02/2019

អត្ថបទ​ដោយ យ៉ានណែត ដាញែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ficheroulle Anne-Charlotte


អត្ថបទពាក់ព័ន្ធ

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?

វិធីងាយៗ ដើម្បីបង្ការ​ការ​បង្ករោគ និងជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Feb 25, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម