backup og meta

ស្រីៗ​ពពោះ​ទៅ​ជា​កូនពង មកអ្វី? គ្រោះ​ថ្នាក់​ទេ?

ស្រីៗ​ពពោះ​ទៅ​ជា​កូនពង មកអ្វី? គ្រោះ​ថ្នាក់​ទេ?

ស្រីៗ​គ្នាយើង​​មួយ​ចំនួន​ស្រាប់​ពពោះ​ដោយ​មិន​មាន​កូន បែរ​ជា​ពង​នៅ​ក្នុង​ស្បូន​ទៅ​វិញ តើ​ការ​បង្ក​កំណើត​បែប​នេះ​មក​អ្វី? អាច​ប៉ះពាល់​ដល់​សុខភាព​ម៉ាក់ៗ​អត់?

ការ​បង្ក​កំណើត​បែប​នេះ​ជា​រឿង​កើត​មាន​ដោយ​កម្រ ដែល​មូលហេតុ​របស់​វា​អាច​បណ្តាល​មក​ពី​ការ​បង្ក​កំណើត​ខុស​ប្រក្រតី​រវាង​មេជីវិត​ញី-ឈ្មោល​ជួបគ្នា ការ​​​លូតលាស់​របស់​ជាលិកា​ចេញ​ពី​សុក  ដែល​ធ្វើ​ឲ្យ​ការ​លូត​លាស់​ស្បូន​ធំ​ជាងអ្នក​មាន​កូន​ធម្មតា។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។

កូន​ពង​អាចមានទម្រង់​ កូនពង​តែ​មួយ​ជា​ថង់​ទឹក​ទទេដែលពុំមានការលូតលាស់ និង​កូនពង​ជា​កញ្ចុំ​ មាន​រាង​ដូច​ផ្លែ​ទំពាំង​បាយជូរ។

ពពោះ-ពងកូន

ចំពោះ​ស្រីៗ​ដែល​បង្ក​កំណើត​មាន​កូនពង ​អាច​ដឹង​បាន​តាម​រយៈ​ការ​មើល​អេកូសាស្ត្រ ពិនិត្យ​ឈាមថាមានផ្ទៃពោះ ថត​ឆ្លុះ​ស្បូន និង​សញ្ញា​សម្គាល់​ដូចជា ក្អួតចង្អោរ​ខ្លាំង​ខុស​ប្រក្រតី ស្គម​រីងរៃ ស្បែក​លឿង និង​មាន​ធ្លាក់​ឈាម​តាម​ទ្វារមាស។ ក្នុង​ករណី​ដែល​យើង​មិន​បាន​ដឹង​ជា​មុន​ទេ បន្ត​ទុក​កូនពង​ក្នុង​ពោះ ​រយៈពេល​យូរ អាច​ទៅ​ជា​ធ្លាក់​ឈាម​ដុំ ធ្លាយ​ស្បូន ទៅ​ជា​មហារីក​ក៏​មាន។

ការ​បង្ក​កំណើត​កូនពង​​មិន​លូត​លាស់ទេ ដូច្នេះ​នៅ​ពេល​ដែល​ពិនិត្យ​ឃើញ​មាន​កូន​ពងហើយ​គ្រូពេទ្យ​នឹងពន្យល់ដល់ម្តាយដើម្បីសម្អាត​​រំលូត​។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

13/05/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?

វិធីងាយៗ ដើម្បីបង្ការ​ការ​បង្ករោគ និងជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ May 13, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម