backup og meta

ប្រើថ្នាំពន្យារកំណើត បើជួបបញ្ហាទាំងនេះ កុំទាន់ភ័យអី

ប្រើថ្នាំពន្យារកំណើត បើជួបបញ្ហាទាំងនេះ កុំទាន់ភ័យអី

ថ្នាំ​គ្រាប់​​ពន្យារ​កំណើត ត្រូវ​ចាត់​ទុក​ ជា​មិត្តល្អ ក៏ជា​វិធីមាន​ប្រសិទ្ធិ​ភាព​ក្នុង​ការ​គ្រប់​គ្រង​ការ​បង្ក​កំណើតសម្រាប់​ស្រីៗ​គ្នា​យើង មិន​ទាន់​ចង់​បាន​កូន ដោយ​​ស្រី​រាប់​លាន បាន​លេប​ថ្នាំ​នេះ​រៀង​រាល់​ខែ។ ដូច​ធ្លាប់​លើក​ឡើង​ជា​រឿយៗ ថ្នាំ​គឺ​ជា​អាវុធ​មុខ​ពីរ ព្រោះ​ក្រៅ​ពី​ប្រសិទ្ធិភាពពន្យារកំណើត ថ្នាំ​នេះ​ក៏​អាចបង្ក​ផល​រំខានមួយ​ចំនួន “Hello គ្រូពេទ្យ’ នឹង​លើក​​ឡើង​ដោយ​ស្រីៗ​បាន​ដឹង​ក្នុង​អត្ថបទ​នេះ​តែ​ម្តង។

១- ហូរ​ឈាម​នៅ​ចន្លោះ​រដូវ

​ជាង​ពាក់​កណ្ដាល​ ស្រីៗ​លេប​ថ្នាំ​ពន្យារ​កំណើត ​អាច​មាន​បញ្ហា​ការ​ហូរ​ឈាម​ចេញ​ពី​ទ្វារ​មាស ហៅ​ជា​ភាសា​បច្ចេកទេស Intermentrual Spotting ​មាន​ន័យ​ថា​ហូរ​ឈាម​រដូវ​នៅ​ចន្លោះ​ពេល​មក​រដូវ។ ស្ថាន​ភាព​បែប​នេះ​ ជាទូទៅ​កើត​ឡើង​នៅ​ ៣ ខែ​ដំបូង ​បន្ទាប់​ពី​ប្រើ​ថ្នាំ។ ប្រសិន​បើ​ហូរ​ឈាម​ខ្លាំង និង​​ច្រើន​ជាង​ ៣ថ្ងៃ​ ប្រញាប់​​ទៅ​រក​ជំនួយ​ពី​គ្រូពេទ្យ​ភ្លាម។

២- ចង្អោរ

ថ្នាំ​នេះ​ អាច​ធ្វើ​ឲ្យ​មាន​ចង្អោរ នៅ​ពេល​ទើប​ប្រើ​ថ្នាំ​នេះដំបូង។ ​គួរ​លេប​ថ្នាំ​នេះ​ជាមួយ​អាហារ ឬ​លេប​នៅ​ពេល​គេង ដើម្បី​កាត់​បន្ថយ​បញ្ហា​ចង្អោរ​នេះ។ ផល​រំខាន​នេះ ជា​ញឹក​ញាប់ រំខាន​ក​ត្រឹម​រយៈពេល​ខ្លី​ប៉ុណ្ណោះ ប៉ុន្តែ​​បើ​បញ្ហា​កាន់​តែ​ធ្ងន់​ធ្ងរ និងមាន​​រយៈពេល​យូរ សូម​ទៅ​ជួប​គ្រូ​ពេទ្យ​ភ្លាម។

៣- ឈឺ​ដោះ

ឈឺ​ដោះ​ គឺ​ជា​ផល​រំខាន​មួយ​ទៀតថ្នាំ​ពន្យារ​កំណើត ជា​ទូទៅ​​នឹង​បាត់​ទៅ​វិញ​នៅ​រយៈពេល​ប៉ុន្មាន​សប្តាហ៍​​បន្ទាប់។ ដើម្បី​បន្ថយ​អាការ​នេះ ស្រីៗ ​គួរ​កម្រិត​ការ​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ីន និង​អំបិល​។ ក្រៅ​ពី​នេះ ស្ត្រី​គួរ​តែ​ពាក់​អាវ​ទ្រនាប់​ជំនួយ តែ​បើ​ការ​ឈឺ​ចាប់​កាន់​តែ​ខ្លាំង ឬ​ចាប់​អារម្មណ៍​ថា​មាន​ដុំ​អ្វី​មួយ​ក្នុង​ដោះ ត្រូវ​ទៅ​ជួប​គ្រូ​ពេទ្យ​ភ្លាម ​ដើម្បី​ប្រាកដ​ថា​ យើង​មិន​មាន​បញ្ហា​សុខភាព​ណា​មួយ​គួរ​ឲ្យ​បារម្ភ​នោះ​ឡើយ។

៤- ឈឺ​ក្បាល

អ័រម៉ូន​ភេទក្នុង​ថ្នាំ​ពន្យារ​កំណើត ​ជា​មូល​ហេតុ​ចម្បង​ធ្វើ​ឲ្យ​ឈឺ​ក្បាល និង​ប្រកាំង ខណៈរោគ​សញ្ញា​ឈឺ​ក្បាល​នេះ​ ខុស​ៗ​គ្នា​អាស្រ័យ​លើ​ប្រភេទ និង​កម្រិត​អ័រម៉ូន​នៅ​ក្នុង​ថ្នាំ​។

៥- ឡើង​ទម្ងន់

ទោះ​បី​​មិន​ទាន់​មាន​ភស្ដុតាង​បញ្ជាក់​ថា ​ថ្នាំ​ពន្យារ​កំណើត​ធ្វើ​ឲ្យ​ឡើង​ទម្ងន់​ពិត​មែន​ក៏​ដោយ ប៉ុន្តែ​មាន​មនុស្ស​ជា​ច្រើន ប្រាប់​ពី​ផល​វិបាក​ មាន​ការ​ចាល់​ជាតិ​ទឹក​នៅ​ក្នុង​ដោះ ​និង​ត្រគាក បន្ទាប់​ពី​ញ៉ាំ​ថ្នាំ​ពន្យារ​កំណើត។

៦- ផ្លាស់​ប្ដូរ​អារម្មណ៍

ស្រីៗ​ប្រើ​ថ្នាំ​ពន្យារ​កំណើត អាច​នឹង​ធ្លាប់​មាន​បញ្ហា បាក់ទឹក​ចិត្ត ឬ​បញ្ហា​ផ្លាស់​ប្ដូរ​សតិ​អារម្មណ៍​ផ្សេងៗ​ទៀត។ ដូច​នេះ​ហើយ បើមាន​បញ្ហាបាក់​ទឹក​ចិត្ត គួរ​តែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុន​សិន មុន​នឹង​លេប​ថ្នាំ​នេះជាថ្មី។

៧- បាត់​រដូវ

ទោះ​បី​​ការ​ប្រើ​ប្រាស់​ថ្នាំ​ទៀង​ទាត់​ក៏​ដោយ មាន​គ្នា​យើង​ខ្លះ ​ជួប​បញ្ហា​បាត់​រដូវ​ដូច​គ្នា។ បញ្ហា​ទាំង​នេះ​ អាច​បណ្ដាល​មក​ពី​កត្តា​ផ្សេងៗ​ ដូចជា បញ្ហា​ស្ត្រេស ឈឺ ការ​ធ្វើ​ដំណើរ​ អ័រម៉ូន ឬ​ក្រពេញ​ទីរ៉ូអ៊ីត​មិន​ប្រក្រតី។ បើ​បាត់​រដូវ ពេល​កំពុង​ប្រើ​ថ្នាំ​នេះ គ្រូពេទ្យ​អាច​នឹង​តម្រូវ​ឲ្យ​ធ្វើ​តេស្ត​រកមើល​ផ្ទៃ​ពោះ មុន​នឹង​ឲ្យ​ប្រើ​ថ្នាំ​នេះ​បន្ត​ទៀត។

អត្ថបទ​ពាក់ព័ន្ធ៖

  • ពិតអត់ ប្រើថ្នាំពន្យារកំណើត អាចឲ្យស្រីៗធ្វើទុក្ខ ស្គមរីងរៃ ឬធាត់ជ្រុល?
  • ប្រើថ្នាំពន្យារកំណើតយូរ ​អាចអត់កូនរហូត?

៨- ធ្លាក់​ចុះ​ចំណង់​ផ្លូវភេទ

ក្នុង​ករណី​ខ្លះ អ័រម៉ូន​ក្នុង​ថ្នាំ​ពន្យារ​កំណើត អាច​ធ្វើ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​ធ្លាក់​ចុះ។ បើ​ករណី​នេះ​កើត​ឡើយ​យូរ សូម​ពិគ្រោះ​រក​ជំនួយ​ពី​គ្រូពេទ្យ។

៩- ធ្លាក់​ស

ប្រើ​ថ្នាំ​ពន្យារ​កំណើត​ អាច​បណ្ដាល​ឲ្យ​កើន​ឡើង​ ឬ​ថយ​ចុះ​បញ្ហា​ធ្លាក់​ស​។ បញ្ហា​នេះ​ ជាទូទៅ​​មិន​មាន​គ្រោះ​ថ្នាក់​អ្វី​ទេ ប៉ុន្តែ​បើ​បារម្ភ​ពី​បញ្ហា​នេះ ឬកំពុង​ប្រឈម​ការ​បង្ក​រោគ ​អាច​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បាន។

១០- បញ្ហាគំហើញ​​ពេល​ប្រើ​ឡែន​ពាក់​ភ្នែក

ការ​ចាល់​ជាតិ​ទឹក​​បណ្ដាល​មក​ពី​ថ្នាំ​ពន្យារ​កំណើត អាច​ធ្វើ​ឲ្យ​ហើម​កញ្ចក់​ភ្នែក ឬ​ផ្លាស់​ប្ដូរ​ទម្រង់​។ ជា​លទ្ធផល ឡែន​ពាក់​ភ្នែកយើង​និយម​ប្រើ ​នឹង​មិន​អាច​ពាក់​ល្មម​ដូច​មុន​ឡើយ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ​។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

10 Most Common Birth Control Pill Side Effects. http://www.medicalnewstoday.com/articles/290196.php. Access December 24, 2016.

កំណែ​ប្រែបច្ចុប្បន្ន

16/07/2019

អត្ថបទ​ដោយ គឹម កាណែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ

ធ្វើម៉េចដឹងថា ម៉ាក់ៗគ្រាន់តែសោកសៅក្រោយសម្រាលឬមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល​?​ ​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Jul 16, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម