backup og meta

អ័រម៉ូនភេទស្រីៗ មានទំនាក់ទំនងជាមួយជំងឺអូទីស្សឹម?

អ័រម៉ូនភេទស្រីៗ មានទំនាក់ទំនងជាមួយជំងឺអូទីស្សឹម?

មក​ទល់​នឹង​ពេល​នេះទោះអ្នក​ស្រាវ​ជ្រាវ នៅ​មាន​ទាន់​ដឹង​ច្បាស់​ពី​កត្តា​ជាក់​លាក់​បង្ក​ឲ្យ​កើត​ជំងឺអូទីស្សឹម​ក៏​ពិតមែន ប៉ុន្តែ​យើង​សុទ្ធ​តែ​ធ្លាប់​ឮ​ហើយ​ថា ជំងឺនេះ អាច​មាន​ទំនាក់ទំនង​ជាមួយ​កត្តា​ជា​ច្រើន ​ដូចជា​ប្រវត្តិ​គ្រួសារ កត្តាភេទ​ និង​វិបត្តិ​ផ្សេង​ៗ​ទៀត។ ចុះ​គ្នា​យើង​ធ្លាប់​ឮ​អត់ អ័រម៉ូនភេទ​ស្រីៗ ក៏​​អាច​មាន​ឥទ្ធិពល​​បង្ក​ឲ្យ​កើត​​ជំងឺ​អូទីស្សឹម​បាន​ដូច​គ្នា។ ដោយ​សារ​មូលហេតុ​អ្វី​ខ្លះ? ចុះ​អ័រម៉ូន​ទាំង​នោះ​មាន​អ្វី​ខ្លះ?

១- ជំងឺ​អូទីស្សឹម​ និង​អ័រម៉ូន​អឺស្ត្រូសែន

អឺស្ត្រូសែន​ ជា​ក្រុម​អ័រម៉ូន​មួយ​ដែល​មាន​រូបមន្ត​គីមី​ស្រដៀង​ទៅ​នឹង​អ័រម៉ូន​អឺស្ត្រាឌីយ៉ូល​ អឺស្ត្រីយ៉ូល ​និង​អឺស្ត្រូន។ អ័រម៉ូន​ទាំង​នេះ ​ទទួល​ខុស​ត្រូវ​លើ​ការ​លូតលាស់​ និង​គ្រប់​គ្រង​លើ​លក្ខណៈ​ភេទ​ស្រីៗ។ កន្សោម​ពង (អូវែ)​ កោសិកា​ខ្លាញ់​ និង​ក្រពេញ​លើ​តម្រង​នោម (Adrenal Glands) ​ គឺ​ជា​អ្នក​ផលិតព​ពួកអ័រម៉ូន​ទាំង​នេះ។ អ័រម៉ូន​អឺស្ត្រីយ៉ូល​ ផលិត​ដោយ​កោសិកា​សុក​នៅ​ពេល​ព​ពោះ ខណៈ​អ័រម៉ូនអឺស្ត្រាឌីយ៉ូល​ ដែល​​ជា​អ័ម៉ូន​ភេទ​ចម្បង​ គឺ​ផលិត​ដោយ​កន្សោម​ពង​ រីឯ​អ័រម៉ូនអឺស្ត្រូន​ ជា​អ័រម៉ូន​បញ្ចេញ​នៅ​ក្រោយ​ពេល​អស់​រដូវ។

មាន​ការ​សិក្សា​ជា​ច្រើន​បង្ហាញ​ថា​ ការ​បញ្ចេញ​អ័រម៉ូន​អឺស្ត្រូសែន​ច្រើន​លើស​លប់​នៅ​ពេល​ព​ពោះ​ អាច​មាន​ឥទ្ធិពល​លើ​ការ​បង្ក​ឲ្យ​មាន​ជំងឺ​អូទីស្សឹមចំពោះកូន ហើយ​បើម៉ាក់ៗ​​ឆាប់​មាន​កូន​បន្ទាប់​ទៀត​ ពោល​ក្រោយ​រយៈពេល​ប្រមាណ​ត្រឹម​តែ ​៣​ខែ កូន​យើង​​នឹង​ប្រឈមកើត​ជំងឺ​អូទីស្សឹម​កាន់​តែ​ខ្ពស់។

អ្នក​ជំនាញ​ជឿ​ថា​ ការ​កើន​ឡើង​អ័រម៉ូន​អឺស្ត្រូសែន​កាន់​តែ​ខ្ពស់​ អត្រា​កើត​ជំងឺ​អូទីស្សឹម​ ក៏​កាន់​តែ​ខ្ពស់​ដែរ។ តួយ៉ាង​ បើ​ស្រីៗ​​គ្នា​យើង​​មាន​រដូវ​ដំបូង​កាន់​តែឆាប់​ កូន​ៗ​យើង​​ កាន់​តែ​មាន​កត្តាប្រឈម​កើត​ជំងឺ​នេះ។ ទោះ​ជា​យ៉ាង​ណា​ អ័រម៉ូន​អឺស្ត្រូសែន ​នៅ​ឡើង​ចូល​ទៅ​ក្នុង​ខ្លួន​ទាំង​ក្មេង​ប្រុស និង​ក្មេង​ស្រី វា​ក៏​នឹង​ល្អ​ជះ​ឥទ្ធិពល​លើ​ខួរ​ក្បាល ជម្រុញ​ឲ្យ​មាន​​ល្បឿន​ទំនាក់ទំនង​លើ​កោសិកា​ខួរ​ក្បាល ក៏​ដូច​ជា​ពង្រឹង​ទំនាក់​ទំនង​ខួរ​ក្បាល​ទៀត​ផង។

២- ជំងឺ​អូទីស្សឹម​ និង​អ័រម៉ូន​ប្រូហ្សេសស្តេរ៉ូន

អ័រម៉ូន​ប្រូហ្សេស​ស្តេរ៉ូន ​គឺ​ជា​អ័រម៉ូន​​ផលិត​ដោយ​ក្រពេញ​អូវែតែ​មួយ​គត់ តែ​វា​ក៏​អាច​ផលិត​ដោយ​កោសិកា​សុកដូច​គ្នា អំឡុង​ពេល​ស្រីៗកំពុង​ព​ពោះ​។ ប្រុសៗ ក៏​អាច​មាន​វត្តមាន​អ័រម៉ូន​នេះ​ដែរ​ ដែល​បញ្ចេញ​ដោយ​ក្រពេញ​លើ​តម្រង​នោម​ ខណៈ​ថ្នាំ​ពន្យារ​កំណើត​ និង​ថ្នាំ​អ័រម៉ូន​មួយ​ចំនួន​ក៏​អាច​ធ្វើ​ឲ្យ​រាងកាយ​មានវត្តមាន​អ័រម៉ូន​ប្រូហ្សេសស្តេរ៉ូន​បាន​ដូច​គ្នា។ ចំពោះ​ស្រីៗ អ័រម៉ូន​ប្រូហ្សេសស្តេរ៉ូន​ មាន​ការ​កើន​ឡើង​ខ្ពស់​នៅ​ពេល​មាន​វដ្ដ​រដូវ ហើយ​អំឡុង​​ពេលព​ពោះ​ អ័រម៉ូនប្រូហ្សេសស្តេរ៉ូន​ អាច​រំញោច​ឲ្យ​ស្បូន​ឡើង​ក្រាស់​ ដើម្បី​ត្រៀម​ចាំ​ការ​បង្ក​កំណើត។ ប្រូហ្សេសស្តេរ៉ូន ​នឹង​ថយ​ចុះ​បន្ទាប់​ពី​ស្រីៗ​អស់​រដូវ។

អ័រម៉ូន​នេះ ក៏​អាច​ធ្លាក់​ចុះដូច​គ្នា​​ នៅ​ពេល​មាន​ការ​បញ្ចេញ​សកម្ម​ភាព​ខ្លាំង​ ធ្វើ​ការងារ​ច្រើន​ និង​របប​អាហារ​គ្មានតុល្យភាព​​ជា​ដើម។ ការ​ថយ​ចុះ​កម្រិត​អ័រម៉ូនប្រូហ្គេ​ស្តេរ៉ូន​នៅ​ពេល​ព​ពោះ ​អាច​បណ្ដាល​ឲ្យក្មេង​ប្រឈម​​កើត​ជំងឺ​អូទីស្សឹម។

៣- ជំងឺ​អូទីស្សឹម​ និង​អ័រម៉ូន​តេស្តូស្តេរ៉ូន

អ័រម៉ូន​នេះ ស្ថិត​ក្នុង​ក្រុម​មួយ​នៃ​អង់ដ្រូហ្សែន​ ជា​អ័រម៉ូន​ផលិត​ដោយ​ប្រុសៗ​ ប៉ុន្តែ​អាច​មាន​វត្តមាន​ក្នុងរាង​កាយ​ស្រីៗ​ដូច​គ្នា ដែល​ផលិត​ដោយ​កន្សោម​ពង​ (អូវែ) រួច​បញ្ចេញ​ទៅ​ក្នុង​សរសៃ​ឈាម។

របក​គំហើញ​ថ្មី​​បង្ហាញ​ថា​ ការ​កើន​ឡើងកម្រិត​អ័រម៉ូន​​តេស្តូស្តេរ៉ូន​នៅ​ក្នុង​ស្បូន​ស្រីៗ​អំឡុង​ពេល​ព​ពោះ​ អាច​ធ្វើ​ឲ្យ​គភ៌​​ក្នុង​ផ្ទៃ ​មាន​អត្រាកើត​ជំងឺ​អូទីស្សឹមខ្ពស់។ ប៉ុន្តែ​ការ​សិក្សា​ គឺ​ធ្វើ​លើ​តែ​ក្មេង​ប្រុស​ប៉ុណ្ណោះ (មាន​ចំនួន​ក្មេង​ស្រី​តិច​តួច​ក្នុង​ការ​សិក្សា) ហើយ​អ្នក​វិទ្យាសាស្ត្រ​ គឺ​ត្រូវ​ការ​សិក្សា​បន្ថែម​ទៀត​ ដើម្បី​រក​មើល​ទំនាក់ទំនង​រវាង​អ័រម៉ូន​នេះ​ទៅ​លើ​ទារិកា។

មាន​ការ​សិក្សា​ជា​ច្រើន​ទៀត​ បាន​ធ្វើ​ឡើង ​ដើម្បី​កំណត់​ទំនាក់ទំនង​រវាង​ជំងឺ​អូទីស្សឹម​ និង​អ័រម៉ូនស្រី ខណៈ​បម្រែបម្រួល​អ័រម៉ូន​របស់​ស្រីៗ​នៅ​ពេល​ព​ពោះ​ មាន​ទំនាក់​ទំនង​លើ​ការ​កើត​ជំងឺ​អូទីស្សឹម​ចំពោះ​កូន​ក្នុង​ផ្ទៃ ដែល​ទាម​ទារ​​ការ​សិក្សា​​បន្ថែម​ទៀត​ ដើម្បី​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ពី​ទំនាក់​ទំនង​រវាង​ជំងឺ​នេះ និង​បម្រែ​បម្រួល​អ័រ​ម៉ូន​ស្រីៗ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត ​សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Autism spectrum disorder. http://www.mayoclinic.org/diseases-conditions/autism-spectrum-disorder/basics/risk-factors/con-20021148. Accessed June 21, 2017.

Normal Testosterone and Estrogen Levels in Women. http://www.webmd.com/women/guide/normal-testosterone-and-estrogen-levels-in-women#1. Accessed June 21, 2017.

Hormones During Pregnancy. http://www.hopkinsmedicine.org/healthlibrary/conditions/pregnancy_and_childbirth/hormones_during_pregnancy_85,P01220/. Accessed June 21, 2017.

Estrogen and the brain. http://theautismresearchfoundation.org/our-services/estrogen-the-brain/. Accessed June 21, 2017.

Maternal Estrogen Exposure and Autism Risk. http://digitalrepository.trincoll.edu/cgi/viewcontent.cgi?article=1608&context=theses. Accessed June 21, 2017.

Autism linked to ‘male hormones’. http://www.bbc.com/news/health-27662080. Accessed June 21, 2017.

Progesterone. http://www.webmd.com/vitamins-and-supplements/progesterone-uses-and-risks#1. Accessed June 21, 2017.

Whitaker-Azmitia PM, Lobel M, Moyer A.Low maternal progesterone may contribute to both obstetrical complications and autism. Med Hypotheses. 2014 Mar;82(3):313-8. doi: 10.1016/j.mehy.2013.12.018

កំណែ​ប្រែបច្ចុប្បន្ន

10/10/2019

អត្ថបទ​ដោយ យ៉ានណែត ដាញែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?

វិធីងាយៗ ដើម្បីបង្ការ​ការ​បង្ករោគ និងជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Oct 10, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម