backup og meta

ស្រីៗមានជំងឺបេះដូង ចង់មានកូនត្រូវធ្វើម៉េច?

ស្រីៗមានជំងឺបេះដូង ចង់មានកូនត្រូវធ្វើម៉េច?

ស្រីៗ​ដែល​មាន​ជំងឺ​បេះដូង​គ្រប់​ប្រភេទ ចាំបាច់​ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​បេះដូង និង​សម្ភព មុន​នឹង​សម្រេច​ចិត្ត​យក​កូន។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ប្រធាន​សមាគម​គ្រូពេទ្យ​បេះដូង លោក​វេជ្ជបណ្ឌិត សុខ ជួរ

លោក​វេជ្ជបណ្ឌិត​ថា ជា​ទូទៅ​ស្ត្រី​ដែល​មាន​ជំងឺ​បេះដូង​មិន​សូវ​ធ្ងន់ធ្ងរ​អាច​មាន​លទ្ធភាព​ក្នុង​​ការ​មាន​កូន​ខ្ពស់ ជាង​ស្រ្តី​ដែល​មាន​ជំងឺ​បេះដូង​ធ្ងន់ធ្ងរ។ “គេ​មាន​ក្រុម​គ្រូពេទ្យ Pregnancy heart team មាន​គ្រូពេទ្យ​បេះដូង គ្រូពេទ្យ​សម្ភព គ្រូពេទ្យ​ដាក់​ថ្នាំ​សន្លប់​ពិភាក្សា​គ្នា តើ​ស្ត្រី​មាន​ជំងឺ​បេះដូង​អាច​មាន​កូន​បាន ឬ​អត់? បើ​មាន តើ​ត្រូវ​រក​មធ្យោបាយ​ក្នុង​ការ​កើត​បែប​ណា? តាម​ធម្មជាតិ ឬ​វះកាត់’

គេ​បែង​ចែក​ស្ត្រី​មាន​ជំងឺ​បេះដូង​ពេល​ពពោះ ទៅ​តាម​ចំណាត់​ថ្នាក់​របស់​អង្គការ​សុខភាព​ពិភព​លោក (Modified WHO Classification) ដែល​មាន​ចំណាត់​ថ្នាក់​ពី​លេខ១ ដល់​លេខ ៤។ ប្រធាន​ដេប៉ាតឺម៉ង់ ជំងឺ​បេះដូង នៃ​មន្ទីរពេទ្យ កាល់ម៉ែត្រ បាន​បន្ថែម​ថា ចំពោះ​ចំណាត់​ថ្នាក់​ទី១ ទី២ ស្រីៗ​អាច​មាន​កូន​ធម្មតា ទោះ​បី​ជា​មាន​ជំងឺ​បេះដូង​ក៏​ដោយ ប៉ុន្តែ​ចំពោះ​ស្ត្រី​ដែល​មាន​ជំងឺ​បេះដូង​ធ្ងន់ធ្ងរ ចូល​ក្នុង​ចំណាត់​ថ្នាក់​ទី៣-៤ (Modified WHO Classification 3-4) គ្រូពេទ្យ​ហាម​មិន​ឲ្យ​មាន​ផ្ទៃពោះ​នោះ​ទេ។

អត្ថបទពាក់ព័ន្ធ៖ 

វេជ្ជបណ្ឌិត សុខ ជួរ
វេជ្ជបណ្ឌិត សុខ ជួរ ប្រធានសមាគមគ្រូពេទ្យបេះដូង

សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត សុខ ជួរ ប្រធាន​ដេប៉ាតឺម៉ង់​ជំងឺ​បេះដូង នៃ​មន្ទីរពេទ្យ​កាល់ម៉ែតក្នុង​ករណី​ស្រីៗ​មាន​ជំងឺ​បេះដូង​ធ្ងន់ធ្ងរ​ជ្រុល​ជា​មាន​ផ្ទៃ​ពោះ អាច​ប្រឈម​មុខ​គ្រោះ​ថ្នាក់​ទាំង​ម្តាយ​ទាំង​កូន ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

15/07/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ក្រោយសម្រាលកូន ម៉េចម៉ាក់ៗជាច្រើន ឧស្សាហ៍មួម៉ៅ ខឹងច្រើន និងពិបាកគ្រប់គ្រងអារម្មណ៍?

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 15, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម