backup og meta

មូលហេតុនេះហើយ ប្រើថ្នាំពន្យារកំណើតនៅតែអាចមានកូន

មូលហេតុនេះហើយ ប្រើថ្នាំពន្យារកំណើតនៅតែអាចមានកូន

ស្រីៗ​យើង​ធ្លាប់​ឆ្ងល់ទេ ថា​បើ​ផឹក​ថ្នាំ​ពន្យារ​កំណើត​ហើយ​អាច​មាន​កូន​ដែរ​អត់? បើ​មាន​មក​ពី​មូល​ហេតុ​អ្វី? ពិត​ណាស់​ ថ្នាំ​ពន្យារ​កំណើត​ត្រូវ​គេ​ជឿថា មាន​ប្រសិទ្ធភាព​ដល់​ទៅ ៩៩% ឯណោះ។ យ៉ាង​ណា ទោះ​អត្រា​មាន​កូន​អំឡុង​ពេល​ប្រើ​ថ្នាំ​ពន្យារ​កំណើត នៅ​សល់​តែ​ ១% ក្តី ក៏​នៅ​តែ​អាច​មាន​ដែរ ហើយ​មូល​ហេតុ​កំពុង​ប្រើ​ថ្នាំ​ពន្យារ​កំណើត​ហើយ នៅ​តែ​មាន​កូន គឺ​មាន​រៀប​រាប់​ក្នុង​អត្ថបទ​នេះ។

១- ភ្លេចញ៉ាំថ្នាំ

​បើ​ស្រីៗ​គ្នា​យើងឧស្សាហ៍​​រួម​ភេទ​នោះ​ ការ​ខក​ខាន​ប្រើ​ថ្នាំ​តែ​មួយ​ដង ​ក៏​អាច​បណ្តាល​ឲ្យយើង​​មាន​ផ្ទៃ​ពោះ​បាន​ដែរ។ ដូច្នេះ ​បើ​ភ្លេច​លេប​ថ្នាំ​ ​ត្រូវ​លេប​ថ្នាំ​ទ្វេ​ដង​ភ្លាម​ៗ និង​ប្រើ​ទម្រង់​ថ្នាំ​ពន្យារ​កំណើត​ជំនួស​មួយ​ផ្សេង​ទៀត ​នៅ​ពេល​យើង​​មាន​ភាព​សកម្ម​​រួម​ភេទ។

២- ប្រើមិនតាម​ពេល​កំណត់​

ឥទ្ធិពល​ថ្នាំ​ពន្យារ​កំណើត ​គឺ​​កាន់​តែចុះ​​ទាប ​ទៅ​តាម​រយៈពេល ដូច្នេះបើ​យើង​​បាន​ប្រើ​ថ្នាំ​ហួស ២៤ ម៉ោង​ក្រោយ​ពី​រួម​ភេទ ​នោះ​ប្រសិទ្ធភាព​​ថ្នាំ​នឹង​លែង​មាន​ទៀត​ដែរ។ ការ​យឺត​យ៉ាវ​លេប​ថ្នាំ​ត្រឹម​ ១-២ ​ម៉ោង ​ក៏​អាច​បណ្តាល​ឲ្យ​​មាន​ផ្ទៃ​ពោះ​បាន​ដូច​គ្នា។

ថ្នាំពន្យាកំណើត

៣- បានប្រើថ្នាំផ្សេងទៀតប្រឆាំងនឹងប្រសិទ្ធភាពថ្នាំពន្យារកំណើត

ថ្នាំ​មួយ​ចំនួន​ ដូច​ជា ​ថ្នាំ​ប្រកាច់ ថ្នាំ​ផ្សះ ថ្នាំ​ព្យាបាល​មេរោគ​អេដស៏ និងថ្នាំ​រុក្ខជាតិ St. John’s Wort សុទ្ធ​តែ​អាច​មាន​លទ្ធ​ភាព​កាត់​បន្ថយ​ប្រសិទ្ធភាព​​ថ្នាំ​ពន្យារ​កំណើត​បាន។ នៅ​ពេល​យើង​​ប្រើ​ថ្នាំ​ទាំង​នេះ​ សូម​ទាក់​ទង​ទៅ​គ្រូពេទ្យ​​ពី​ផល​ប៉ះ​ពាល់​​អាច​កើត​មាន​លើ​ការ​ពន្យារ​កំណើត​របស់​យើង ក៏​ដូច​ជា​សួរ​នាំ​ពី​​វិធីសាស្រ្ត​ពន្យារ​កំណើត​មាន​ប្រសិទ្ធ​ភាព​ផ្សេង​ទៀត។

៤- ផឹកស្រា

ផឹក​ស្រា​មុន​ពេល​រួម​ភេទ ​អាច​បង្កើន​ឱកាស​មាន​កូន​បាន​ ទោះ​បី​ជាយើង​បាន​ប្រើ​ថ្នាំ​ពន្យារ​កំណើត​រួច​ក៏​ដោយ។ ថ្លើម​ ​មាន​មុខ​ងារ​​គ្រប់​គ្រង​ធ្វើ​​មេតាបូលីស និង​ការ​ស្រូប​នូវ​យក​សារជាតិ​ថ្នាំយើង​​បាន​ប្រើ ដូច្នេះ​វា​អាច​រំខាន​ដល់​កាត់​បន្ថយ​​ប្រសិទ្ធ​ភាព​ថ្នាំ​ពន្យារ​កំណើត​បាន។

អត្ថបទ​ពាក់​ព័ន្ធ៖

៥- ប្រើថ្នាំពន្យារកំណើតពពួក Generic

ទោះ​បី​ជា​ថ្នាំ​ពន្យារ​កំណើត​ពពួក Generic ​មាន​តម្លៃ​ធូរ​ថ្លៃ​ ជាង​ថ្នាំ​ពន្យារ​កំណើត​សុទ្ធ​ក៏​ដោយ ​ប៉ុន្តែ​វា​មាន​ផ្ទុក​នូវ​អ័រម៉ូន​តិច​ជាង​ថ្នាំ​ពន្យារ​កំណើត​ (តិច​ជាង​ចំនួន​ត្រូវ​បង្អាក់​មេជីវិត​ញី)។ ថ្នាំ​ពន្យារ​កំណើត​ពពួក Generic ​មិន​មាន​ប្រសិទ្ធ​ភាព​សម្រាប់ស្រីៗ​គ្រប់​គ្នានោះទេ។

៦- មានបញ្ហាក្រពះ

ក្រពះ គឺ​ត្រូវ​ការ​ពេលវេលា​យូរ​ក្នុង​ការ​រំលាយ​ថ្នាំ​ពន្យារ​កំណើត។ បន្ទាប់​ពី​បាន​លេប​ថ្នាំ វា​នឹង​ស្ថិត​នៅ​ក្នុង​ក្រពះ​មួយ​រយៈ​ពេល​ បន្ទាប់​មក​ធ្វើ​ដំណើរ​ទៅ​កាន់​ពោះ​វៀន ​ដើម្បី​​ស្រូប​យក​ជាតិ​ថ្នាំ។ បើយើង​មាន​បញ្ហា​ក្រពះ ​ដូច​ជា​ក្អួត ឬ​រាក ​នោះ​ការ​ស្រូប​យក​ជាតិ​ថ្នាំ​នឹង​មាន​ការ​ថយ​ចុះ។

សរុប​សេចក្ដី​មក ស្រីៗ​ជាច្រើន​​កំពុង​ប្រើ​ថ្នាំ​ពន្យា​កំណើត​ ហើយ​នៅ​តែ​មាន​ផ្ទៃ​ពោះ ​គឺ​ដោយ​សារ​តែ​ការ​ខក​ខាន​ក្នុង​ការ​លេប​ថ្នាំ ឬ​មានបញ្ហា​​ប្រឆាំង​ជាមួយ​ប្រសិទ្ធភាព​នឹង​ថ្នាំ​នេះ។ ការ​ប្រើ​ថ្នាំ​ពន្យារ​កំណើត​ អាច​មាន​ផល​ប៉ះ​ពាល់​ជាច្រើន​ស្រដៀង​ទៅ​នឹង​រោគ​សញ្ញា​ដំបូង​នៃ​ការ​មាន​ផ្ទៃ​ពោះ។ ឧទាហរណ៍ ​ពេល​លេប​ថ្នាំ​ពន្យារ​កំណើត​​នៅ​ពេល​ព្រឹក យើង​​​អាច​នឹង​បាត់​រដូវ​ រួម​ទាំង​មាន​កំណក​ឈាម​តិច​ៗ​នៅ​ពាក់​កណ្តាល​ខែ ​អាច​នឹង​មាន​អារម្មណ៍​ចង់​ក្អួត ឈឺ​សុដន់ មាន​ការ​ផ្លាស់​ប្តូរ​ក្លិន និង​មាន​អារម្មណ៍​ប្រែ​ប្រួល។ បើ​គ្នា​យើង​​គិត​ថា​ យើង​​កំពុង​មាន​ផ្ទៃ​ពោះ ត្រូវ​ធ្វើ​តេស្ត​ជាមួយ​នឹង​ឧបករណ៍​ពិនិត្យ​ផ្ទៃ​ពោះ និង​ទៅ​ជួប​គ្រូពេទ្យ​ ដើម្បី​ធ្វើ​តេស្ត​បញ្ជាក់​ការ​សង្ស័យ។

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Can you Get Pregnant on the Pill?. http://www.healthline.com/health/birth-control/how-to-get-pregnant-while-on-the-pill#Intro1. Accessed January 21, 2017.

Is There a Chance of Getting Pregnant While Taking Birth Control?. http://www.healthline.com/health/signs-of-pregnancy-while-on-birth-control. Accessed January 21, 2017.

Getting Pregnant While on Birth Control. http://www.newkidscenter.com/Getting-Pregnant-While-on-Birth-Control.html. Accessed January 21, 2017.

កំណែ​ប្រែបច្ចុប្បន្ន

07/12/2020

អត្ថបទ​ដោយ ចាន់ សុខឡាង

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ម៉ាក់ៗពពោះ ចែកបទពិសោធន៍សាមញ្ញៗ ថែ​ទាំ​ខ្លួន​ឲ្យ​ល្អ​អំឡុងមានកូន

ស្រីៗដឹង​ទេ អាការៈចាញ់កូន​កើនឡើងខ្លាំង​នៅសប្ដាហ៍ទីប៉ុន្មាន?


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Dec 07, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម