backup og meta

ចង់ធ្វើដំណើរកម្សាន្តទាំងមានផ្ទៃពោះ ត្រូវដើរមុនថ្ងៃសម្រាលប៉ុន្មានសប្តាហ៍ទើបល្អ?

ចង់ធ្វើដំណើរកម្សាន្តទាំងមានផ្ទៃពោះ ត្រូវដើរមុនថ្ងៃសម្រាលប៉ុន្មានសប្តាហ៍ទើបល្អ?

អ្នក​មាន​ផ្ទៃពោះ​បើ​ចង់​ដើរលេង​បាន​អត់? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា បើ​ចង់​ដើរ​លេង​ប្រាកដជា​បាន តែ​សម្រាប់​អ្នក​កៀកថ្ងៃសម្រាល​មិនបានឡើយ យ៉ាងហោចណាស់ក៏មុន​សប្ដាហ៍​ ៣៦ដែរ។

លោក​បាន​បន្ត​ទៀត​ថា មុន៣៦ សប្ដាហ៍ដើរលេងបាន ព្រោះ​ក្រោយ ៣៦ សប្ដាហ៍​គឺ​ជា​វេលា​គ្រប់ខែ​ កូន​អាច​សម្រាល​ក្នុង​ពេល​ណា​មួយ​ដែល​យើង​មិន​ដឹងមុន។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែន​សុខ បាន​បញ្ជាក់​ថា ការ​ធ្វើ​ដំណើរ​កម្សាន្ត​នេះ​ទៀតសោត គឺ​សម្រាប់​ម៉ាក់​ៗ និង​កូន​ក្នុង​ផ្ទៃ​​មាន​សុខភាព​ប្រក្រតី​ប៉ុណ្ណោះ ចំណែក​ឯ​ការ​ដើរកម្សាន្ត​ទៀត ​ក៏​មិនមែន​ជា​ឡើង​ភ្នំ ចូលព្រៃ ដែល​ស្ថានភាព​ផ្លូវ​ពិបាក និង​ដាច់​ស្រយាលឡើយ។

ពពោះ

ការ​ដើរ​កម្សាន្ត​ពិតជាជួយ​ឲ្យ​អារម្មណ៍​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​កំពុង​តែ​ធុញថប់ ហត់នឿយ និង​ទន្ទឹង​ចាំ​មើល​មុខ​កូន​យូរ បាន​ធូរ​ស្រាល​រីករាយ​ឡើង​វិញ​បានមែន ហើយ​កូន​ក្នុង​ផ្ទៃ​ក៏​មាន​សុខភាព​ល្អ​ទៅ​តាម​នោះ​ដែរ។ ប៉ុន្តែ​បើ​កន្លែង និង​កត្តា​សុខភាព​ផ្ទាល់​ខ្លួន​មិន​ល្អ ថែម​ទាំង​កន្លែង​ដាច់ស្រយាល ក្នុងករណីមាន​បញ្ហា​ណា​មួយ ​មណ្ឌល​សុខភាព រួម​ទាំង​គ្រូពេទ្យ​នៅទីនោះ គ្មានឧបករណ៍ ឬដឹង​ស្ថានភាព​សុខភាព​យើង និង​កូនកន្លងមក ច្បាស់ជា​នាំគ្រោះថ្នាក់។

រឿង​មួយ​ចាំបាច់​ដែល​ស្រ្តី​ពពោះ​គ្រប់​រូប​ត្រូវ​ដឹង គឺ​ថា​ការ​កើត​កូន​មិន​គ្រប់​ខែ​មុន ៣៦ សប្ដាហ៍ក៏អាច​កើត​ឡើង​បាន​គ្រប់​ពេល ដូចនេះ​បើ​ទៅ​ផ្លូវ​ឆ្ងាយ បែក​ទឹកភ្លោះ ឈឺពោះ​សម្រាល​ ​ទាំង​គ្មាន​ត្រៀមសម្ភារៈ កូន និង​ម៉ាក់​គិត​យ៉ាង​ម៉េច​ទៅ?

ម្យ៉ាង​ទៀត​អ្នក​ទើប​មាន​ផ្ទៃពោះ​ដំបូង​ៗ​ក៏​រឹតតែ​ប្រយ័ត្ន​ប្រយែង​ក្នុង​ការ​ធ្វើ​ដំណើរ ប្រសិនបើ​មាន​ធ្លាក់​ឈាម ឬ​ឈឺ​ចុកចាប់​នោះ អាច​រលូតកូនក៏មាន មូលហេតុ​ព្រោះ​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​មាន​រយៈពេល​វែង ហើយ​បើ​បូក​រួម​ផ្លូវ​ពិបាក​រលាក់រលើ​ទៀត​នោះ ពិតជា​ប៉ះពាល់​មិន​ខាន។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

26/05/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ក្រោយសម្រាលកូន ម៉េចម៉ាក់ៗជាច្រើន ឧស្សាហ៍មួម៉ៅ ខឹងច្រើន និងពិបាកគ្រប់គ្រងអារម្មណ៍?

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ May 26, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម