backup og meta

បើ​គ្មាន​ម៉ាស៊ីន​អេកូ សម្គាល់​ម៉េច​ទើប​ដឹង​ថា​ជា​កូន​​​ស្រី ឬ​ប្រុស?

បើ​គ្មាន​ម៉ាស៊ីន​អេកូ សម្គាល់​ម៉េច​ទើប​ដឹង​ថា​ជា​កូន​​​ស្រី ឬ​ប្រុស?

សម្រាប់​ចាស់​បុរាណ​យើង កាលពី​ជំនាន់​មុន​ៗ​មិន​អាច​ដឹង​មុន​ពី​ភេទ​របស់​កូន​ឡើយ ទាល់តែ​ថ្ងៃ​កើត​ទើបឃើញ​មុខ​ ហើយទើប​ដឹង​តែ​ម្ដង ព្រោះ​មិន​ទាន់​មាន​ឧបករណ៍​ទំនើបដើម្បី​ពិនិត្យ។ ប៉ុន្តែម៉ាក់​ៗ​សម័យ​នេះ​អាច​ពិនិត្យ​ដឹង​ពី​រូបរាង និង​ភេទ​កូន​តាំងពី​នៅ​ក្នុង​ពោះ តែ​ខ្លះ​ក៏​សង្កេត​មើល​​តាម​​ចាស់​ៗ​និយាយដែរ ហើយ​អាច​ស្មាន​ត្រូវ​មែន ដោយ​ភាគច្រើន​គេ​មើលតាម​ទម្លាប់​នានា​ និង​សភាព​ប្រែប្រួល​រូបរាង​កាយ​របស់​ម៉ាក់​ៗ​ដែល​ពពោះ។ ដោយ​ក្នុង​មាន​អ្នក​ម៉ាក់​ៗ​ធ្លាប់​មាន​បទ​ពិសោធ ៦ រូប​អាច​ស្មាន​ដឹង​ពី​ភេទ​កូន​មុន​តារយៈ៖

១- ការ​ញ៉ាំ​ផ្លែឈើ

បើ​តាម​ការ​ឲ្យ​ដឹង​ពី គឹមស្រ៊ី បាន​ឲ្យ​ដឹង​ថា គាត់​បាន​សម្គាល់​កូន​ទាំង ៣ របស់​ខ្លួន​តាម​ចាស់​ៗ​ពី​មុន ហើយ​ឃើញ​ពិត​ត្រូវ​មែន។ គាត់​បាន​បន្ត​ប្រាប់៖ “ពេល​មាន​កូន​ស្រី​ដំបូង ជិត ២០ ឆ្នាំ​មុន​គ្មាន​ឧបករណ៍​ពិនិត្យ​មើល​ដឹង​ពី​ភេទ​ដូច​ឥឡូវ​ទេ តែ​ចំណាំ​តាម​រយៈ​ការ​ញ៉ាំ​ផ្លែ​ឈើ​ផ្អែម​ៗ​ដូចជា​ទំពាំង​បាយ​ជូរ ឪឡឹក ចេក ​សារី អី​ហ្នឹង គឺ​ជា​កូន​ស្រី។ ចំណែក​ពេល​មាន​កូន​ស្រី​ពៅ ក៏​ចាញ់​បែប​ហ្នឹង​ទៀត គ្រាន់​ប្លែក​ជាង​កូន​បង​ត្រង់​ចង់​តែ​អី​ដែល​ជូរ​ៗ ហឹរ​ៗ​ជាង ហើយ​ចរិត​កូន​ក៏​ខុស​គ្នា ម្នាក់​កូន​បង​ស្លូតបូត ឯ​កូន​ស្រី​ពៅ​កាច​ឆ្នាស​ជាង’។ គឹមស្រ៊ី បាន​បន្ត​ទៀត​ថា បើ​ជា​កូន​ប្រុស​វិញ គាត់​ដូចជា​គ្មាន​អារម្មណ៍​ចាញ់ ឬ​ចង់​អ្វី​ប្លែក​ទេ គ្រាន់តែ​ញ៉ាំ​ច្រើន​ជាង​ធម្មតា​ប៉ុណ្ណោះ។

វិធីសម្គាល់​ភេទ​កូនHello_គ្រូពេទ្យ

២- ការ​ញ៉ាំអាហារ

កំណើត​កូន​ប្រុស បងស្រី មិនា ថា ចង់​ញ៉ាំ​តែ​សាច់ ឯ​​បន្លែ ឬ​ត្រី​​មិន​ចង់​​ញ៉ាំ​សោះ ខុស​ពី​កំណើត​​កូនស្រី​ដាច់​តែ​ម្តង។ បងស្រីថា ​អាទិត្យ​ណា​ក៏​សាច់គោអាំង​ដែរ  តែ​មិន​សូវ​ហ៊ាន​ញ៉ាំ​ច្រើន​ទេ​ខ្លាច​លើស​ជាតិ​ប្រូតេអ៊ីន។

៣- អាការៈ​ម្ដាយ

កនិកា បាន​ប្រាប់​ថា ទោះ​ជា​បច្ចុប្បន្ន​មាន​ឧបករណ៍​ទំនើប​ៗ​ក៏​ដោយ ក៏​នាង​នៅ​តែ​ចាំ​សង្កេត​មើល​តាម​ពាក្យ​ចាស់​ៗ​ពី​មុន​ប្រាប់​ថា ពេល​មាន​ទម្ងន់​កូន​ប្រុស​អារម្មណ៍​​ឆេវឆាវ ជាង​កូន​ស្រី។ នាង​បន្ត​ថា ពី​មុន​មិន​ជឿ​ទេ តែ​ពេល​ខ្លួន​ពពោះ​កូន​ប្រុស ២ នាក់​បាន​ចាប់ផ្ដើម​ជឿ​ពាក្យ​ទាំង​នោះ ដល់​ទៅ​អេកូ​មើល​ដូច​ចាស់​ៗ​និយាយ​មែន ហើយ​និយាយ​ពី​អារម្មណ៍​ក្នុង​ខ្លួន​វិញ​​មិន​ស្រណុក​សោះ នរណា​ធ្វើ​អ្វី​ក៏​ទាស់​ចិត្ត​ទាំងអស់ និង​ខឹង​ច្រើន​ណាស់។

៤- រូបរាង​ម្ដាយ​ប្រែប្រួល

“ពី​មុន​ចាស់​ៗ​ភាគច្រើន​តែងតែ​ថា ពេល​មាន​ទម្ងន់​កូន​ស្រី ម្ដាយ​តែងតែ​ចូលចិត្ត​ធ្វើ​ខ្លួន​ស្អាត​ៗ​ជាង​មិន​ទាន់​មាន​កូន​ទៀត​ផង ហើយ​បើ​ជា​កូន​ប្រុស​វិញ​មិន​ត្រឹមតែ​មិន​ចូលចិត្ត​ធ្វើ​ខ្លួន​នោះ​ទេ រូបរាង​ក៏​ខុស​ប្លែក​ខ្លាំង​ដែរ មាន​ទាំង​មុន ជាំ​មុខ ឡើង​ខ្មៅ​ជាំ​ៗ​ត្រង់​ក្លៀក កញ្ចឹង​ក និង​កន្លែង​ផ្សេង​ៗ​ទៀត។ ដល់​ពេល​ខ្លួន​ឯង​មាន​កូន បាន​ដឹង​ថា​សម្ដី​ទាំង​នោះ​ជា​ការ​ពិត ព្រោះ​ពេល​មាន​កូន​ប្រុស​ដំបូង​រូបរាង​ខ្ញុំ​ឡើង​អាក្រក់ តែ​ពេល​មាន​កូន​ស្រី​ក្រោយ​នេះ​សាច់​គ្មាន​ស្នាម​អី​មួយ ហើយ​និយាយ​ពី​ធ្វើ​ខ្លួន​សឹង​ដល់​ពេល​កើត’។ នេះ​ជា​ការ​លើក​ឡើង​របស់ សុម៉ាលីណា

៥- ទម្រង់​ពោះ ឬ​ផ្ចិត

លីលី និង ស្រីរ័ត្ន  ដែល​មាន​កូន​ប្រុស និង​ស្រី​បាន​ឲ្យ​ដឹង​ថា កូន​ស្រី​អ្នកទាំង២​មាន​ទម្រង់​ពោះ​មូល​ដូច​បាល់ ចំណែក​កូន​ប្រុសវិញ​ទម្រង់​ពោះ​រាង​ពងក្រពើ។ ចំណែក​ផ្ចិតម៉ាក់ៗ​​វិញ កូន​ស្រី​មិន​មែន​ផ្ចិត​លៀនទេ បើ​ជា​កូន​ប្រុស​វិញ រាងលៀន​មក​ក្រៅ​បន្តិច។

ទោះ​ជា​យ៉ាង​ណា មតិ​ខាង​លើជា​ការ​សង្កេត​មើល​ត​ៗ​គ្នា​តាមចាស់​​ជំនាន់​មុន​របស់​ម៉ាក់​ៗ​មួយ​ចំនួន​ប៉ុណ្ណោះ បច្ចុប្បន្ន​​​គ្រូ​ពេទ្យជំនាញ​ខ្ពស់ ព្រម​ជាមួយ​ឧបករណ៍​ទាន់​សម័យ​ដែល​អាច​ពិនិត្យ​ដឹង​ពី​សុខភាព​កូន និង​ម្ដាយ​​​យ៉ាង​ច្បាស់​លាស់។ 

អត្ថបទ​ពាក់ព័ន្ធ៖កុំ​ប្រហែស! ​លើស​​ឈាម​ពេលពពោះ អាច​ស្លាប់ទាំងម្តាយទាំងកូន

 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

15/09/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ ដេត ធន្នី

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ស្រីៗពពោះគួរចៀសវាងអាហារទាំងនេះ បើមិនចង់កើតទឹកនោមផ្អែមពេលពពោះ

ម៉ាក់ៗពពោះត្រូវប្រយ័ត្នអាហារញ៉ាំ ព្រោះបើពុលចំណីអាហារ អាចគ្រោះថ្នាក់ដល់គភ៌


ត្រួតពិនិត្យដោយ

ដេត ធន្នី


អត្ថបទ​ដោយ Try Ravi · កែ Sep 15, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម