backup og meta

​ពិនិត្យ​អេកូ​ពេល​ព​ពោះ មាន​ប្រយោជន៍​ច្រើន​ណាស់

​ពិនិត្យ​អេកូ​ពេល​ព​ពោះ មាន​ប្រយោជន៍​ច្រើន​ណាស់

កន្លង​មក​យើង​ធ្លាប់​ឮ​ថា  ពេលពពោះ​មើលអេកូ​ច្រើន​ពេក អាច​ប៉ះពាល់​ចំពោះ​សុខភាព​កូន​ តែ​គ្រូ​ពេទ្យ​ក៏​បាន​បញ្ជាក់​ហើយ​ថា​ករណី​នេះ​មិន​អាច​ទៅ​រួច​ទេ។ ផ្ទុយ​ទៅ​វិញ​ការ​ពិនិត្យ​អេកូ​ល្អ​ចំពោះ​ម្ដាយ និង​កូន​ទៅ​វិញ​ទេ ដោយ​អាច​តាមដាន​ពី​សុខភាព​ម្ដាយ និង​កូន​បាន​យ៉ាង​ល្អ។

លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ការពិនិត្យ​អេកូ​​ពេលពពោះ ដើម្បី​ចង់​ដឹង​ពី​រូបរាង​កូន ការ​ប៉ះពាល់ និង​ផល​វិបាក​ផ្សេង​ៗ​ទៀត ដោយ​បែងចែក​ជា​ផ្នែក​ៗ​ដូច​ខាងក្រោម។

អេកូHello_គ្រូពេទ្យ

១- ការ​​វិវត្ត និង​រូប​រាង​កូន

  • ចង់​ដឹង​ពី​ទីតាំង​របស់​កូន​ក្នុង​ស្បូន ឬ​ក្រៅ​ស្បូន
  • បេះដូង​កូន​ចំហ ឬ​អត់
  • កូន​មាន​ភ្នែក ច្រមុះ​មាត់​អត់
  • ជា​កូន​ពេញ​លក្ខណៈ ឬ​ជា​កូន​ពង
  • កូនមានពកឆ្អឹងខ្នងទេ
  • សរសៃ​ឈាម​ពី​សុក​រត់​ទៅ​ចិញ្ចឹម​កូន​គ្រប់គ្រាន់ទេ
  • កូនមានដៃជើង​គ្រប់​អត់
  • កូន​គ្រប់​គីឡូ​ទេ
  • សុក​រុំ​កអត់
  • កូន​មាន​ឆែប​មាត់ ឬ​ក្រអូម​មាត់​ទេ?

២- សុខភាព​ម្ដាយ

ចំពោះ​ម្ដាយ​វិញ ការ​ពិនិត្យ​អេកូ​គឺ​ដើម្បី​ចង់​ដឹង​ថា មាន​សុក​ពាំង​មាត់​ស្បូន សុក​ចាក់​មាត់​ស្បូន ទឹកភ្លោះ​មាន​គ្រប់គ្រាន់​អត់ ឬ​តាមដាន​ពី​ការ​បង្វិល​របស់​កូន និង​ដឹង​ពី​ស្ថានភាព​ម៉ាក់​ៗ​ថា​អាច​កើត​តាម​ធម្មជាតិ ឬ​សម្រាល​តាម​វះកាត់។

អត្ថបទ​ពាក់ព័ន្ធ៖ ម៉ាក់ៗចាក់វ៉ាក់សាំងផ្ដាសាយពេលពពោះ អាចជួយការពារដល់កូនកើតបាន ៦ ខែ

តែ​ទោះ​ជា​យ៉ាងណា​វេជ្ជបណ្ឌិត​ខាង​លើ​បាន​បញ្ជាក់​ថា ការ​អេកូ​មិន​អាច​ដឹង​គ្រប់​យ៉ាង ឬ​ច្បាស់លាស់ ១០០% ឡើយ ហើយ​ការ​ពិនិត្យ​ដោយ​ឆ្លុះ​ម៉ាស៊ីន​មួយ​នោះ មិន​ប៉ះពាល់​ដល់​កូន​ទេ។ ការ​ពិនិត្យ​អេកូន​យ៉ាងហោចណាស់ ៤-៥ ដង ចាប់​តាំងពី​មាន​កូន​រហូត​ដល់​ថ្ងៃ​សម្រាល ឬ​​បើ​​កូន​ក្នុង​ពោះ​មាន​បញ្ហា យើង​អាចពិនិត្យអេកូរៀង​​រាល់​ខែ​តាម​ការ​ណាត់​ជួប​របស់​គ្រូពេទ្យ។

 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

13/07/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?

វិធីងាយៗ ដើម្បីបង្ការ​ការ​បង្ករោគ និងជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jul 13, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម