ពេលប្រពន្ធមានផ្ទៃពោះ បើប្តីធ្វើឲ្យប្រពន្ធសប្បាយចិត្ត មិនត្រឹមតែប្រពន្ធនោះទេដែលរីករាយ កូនក្នុងផ្ទៃក៏រីករាយ លូតលាស់បានល្អទៅតាមនោះដែរ។ នេះបើតាមការលើកឡើងរបស់ស្ថានិកអង្គការ HEDC អន្តរជាតិ លោក Christopher Lee ក្នុងកម្មវិធីសិក្ខាសាលាស្តីពី “វិធីសាស្ត្រដ៏ឆ្លាតវៃក្នុងការអប់រំបុត្រធីតារបស់លោកអ្នក’ ដែលរៀបចំដោយក្រុមហ៊ុន ប៉េង ហួត គ្រុប កាលពីព្រឹកមិញនេះ។
គ្រូបង្គោលបណ្តុះបណ្តាលរបស់អង្គការ HEDC អន្តរជាតិរូបនេះបានពន្យល់ថា និយាយដល់ការលូតលាស់របស់កូន គឺត្រូវគិតតាំងពីនៅក្នុងផ្ទៃម្តាយមកម្ល៉េះ។ ពេលពពោះអ័រម៉ូនប្រែប្រួល អារម្មណ៍ស្រីៗយើងក៏ស្មុគស្មាញទៅតាមនោះដែរ ពេលខ្លះមានសម្ពាធនឹងការងារ ឬគ្រួសារ ណាមួយចាញ់អាអូនទៀតរឹតតែក្រពុលមុខ។ ក្នុងនាមជាប្តី យើងអាចសម្រួលបញ្ហាទាំងនោះ ដោយធ្វើយ៉ាងណាឲ្យប្រពន្ធសប្បាយចិត្ត កុំនាំរឿងស្មុគស្មាញមកបន្ថែមទៀត សូមបម្រើប្រពន្ធឲ្យដូចម្ចាស់ក្សត្រី។
“ប្រសិនបើភរិយាពពោះ សូមបម្រើប្រពន្ធឲ្យដូចម្ចាស់ក្សត្រី កុំធ្វើឲ្យគាត់កើតទុក្ខ ពិបាកចិត្ត ដោយសារតែទាំងម្តាយទាំងកូន បានចែករំលែកនូវឈាមជាមួយគ្នា អ៊ីចឹងក្នុងករណីម្តាយមិនសប្បាយចិត្ត ឈាមដែលទាក់ទងនឹងការកើតទុក្ខ ឬមិនសប្បាយចិត្ត វានឹងជ្រួតជ្រាបទៅដល់កូនដែរ’។ លោក Christopher Lee រៀបរាប់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-due-date]