backup og meta

ស្រីៗត្រូវដឹងពីការពិនិត្យពោះ-ឈាម-ទឹកនោម ការចាក់វ៉ាក់សាំង ពេលមានផ្ទៃពោះ

ស្រីៗត្រូវដឹងពីការពិនិត្យពោះ-ឈាម-ទឹកនោម ការចាក់វ៉ាក់សាំង ពេលមានផ្ទៃពោះ

អំឡុង​មាន​ផ្ទៃពោះ ជា​ពេល​ដែល​ស្ត្រី​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ថែទាំ​សុខភាព​ឲ្យ​បាន​ល្អ តាម​ដាន​សុខភាព​ឲ្យ​ជាប់​លាប់ នោះ​ទើប​មាន​សុវត្ថិភាព​ទាំង​ម្តាយ​ទាំង​កូន​ក្នុង​ផ្ទៃ។ ដើម្បី​ជា​ចំណេះ​ដឹង​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ដំបូងៗ និង​ស្ត្រី​ដែល​ត្រៀម​យក​កូន Hello គ្រូពេទ្យ​ នឹង​លម្អិត​ពី​អត្ថប្រយោជន៍​នៃ​ការ​ពិនិត្យ​ផ្ទៃពោះ​តាម​ត្រីមាស​នីមួយៗ ការ​ពិនិត្យ​ឈាម-ទឹកនោម ការ​ចាក់​វ៉ាក់សាំង និង​ថ្នាំ​ផ្សេងៗ។

១. ការ​ពិនិត្យ​ផ្ទៃពោះ

បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត ការ​ពិនិត្យ​ផ្ទៃពោះ​មាន​សារៈសំខាន់​ណាស់ ដើម្បី​តាម​ដាន​ការ​វិវត្ត​សរីរាង្គ និង​ដឹង​ពី​ជំងឺ​ផ្សេងៗ​របស់​ទារក​នៅ​ក្នុង​ផ្ទៃ។ ខាង​ក្រោម​នេះ​ជា​អត្ថប្រយោជន៍​នៃ​ការ​ពិនិត្យ​ផ្ទៃពោះ​ទាំង​៣​ត្រីមាស។

ការ​ពិនិត្យ​ផ្ទៃពោះ​នៅ​ត្រីមាស​ទី១

– តើ​មាន​កូន​មែន ឬ​អត់?

– កូន​ចាប់​កំណើត​ថ្ងៃ​ណា? គ្រប់​ខែ​ថ្ងៃ​ណា?

– ម្តាយ​មាន​កត្តា​ប្រឈម គ្រោះ​ថ្នាក់​ឬ​ទេ?

ការ​ពិនិត្យ​ផ្ទៃពោះ​នៅ​ត្រីមាស​ទី២

– តើ​ទារក​ក្នុង​ផ្ទៃ​លូត​លាស់ សមស្រប​តាម​អាយុ​របស់​គេ ដែរ​ឬទេ?

– តើ​ម្តាយ​មាន​ជំងឺ​អំឡុង​ពេល​ពពោះ? (ឧ. លើសឈាម,ទឹកនោមផ្អែម, បេះដូង…)

– តើ​កូន​អាច​ប្រឈម​កើត​មុន​ខែ​ឬទេ?

ការ​ពិនិត្យ​ផ្ទៃពោះ​នៅ​ត្រីមាស​ទី៣

– មើល​ការ​លូតលាស់​របស់​ទារក

– ដើម្បី​វាយ​តម្លៃ និង​រៀប​ចំ​ទុក​ជា​មុន ថា​តើ​កូន​អាច​កើត​បាន​តាម​ធម្មជាតិ ឬ​ក៏​ត្រូវ​វះកាត់។

អត្ថបទពាក់ព័ន្ធ៖

២. ការពិនិត្យឈាម និងទឹកនោម

ពេល​ចាប់​ផ្តើម​មាន​កូន៖ ការ​ពិនិត្យ​រក​ក្រុម​ឈាម គ្រាប់​ឈាម និង​ជំងឺ​ផ្សេងៗ រួមទាំងពិនិត្យ​ជាតិ​ស្ករ ក្នុង​ឈាម ខ្វះ​ជាតិ​ស្ករ ទឹកនោម​ផ្អែម​ពេល​មាន​ផ្ទៃពោះ។

ពេល​ជិត​សម្រាល៖ ការ​ពិនិត្យ​ឈាម​នៅ​រយៈពេល​នេះ​មាន​សារៈសំខាន់ សម្រាប់​ត្រៀម​នៅ​ពេល​សម្រាល (សម្រាល​ដោយ​ធម្មជាតិ ឬ​វះកាត់)។

បើ​មិន​មាន​ករណី​ចាំបាច់​ទេ ការ​ពិនិត្យ​ឈាម​ធ្វើ​ឡើង​តែ​២ដង​ប៉ុណ្ណោះ គឺ​ពេល​ចាប់​ផ្តើម​មាន​កូន និង​ពេល​ជិត​សម្រាល​កូន តែ​ចំពោះ​ការ​ពិនិត្យ​ទឹកនោម​វិញ ស្ត្រី​ពពោះ​អាច​ពិនិត្យ​រាល់​ខែ​ដើម្បី​តាមដាន​ពី​ជាតិ​ប្រូតេអ៊ីន​ក្នុង​ទឹក​នោម។

៣. ការ​ចាក់​វ៉ាក់សាំង

អំឡុង​ពេល​មាន​ផ្ទៃពោះ វ៉ាក់សាំង​មួយ​ចំនួន​ចាំបាច់​ខ្លាំង​ណាស់ ហើយ​ក៏​គ្មាន ផល​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ ក្នុង​នោះ​មាន​វ៉ាក់សាំ​ងតេតាណុស និង​ផ្តាសាយ។

អត្ថបទពាក់ព័ន្ធ៖

៤. ការ​ទទួល​ថ្នាំជាតិដែក និងវីតាមីន

ថ្នាំជាតិដែក៖ អំឡុង​មាន​ផ្ទៃពោះ​ស្ត្រី​ត្រូវការ​ជាតិ​ដែក​ទ្វេដង ដើម្បី ជួយ​បង្កើន​គ្រាប់​ឈាម​ក្រហម សម្រាប់​ដឹក​ជញ្ជូន​អុកស៊ីសែន​ទៅ​ចិញ្ចឹម​សរីរាង្គ​ផ្សេងៗ និង​កាត់​បន្ថយ​ភាព​ស្លេក​ស្លាំង​ទាំង​ម្តាយ​កូន បន្ថយ​ហានិភ័យ​ផ្សេងៗ​ពេល​សម្រាល។ តាម​គោលការណ៍​របស់​ក្រសួង​សុខាភិបាល ស្ត្រី​ពពោះ​ត្រូវ​លេប​ថ្នាំ​ជាតិ​ដែក​ចំនួន ៩០ គ្រាប់។

អាស៊ីដ​ហ្វូលិក ជួយ​បង្ការ​កូន​ក្នុង​ពោះ​ពី​ការ​ឆែបមាត់ ពក​ឆ្អឹង​ខ្នង បេះដូង​ប្រហោង។ ម៉ាក់​អាច​ញ៉ាំ​ថ្នាំ​នេះ​ពេល​ត្រៀម​មាន​ផ្ទៃពោះ អំឡុង​ពេល​មាន​ផ្ទៃពោះ និង​ក្រោយ​សម្រាល​កូន។

វីតាមីន​ផ្សេងៗ។ ចំណែក​វីតាមីន​ផ្សេងៗ ជួយ​ឲ្យ​ទារក​ក្នុង​ផ្ទៃ​លូតលាស់​បាន​ល្អ ព្រម​ទាំង​អាច​បង្ការ​ពី​ជំងឺ​ផ្សេងៗ​មួយ​ចំនួន​ទៀត​ផង។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

08/05/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?

វិធីងាយៗ ដើម្បីបង្ការ​ការ​បង្ករោគ និងជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ May 08, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម