backup og meta

សប្តាហ៍ទី ៥៖​ មិនមែន​បំភ័យទេ ស្រីៗ​យើងប្រយ័ត្នកុំឲ្យមានជំងឺបាក់ទឹកចិត្ត

សប្តាហ៍ទី ៥៖​ មិនមែន​បំភ័យទេ ស្រីៗ​យើងប្រយ័ត្នកុំឲ្យមានជំងឺបាក់ទឹកចិត្ត

ការលូតលាស់គភ៌

មក​ដល់​ពេល​នេះគភ៌​មាន​ទំហំ​ប៉ុន​គ្រាប់​ជី​ ការ​លូត​លាស់​ក៏​បន្ត​ទៅ​មុខ​ជា​លំដាប់ ហើយ​​សុក​ក៏​ត្រៀម​ទាញ​យក​សារ​ធាតុ​ចិញ្ចឹម​ពី​ម្ដាយ។ នេះ​ជា​ពេល​ដែល​ស្រីៗ​យើង​ឆាប់​បាក់​ទឹក​ចិត្ត​បំផុត ដូច្នេះ​ត្រូវ​ប្រយ័ត្ន​ប្រយែង​ឲ្យ​មែន​ទែន។

បម្រែបម្រួលរាងកាយ

១- ផ្លូវចិត្តមិននឹងន

ជា​រឿង​ដែល​មិន​អាច​ជៀស​បាន ស្រីៗ​យើង​អាច​នឹង​មាន​អារម្មណ៍​ឆេវ​ឆាវ ឆាប់​ខឹង មួម៉ៅ ហើយ​អាការៈទាំង​នេះ​ភាគ​ច្រើន​កើត​ក្នុង​អំឡុង​ខែ​ទី ២ ដូច​នេះ​ប្រសិន​បើ​មាន​អារម្មណ៍​ថា​បាក់​ទឹក​ចិត្ត​ពេល​ពពោះ​លើស​ពី ២ សប្ដាហ៍​ឡើង​ទៅ ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ព្រោះ​គេ​បាន​រក​ឃើញ​ថា អត្រា​នៃ​ការ​បាក់​ទឹក​ចិត្ត​ចំពោះ​ស្រីៗមុន​ និង​ក្រោយសម្រាល​ ​មាន​តួ​លេខ​ប្រហាក់​ប្រហែល​គ្នា។

២- ត្រូវធ្វើអ្វីល្អពេលនេះ?

លំហាត់​ប្រាណ​​ជា​វិធី​មួយ​ល្អ​ដើម្បី​បន្ធូរ​អាការៈតាន​តឹង ព្រោះ​វា​មាន​អត្ថប្រយោជន៍​ដូច​ជា៖

– កាត់​បន្ថយ​ស្ត្រេស

– រំសាយ​សម្ពាធ​ផ្លូវ​ជាតិ

– ពង្រឹង​សាច់ដុំ​កុំ​ឲ្យ​ពិបាក​ពេល​សម្រាល

– សម្រួល​សរសៃ​ការពារ​កុំ​ឲ្យ​ឈឺ​ពេល​ពោះ​កាន់​តែ​ធំ។

ការជួបជាមួយគ្រូពេទ្យ

៣- ចំណុចដែលត្រូវប្រាប់ពេទ្យ

ក្នុង​ពេល​នេះ​ស្រីៗ​យើង​គួរ​តែ​ចាប់​ផ្ដើម​លេប​វីតាមីន​បម្រុង​រាង​កាយ និង​ប៉ូវ​ដល់​អាអូន​ក្នុង​ផ្ទៃ ហើយ​ត្រូវ​កំណត់​ថ្ងៃ​ឲ្យ​ច្បាស់​ថា​ត្រូវ​ទៅ​ជួបពេទ្យ​ថ្ងៃ​ណា ព្រម​ទាំង​ប្រាប់​គ្រូពេទ្យ​រាល់​ការ​ប្រើ​​ថ្នាំ​ទាំង​ឡាយ​ដែល​សង្ស័យ​ថា​អាច​មាន​ផល​អាក្រក់​ដល់​បេប៊ី។

៤- តេស្ត​ត្រូវធ្វើ

គ្រូពេទ្យ​នឹង​ពិនិត្យ​រាង​កាយ​យើង​​ពេល​ទៅ​ជួប​ដំបូង ពិសេស​នៅ​ម្ដុំ​អាង​ត្រគាក​ដែល​ជា​តំបន់​​ត្រូវ​យក​ចិត្ត​ទុក​ដាក់​បំផុត។ គ្រូ​ពេទ្យ​អាច នឹង​ពិនិត្យ​មើល​មាត់​ស្បូន​ដោយ​ដាក់​ឧបករណ៍​ម្យ៉ាង​ហៅ​ថា​ចំពុះ​ទា​ចូល​ទ្វារ​មាស ដើម្បី​ពិនិត្យ​មាត់​ស្បូន​យើង បន្ទាប់​មក​ពេទ្យ​នឹង​ប្រាប់​ពី​ការ​ប្រែ​ប្រួល​ផ្សេងៗ​ដែល​អាច​កើត​មាន។

សុខភាព និងសុវត្ថិភាព

៥- របបអាហារបែបណាល្អ?

ក្នុង​ពេល​ពពោះ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ស្រីៗ​យើង​មាន​ការ​ថយ​ចុះ ដូចនេះ​ហើយ​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​អាហារ​ដែល​អាច​ចម្លង​រោគ និង​បង្ក​ឲ្យ​មាន​ការ​រលូត ឬ​អត់​អវៈយវៈ​ជាដើម។ ខាង​ក្រោម​នេះ​ជា​អាហារ​ដែល​ត្រូវ​ជៀស​វាង៖

– ឈីស

– សាច់​កំប៉ុង

– ទឹក​ខ្មេះ​ប៉ោម

– ស៊ុត​ និង​សាច់​ឆៅ

– បន្លែ និង​សាច់​ដែល​មិន​ឆ្អិន​ល្អ

– ត្រី​សមុទ្រ​ដែល​មាន​ជាតិ​បារ៉ត​ច្រើន

– ទឹក​ផ្លែឈើ​ដែល​មិន​បាន​សម្លាប់​មេរោគ​។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Poppy seed to pumkin: How big is your baby? http://www.babycenter.com/slideshow-baby-size. Accessed May 27, 2016.

Your pregnancy – 5 weeks http://www.babycenter.com/6_your-pregnancy-5-weeks_1094.bc. Accessed May 27, 2016.

Pregnancy Calendar – week 5 http://kidshealth.org/parent/pregnancy_center/pregnancy_calendar/week5.html. Accessed May 27, 2016.

កំណែ​ប្រែបច្ចុប្បន្ន

25/02/2019

អត្ថបទ​ដោយ យ៉ានណែត ដាញែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ficheroulle Anne-Charlotte


អត្ថបទពាក់ព័ន្ធ

ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ

ធ្វើម៉េចដឹងថា ម៉ាក់ៗគ្រាន់តែសោកសៅក្រោយសម្រាលឬមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល​?​ ​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Feb 25, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម