backup og meta

សប្តាហ៍ទី៣៖ ចាញ់ពេក ញ៉ាំអី​មិនបាន គួរ​ធ្វើម៉េចទៅ?

សប្តាហ៍ទី៣៖ ចាញ់ពេក ញ៉ាំអី​មិនបាន គួរ​ធ្វើម៉េចទៅ?

ការលូតលាស់គភ៌

ចាញ់​អាអូនមិន​អាច​ជៀស​បាន​ទេ​សម្រាប់​ស្រីៗ​យើង​ពពោះ អ្នក​ខ្លះ​ចាញ់​ពេក​ដល់​ថ្នាក់​ក្អួត​ខ្លាំង​ទ្រាំ​មិន​បាន និងចង់​ញ៉ាំ​របស់​ចម្លែកៗ​កណ្ដាល​យប់​ក៏​មាន តែ​ក៏​សំណាង​សម្រាប់​ស្រីៗ​មួយ​ចំនួន​ដែល​មិន​សូវ​ចាញ់​គ្រាន់​តែ​មាន​អាការៈចង្អោរ​តិច​តួច​ប៉ុណ្ណោះ​នៅ​ពេល​ព្រឹក។ អ្វី​ដែល​សំខាន់​អាការៈ​ទាំង​នេះ​នឹង​បាត់​ទៅ​វិញ​ដោយ​ឯកឯង​ចាប់​ពី​ត្រីមាស​ទី ២​ ទៅ ប៉ុន្តែ​ប្រសិន​បើ​ក្នុង​ត្រីមាស​ទី ១​ មាន​ការ​ស្រក​គីឡូ ញ៉ាំ​មិន​បាន​​ពុំ​គួរ​ភ័យ​ស្លន់​ស្លោ​ព្រោះ​ថា​យើង​នៅ​មាន​ឱកាស​បំប៉ន​គីឡូ​ឡើង​វិញ​ចាប់​ពី​ខែ​ទី ៤​ ទៅ។

គភ៌លូតលាស់ដូចម្តេច?

ស្រីៗ​យើង​អាច​នឹង​មិន​ដឹង​ថា​កោសិកា​គភ៌កំពុង​រីក​លូត​លាស់​​ក្នុង​ខ្លួន​នោះ​ទេ។ ការ​បង្ក​កំណើត​ចាប់​ផ្ដើម​តាំង​ពី​ពេល​មេ​ជីវិត​របស់​ឪពុក និង​ម្ដាយ​ជួប​គ្នា​នៅ​ក្នុង​ដៃ​ស្បូន​ក្រោយ​ពេល​រួម​មេត្រី​​ភាព​មក​ម៉្លេះ។ ស៊ុត​ដែល​បង្ក​កំណើត​ហើយ​នឹង​ចាប់​ផ្ដើម​ស្វ័យ​តម្លើង​ទ្វេ​ចំនួន​កោសិកា​​ឥត​ឈប់​ឈរ និង​បន្ត​ដំណើរ​ពី​ដៃ​ស្បូន​ឆ្ពោះ​ទៅ​រក​កន្លែង​កាច់​សំបុក​នៅ​លើ​ភ្នាស​ស្បូន បន្ទាប់​មក​ទៀត​វា​នឹង​ក្លាយ​ជា​អំប្រ៊ីយ៉ុង​ពេញ​លក្ខណៈ​ហើយ​កោសិកា​ដទៃ​ទៀត​នឹង​វិវត្ត​ជា​សុក និង​ទឹក​ភ្លោះ​ដែល​មាន​តួនាទី​ទ្រទ្រង់ និង​ការពារបេប៊ី​ក្នុង​រយៈពេល ​៩ ខែ​នៃ​ការ​ពពោះ។

បម្រែបម្រួលរាងកាយ

១- រាងកាយប្រែប្រួលអ្វីខ្លះ?

រាង​កាយ​របស់​យើង​នឹង​ទទួល​រង​ការ​ផ្លាស់​ប្ដូរ​នៅ​ក្នុង​ពេល​នេះ ហើយ​អាច​មាន​ការ​ធ្លាក់​ឈាម​តិច​បំផុត​ស្ទើរ​តែ​មិន​ចាប់​អារម្មណ៍ ដែល​បណ្ដាល​ពី​ការ​កាច់​សំបុក​របស់​អំប្រ៊ីយ៉ុង ប៉ុន្តែ​ស្រីៗ​ភាគ​ច្រើន​គិត​ថា​ជា​ឈាម​រដូវ​ទៅ​វិញ។

ការជួបជាមួយគ្រូពេទ្យ

២- ​ប្រាប់អ្វីខ្លះទៅពេទ្យ?

ត្រូវ​រួស​រាន់​ទៅ​មណ្ឌល​សុខភាព​ និង​ទៅ​ជួប​គ្រូពេទ្យ​សម្ភព​ភ្លាម​បន្ទាប់​ពី​បាត់​រដូវ​ព្រោះ​ថា​គ្រូពេទ្យ​អាច​ធ្វើ​តេស្តបញ្ជាក់​ថា​តើ​យើង​មាន​កូន​ ឬ​អត់?

តេស្ដ​ចាំ​បាច់​ត្រូវធ្វើ?

ពេល​បាត់​រដូវ​ហើយយើង​អាច​ធ្វើ​តេស្ត​ខ្លះ​ដោយ​ខ្លួន​ឯង​ដូច​ជា តេស្ត​ទឹក​នោម​ដែល​អាច​រក​ទិញ​បាន​នៅ​តាម​ឱសថស្ថាន ដើម្បី​​ប្រាកដ​ថា​​មាន​ ឬគ្មាន​បេប៊ី​​គួរ​​តែ​​ធ្វើ​​ឲ្យ​​បាន​​ច្រើន​​ដង។

សុខភាព និងសុវត្ថិភាព

៣- ត្រូវដឹងពីអ្វីខ្លះ? 

ការបំប៉នសុខភាព ឲ្យគភ៌លូតលាស់បានល្អក្នុងរយៈពេល ៩ ខែមិនមែនជារឿងងាយនោះទេ ស្រីៗយើងមួយចំនួនបារម្ភថារបៀបរស់នៅរាល់ថ្ងៃ របបអាហារ និងអារម្មណ៍ខុសធម្មតាអាចប៉ះពាល់ដល់អាអូនក្នុងផ្ទៃ។។

ដើម្បីសុវត្ថិភាពម៉ាក់ៗ និងអាអូនក្នុងពោះ ខាងក្រោមនេះជាវិធីខ្លះៗដែលស្រីៗយើងគួរធ្វើតាម៖

– ស្វែងរកមនុស្សដើម្បីនិយាយគ្នាលេងរំសាយកង្វល់ក្នុងចិត្ត

– តាំងសមាធិកាត់បន្ថយភាពតានតឹង ដោយញ៉ាំតែក្ដៅ ១កែវ

– បន្ធូរអារម្មណ៍ដោយអានសៀវភៅដែលយើងចូលចិត្ត

– ស្ដាប់ចម្រៀងជាវិធីដ៏ល្អបំផុតសម្រាប់បន្ថយស្ត្រេស

– ធ្វើលំហាត់ប្រាណ ឬហាត់យ៉ូហ្គាជាក្រុម។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Poppy seed to pumpkin: How big is your baby? http://www.babycenter.com/slideshow-baby-size. Accessed May 27, 2016.

Your pregnancy: 3 weeks http://www.babycenter.com/6_your-pregnancy-3-weeks_1049.bc. Accessed May 27, 2016.

Pregnancy Calendar – Week 3 http://kidshealth.org/parent/pregnancy_center/pregnancy_calendar/week3.html. Accessed May 27, 2016.

Can your stress affect your fetus? http://www.webmd.com/baby/features/stress-marks. Accessed May 27, 2016.

កំណែ​ប្រែបច្ចុប្បន្ន

25/02/2019

អត្ថបទ​ដោយ យ៉ានណែត ដាញែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ficheroulle Anne-Charlotte


អត្ថបទពាក់ព័ន្ធ

បើស្រ្តីពពោះមិនបញ្ឈប់ទង្វើទាំងនេះទេ អាចនឹងប៉ះពាល់ដល់កូនមិនខាន

ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Feb 25, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម