backup og meta

នេះជាប្រភេទវ៉ាក់សាំង ត្រូវចាក់ពេលពពោះ

នេះជាប្រភេទវ៉ាក់សាំង ត្រូវចាក់ពេលពពោះ

ការ​ចាក់​វ៉ាក់សាំង​អំឡុង​ពពោះ ដើម្បី​បង្ការ​ការ​ឆ្លង​មេរោគ ឬ​ជំងឺ​ផ្សេងៗ ប៉ះពាល់​ដល់​សុខភាព​ម្តាយ និង​កូន​ក្នុង​ផ្ទៃ។ ពេល​ពពោះ ស្រីៗ​ត្រូវ​ចាក់​វ៉ាក់សាំង​អីខ្លះ? តើ​វ៉ាក់សាំង​នីមួយៗ​ចាំបាច់​យ៉ាង​ណា​ខ្លះ​ចំពោះ​ម្តាយ និង​កូន?

មាន​តែ​វ៉ាក់សាំង ២ មុខ​ប៉ុណ្ណោះ​ដែល​តម្រូវ​ឲ្យ​ស្រីៗ​ចាក់​ពេល​កំពុង​ពពោះ វ៉ាក់សាំង​​ទាំង​នោះ​មាន វ៉ាក់សាំង​ការពារ​ជំងឺ​តេតាណុស និង​វ៉ាក់សាំង​ផ្តាសាយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។

១- វ៉ាក់សាំង​តេតាណុស

ជំងឺ​តេតាណូស​​បង្ក​ដោយ​បាក់តេរី​ឈ្មោះ Clostrium Tetani ធ្វើឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃប្រសាទ នាំ​ឱ្យ​សាច់ដុំ​កន្ត្រាក់ មានការ​ឈឺចាប់​សាច់ដុំ​ថ្គាម និងក ។ ជំងឺ​នេះ​ក៏​អាច​បណ្តាល​មក​ពី​សត្វឆ្កែ ឆ្មា ស្វា ឬ​ជ្រូក​ខាំ និង​របួស​ដោយសារ​ការ​មុត​អំបែង វត្ថុ​មិន​ស្អាត ឬ​ដែកច្រែះ​ជាដើម។ ចំពោះ​ទារក​វិញ​មេរោគ​តេតាណូស​ចូល​តាម​ផ្ទិ​ត​ដោយសារ​តែ​ការ​ខ្វះ​អនាម័យ ឬ​​យក​​របស់​​មិន​​ស្អាត​​​កាត់ ឬ​បិទ​​រុំ​​ផ្ចិត​​កូន។

ស្រីៗ​ពពោះ គ្រូពេទ្យ​នឹង​ណែនាំ​ឲ្យ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​តេតាណុស នៅ​ត្រីមាស​ដំបូង ដើម្បី​ការពារ​ការ​កើត​ជំងឺ​នេះ​ទាំង​ម្តាយ​ទាំង​កូន។

អត្ថបទពាក់ព័ន្ធ៖

ពពោះ-វ៉ាក់សាំង

២- វ៉ាក់សាំង​ផ្តាសាយ

អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ណែនាំ​ឲ្យ​ស្រីៗ​មាន​ផ្ទៃពោះ​ចាក់​វ៉ាក់សាំង​ផ្តាសាយ​ទោះ​ក្នុង​ត្រីមាស​ណា​ដោយ។ ម្តាយ​ដែល​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្តាសាយ អាច​បង្ការ​កូន​ពី​ជំងឺ​គ្រុន​ផ្តាសាយ​នៅ​ ២-៣ ខែ​ប៉ុន្មាន​ខែ​ដំបូង​នៃ​ជីវិត​​របស់​ពួកគេ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

13/07/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

បើស្រ្តីពពោះមិនបញ្ឈប់ទង្វើទាំងនេះទេ អាចនឹងប៉ះពាល់ដល់កូនមិនខាន

ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 13, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម