backup og meta

វីតាមីនប្រភេទនេះ ល្អចំពោះ​ម្តាយនិង​កូនក្នុងពោះ ​អាចកាត់​បន្ថយ​ជំងឺ​បម្រុង​ក្រឡាភ្លើង

វីតាមីនប្រភេទនេះ ល្អចំពោះ​ម្តាយនិង​កូនក្នុងពោះ ​អាចកាត់​បន្ថយ​ជំងឺ​បម្រុង​ក្រឡាភ្លើង

វីតាមីន​គ្រប់​ប្រភេទ​សុទ្ធ​តែ​ល្អ​ចំពោះ​ស្រ្តី​មាន​ផ្ទៃពោះ ជួយ​ទ្រទ្រង់​គភ៌​ឲ្យ​លូតលាស់ និងមាន​សុខភាព​​ល្អ ចៀស​ផុត​ពី​ហានិភ័យ​ផ្សេងៗ។ ថ្ងៃ​នេះ Hello គ្រូពេទ្យ សូម​លើក​យក​ពី​អត្ថប្រយោជន៍​នៃ​វីតាមីន D ចំពោះ​កូន​ផ្ទៃ ឲ្យ​ម៉ាក់ៗ​បាន​ដឹង។

១- អ្វី​ទៅ​ជា​វីតាមីន D

វីតាមីន D មាន​តួនាទី​សំខាន់​នៅ​ក្នុង​ដំណើរ​ការឆ្អឹង ធ្វើ​ឲ្យ​ឆ្អឹង​រឹងមាំ ដោយ​វា​បំលែង​ជាតិ​កាល់​ស្យូម និង​ផូស្វាត​ឲ្យ​មាន​លំនឹង នេះ​បើ​តាម​អង្គការ​សុខភាព​ពិភព​លោក (WHO)។

២- អត្ថ​ប្រយោជន៍​របស់​វីតាមីន D ចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ

ការ​ញ៉ាំ​វីតាមីន D ឲ្យ​បាន​គ្រប់​គ្រាន់​ពេល​មាន​ផ្ទៃពោះ​ ល្អ​ទាំង​ចំពោះ​សុខភាព​ម្តាយ និង​កូន ដែល​ក្នុង​នោះ​ជួយ​កាត់​បន្ថយ​គ្រោះថ្នាក់​ជំងឺ​បម្រុង​ក្រឡាភ្លើង ជំងឺ​​ទឹកនោម​ផ្អែម​ពេល​ពពោះ កាត់​បន្ថយ​ការ​ធ្លាក់​ឈាម​ច្រើន បង្ការ​កូន​កើត​មក​មិន​គ្រប់​គីឡូ និង​កូន​កើត​មិន​គ្រប់​ខែ​ជា​ដើម។

៣- ត្រូវ​ញ៉ាំ​វីតាមីន D នៅ​ពេល​ណា?

ស្រីៗ​ត្រូវ​ញ៉ាំ​វីតាមីន ៤០០ IU (International Units) រៀង​រាល់​ថ្ងៃ ពេល​ដឹង​ថា​មាន​ផ្ទៃពោះ រហូត​ដល់​ថ្ងៃ​សម្រាល ឬ​យ៉ាង​ហោច​ណាស់​ឲ្យ​បាន ​៣ ​ខែ​ដំបូង​នៃ​ការ​ពពោះ។

៤- វីតាមីន D មាន​នៅ​ក្នុង​អ្វីខ្លះ?

វីតាមីន D ត្រូវ​បាន​ផលិត​អំឡុង​ពេល​រាងកាយ​យើង​ប៉ះ​ជាមួយ​នឹង​កាំ​រស្មី​ព្រះអាទិត្យ​នា​ពេល​ព្រឹក ហើយ​ស្រូប​យក​ទៅ​ក្នុង​ខ្លួន ហើយ​វា​ក៏​មាន​នៅ​ក្នុង​ខ្លាញ់​ត្រី​គ្រប់​ប្រភេទ ផ្នែក​លឿង​នៃ​ស៊ុត ត្រីធូណា ផ្សិត ក្រូច ទឹកដោះ​គោ គ្រាប់​ធញ្ញជាតិ តៅហ៊ូ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

23/03/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ari


អត្ថបទពាក់ព័ន្ធ

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?

វិធីងាយៗ ដើម្បីបង្ការ​ការ​បង្ករោគ និងជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 23, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម