backup og meta

របៀបញ៉ាំ ៣ បែប មិនធ្វើឲ្យម៉ាក់ៗឡើងគីឡូខ្លាំង តែកូនសុខភាពល្អ

របៀបញ៉ាំ ៣ បែប មិនធ្វើឲ្យម៉ាក់ៗឡើងគីឡូខ្លាំង តែកូនសុខភាពល្អ

ស្រីៗ​មានផ្ទៃពោះ​ត្រូវ​ញ៉ាំ​អាហារ​ច្រើន​ជាង​ធម្មតា ដើម្បី​បំប៉ន​ទាំង​កូន​ក្នុង​ផ្ទៃ តែ​មនុស្ស​ស្រី​ជាច្រើន​តែង​ជួប​ប្រទះ​បញ្ហា​ឡើង​គីឡូ​ខ្លាំង​អំឡុង​ពេល​នេះ។ ដើម្បី​ជា​គំនិត​ខ្លះ​ៗ ម៉ាក់​ៗ ៣ រូប​បាន​ចូល​ខ្លួន​មក​ចែក​រំលែករបៀប​ញ៉ាំ​មិន​ឲ្យធាត់ តែ​កូន​ក្នុងពោះលូតលាស់​បាន​ត្រឹមត្រូវ​តាម​ក្បួនខ្នាត។

១- ញ៉ាំ​បាយ​ច្រើន​ដង តែ​តិច

តៀន សុភាណា បាន​ចែក​រំលែក​ថា ពេល​មាន​ផ្ទៃពោះ​អាហារ​ពិតជា​សំខាន់​ខ្លាំង​ណាស់ តែ​បើ​ញ៉ាំ​ច្រើន​ជ្រុល​តាម​ឃ្លាន​ប្រាកដជា​ឡើង​ទម្ងន់​ខ្លាំង ដូចនេះ​ហើយ​ទើប​ស្ត្រី​រូប​នោះ​ជ្រើសរើស​វិធី​ញ៉ាំ​បាយ​តិច​ៗ តែ​ញ៉ាំ ៤-៥ ដង/ថ្ងៃ។ ម៉ាក់​ៗ​វ័យ ២៦ ឆ្នាំ​រូប​នេះ​បាន​ការណែនាំ​ពី​គ្រូពេទ្យ​ពេល​ទៅ​ពិនិត្យ​ផ្ទៃពោះ ហើយ​ឲ្យ​ធ្វើ​បែប​នេះ​រហូត​ដល់​គ្រប់ខែ ​ឃើញ​ថា ដៃជើង​មិន​ធំ​ជាង​មុន​ពេល​មាន​កូន​ឡើយ ហើយ​កូន​ក្នុង​ពោះ​វិញ​គ្រប់​គីឡូ​ល្អ​ណាស់។ ស្ត្រី​រស់នៅ​ភ្នំពេញ​បាន​បន្ត​ទៀត​ថា សរុប​បាយ​ញ៉ាំ​ជា​ប្រចាំ​ប្រហែល ៣ កូន​ចាន​ចង្កឹះ ត្រី សាច់​វិញ​ប្រហែល ១ ឬ ២ ខាំ ស៊ុត ២ គ្រាប់ បន្លែ​​ប្រហែល ៥ ខាំ ហើយ​ផ្លែឈើ ៣ ខាំ/​ថ្ងៃ តែ​ញ៉ាំ​ម្ដង​បន្តិចៗ។

២- ញ៉ាំ​អាហារ​គ្មាន​ជាតិ​ខ្លាញ់

អ្នកនាង ខៀវ សុភី បាន​ឲ្យ​យោបល់ថា ​អាហារ​ដែល​សម្បូរ​ជាតិ​ខ្លាញ់​កុំ​ញ៉ាំ​ឲ្យ​សោះ តែ​បើ​ឃ្លាន​ខ្លាំង​អាច​ញ៉ាំ​ម្ដងម្កាល​ក៏​មិន​អី​ដែរ។ អ្នក​ម៉ាក់​កូន ២ រូប​នេះ​ចែករំលែក​បទពិសោធផ្ទាល់​ខ្លួន​ថា ពេល​ពពោះ​កូន​ម្ដង​ៗ  ញ៉ាំ​តែ​អាហារ​ប្រចាំ​ថ្ងៃ ៣ ពេល​ប៉ុណ្ណោះ ហើយ​ជា​ប្រភេទ​អាហារ​គ្មាន​ជាតិ​ខ្លាញ់ ព្រោះ​វា​នាំឲ្យ​ធាត់​ ក្រៅពី​នោះ​ចំណីចំណុក​ដទៃ​ក៏​មិន​ញ៉ាំ​ផ្ដេសផ្ដាស​ដែរ ព្រោះ​វា​មិន​ល្អ​ចំពោះ​សុខភាព ញ៉ាំ​តែ​ផ្លែឈើ ទឹក​ដោះ​គោប៉ុណ្ណោះ។

ពពោះ

៣- រាងកាយមាន​ចលនា

សម្រាប់​ សា ម៉ូនីតា បាន​ឲ្យ​ដឹង​ថា កាល​ពេល​ពពោះ​​កូន​ដំបូង ចាស់​ៗ​ឲ្យ​ញ៉ាំ​រួច​គេង មិន​ហ៊ាន​ធ្វើ​អ្វី​ទាំងអស់​ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ។ នៅ​ពេល​រាងកាយ​គ្មាន​ចលនា​អ្វី​ទាំងអស់​ បែរជា​ឡើង​ទម្ងន់​ខ្លាំង​រហូត​ដល់​ពិបាក​កើត​កូន​ទៀត តែ​ពេល​ចូល​ដល់​កូន​ទី ២ អ្នក​ម៉ាក់​វ័យ​ក្មេង​បាន​ស្វែងរក​អ្នក​ជំនាញ​​យូហ្កា​ផ្នែក​ថែទាំ​អ្នក​មាន​ផ្ទៃពោះ។ ក្រោយ​បាន​ចូល​វគ្គ​ហ្វឹកហាត់​ ៣ ខែ​ធ្វើឲ្យ​អ្នកនាង​យល់​ថា​រាងកាយ​មិន​ស្ពឹក​ស្រពន់​ សាច់​ហាប់ណែន មិន​ធាត់សោះ​ឡើយ ហើយ​ថែម​ទាំង​រហ័សរហួន​ជាង​មុន​ឆ្ងាយ​ថែម​ទៀត​ផង និង​ក្រៅ​ពី​នោះ​ការ​ធ្វើ​ដំណើរ​ក៏​មិន​បាន​ពឹងផ្អែក​លើ​យានជំនិះ​អ្វី​ច្រើន​ឡើយ ពោល​ពេល​ទៅ​ណា​ជិត​ៗ​គឺ​អាច​ដើរ​ទៅ​ខ្លួនឯង ដោយ​មិន​មាន​អាការៈ​ហត់​ដូច​អ្នក​មាន​ផ្ទៃពោះ​ដទៃ​ទៀត​ដែរ។ អ្នក​រស់នៅ​ក្រុង​តាខ្មៅ​រូប​នេះ​បន្ត​ទៀត​ថា ពេល​ទៅ​ជួប​ពេទ្យ ក៏​ត្រូវ​បាន​ណែនាំ​បែប​នេះ​ដែរ ហើយ​ថា​បើ​គ្មាន​ថ្នាក់​ហាត់​យូហ្កា យើង​ក៏អាច​ហាត់ប្រាណ​តិច​ៗ​ខ្លួនឯង​ដូចជា​ឧស្សាហ៍​ដើរ និង​ធ្វើ​ការ​ងារ​ផ្ទះ​ជា​ប្រចាំ ដើម្បី​ឲ្យ​សរសៃសសូង​យឺតមាន​ចលនា ទើប​ខ្លាញ់​មិន​កក។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

19/12/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?

វិធីងាយៗ ដើម្បីបង្ការ​ការ​បង្ករោគ និងជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Dec 19, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម