backup og meta

ពពោះ? សាក​តិចនិក​ញ៉ាំ​អាហារ​ប៉ុន្មាន​ចំណុច​នេះ ធានា​ល្អ​ទាំង​ម៉ាក់ៗ និង​បេប៊ី

ពពោះ? សាក​តិចនិក​ញ៉ាំ​អាហារ​ប៉ុន្មាន​ចំណុច​នេះ ធានា​ល្អ​ទាំង​ម៉ាក់ៗ និង​បេប៊ី

ពិត​ណាស់ អំឡុង​ពេល​ពពោះ គ្នា​យើង​ភាគ​ច្រើន ញ៉ាំ​អី​ក៏​មិន​បាន​មែន ចាញ់​នុ៎ះ​ចាញ់! ប៉ុន្តែ​យ៉ាង​ណា​ត្រូវ​តែ​ញ៉ាំ ព្រោះ​បើ​មិន​ញ៉ាំ អាច​ប៉ះពាល់​ទាំង​យើង និង​គភ៌​ក្នុង​ផ្ទៃ។ អត្ថនេះ “Hello គ្រូពេទ្យ’ នឹង​ណែនាំ​ស្រីៗ​គ្នា​យើង តិចនិក​ញ៉ាំ​អាហារ​ខ្លះៗ​អំឡុង​ពេល​ពពោះ ធានា​ថា ល្អ​ទាំង​ម៉ាក់ និង​បេប៊ី។

១- កុំ​ភ្លេច​ញ៉ាំ​អាហារ​ព្រឹក

– ព្យាយាម​ញ៉ាំ​អាហារ​ព្រឹក​តាម​អាច​ធ្វើ​បាន ដូច​ជា​ញ៉ាំ​ផ្លែ​ឈើ និង​ធញ្ញជាតិ​ចម្រុះ Cereals គឺ​ល្អ​ចំពោះ​សុខភាព ព្រោះ Cereals មាន​ផ្ទុក​សារធាតុ​ចញ្ចឹម​ជាច្រើន ពិសេស​ជាតិ​កាល់​ស្យូម​ដែល​រាង​កាយ​យើង​ត្រូវ​ការ​ចាំ​បាច់​អំឡុង​ពេល​ពពោះ។

– បើ​មាន​អារម្មណ៍​ចាញ់​ខ្លាំង មិន​ស្រួល​ខ្លួន អាច​ញ៉ាំ​របស់​ក្រៀមៗ​ដូច​ជា​នំបុ័ង​ស្រូវ​សាលី​ក៏​បាន បន្ទាប់​មក ត្រូវ​ញ៉ាំ​អាហារ​ផ្សេង​ទៀត​ឲ្យ​បាន​ច្រើន​នៅ​ពេល​ព្រឹក។

២- ញ៉ាំ​អាហារ​មាន​ជាតិ​សរសៃ

– ញ៉ាំ​អាហារ​ចម្រុះ​ឲ្យ​បាន​ច្រើន​ គឺ​ល្អ​សម្រាប់​ស្រីៗ​ពពោះ ដូច​ជា​ការ៉ុត បន្លែ​បៃតង​ចម្អិន​រួច ចេក និង​ត្រសក់​ស្រូវ។

– ញ៉ាំ​សណ្តែក និង​គ្រាប់​ធញ្ញជាតិ​ទាំង​មូល ឬ​អាច​សាក​ល្បង​អង្ករសម្រូប ឬអូដមៀល (oatmeal) ក៏​ល្អ​ដែរ។

៣- ជ្រើស​រើស​អាហារ​សម្រន់​ល្អ​សម្រាប់​សុខភាព

– អាច​ញ៉ាំ​យ៉ាអូរ​មាន​ជាតិ​ខ្លាញ់​ទាប ឬ​គ្មាន​ជាតិ​ខ្លាញ់​តែ​ម្តង។

– អាច​ញ៉ាំ​នំ​គ្រាប់​ធញ្ញជាតិ និង​ឈីស​គ្មាន​ជាតិ​ខ្លាញ់​បាន។

៤- ញ៉ាំ​វីតាមីន មាន​ផ្ទុក​ជាតិ​ដែក និង​អាស៊ីដ​ហ្វូលីក​រៀង​រាល់​ថ្ងៃ

ញ៉ាំ​ពពួក​វីតាមីន​បំប៉ន​មាន​ផ្ទុក​សារធាតុ​ទាំង​ពីរ​នេះ​រៀង​រាល់​ថ្ងៃ គឺ​ល្អ​ខ្លាំង និង​ចាំ​បាច់​អំឡុង​ពេល​ពពោះ ព្រោះ​ជាតិ​ដែក ជួយ​ឲ្យ​គ្រាប់​ឈាម​ក្រហម​ ហើយ​មាន​សុខភាព​ល្អ ខណៈ​អាស៊ីដ​ហ្វូលីក ជួយ​ការ​ពារ​គភ៌​ពី​បញ្ហា​ពិការ​ពី​កំណើត។

អត្ថបទ​ពាក់​ព័​ន្ធ៖

៥- ញ៉ាំ​សាច់​ត្រី ឬ​សត្វ​សមុទ្រ​មាន​សំបក​

ក្នុង​មួយ​សប្តាហ៍ ស្រីៗ​ពពោះ​គួរ​ញ៉ាំ​អាហារ​ដូច​ជា ញ៉ាំ​សាច់​ត្រី ឬ​សត្វ​សមុទ្រ​មាន​សំបក​ ឲ្យ​បាន​យ៉ាង​ហោច​ណាស់ ៣៤០​ក្រាម ឬ​ច្រើន​ជាង​នេះ។

– អាហារ​ញ៉ាំ​សាច់​ត្រី ឬ​សត្វ​សមុទ្រ​មាន​សំបក​មួយ​ពេល តិច​បំផុត ត្រូវ​ឲ្យ​បាន ៨៥ក្រាម។

– ចៀស​វាង​សាច់​ត្រី ឬ​សត្វ​សមុទ្រ​មាន​សំបក​មាន​ជាតិ​បារត​ខ្ពស់ ដូច​ជា ត្រី​ឆ្លាម ត្រី​ដាវ ស្តេច​ត្រី​ស្បៃកា និង​ត្រី Tilefish។

– បើ​ញ៉ាំ​ត្រី​ធូណា ត្រូវ​ញ៉ាំ​សាច់​ត្រី​ធូណា​ស ដែល​ច្រក​កំប៉ុង​រួច ព្រោះ​ត្រី​ធូណា​ស (Albacore (white) tuna ) មាន​ជាតិ​បារត​ខ្ពស់។

– បង្គា ត្រី​សាល់ម៉ុន និង​អំបូរ​ត្រី catfish (សន្តាន​ដូច​ត្រី​អណ្តែង) គួរ​ញ៉ាំ​ឲ្យ​បាន​ច្រើន ព្រោះ​មាន​ជាតិ​បារត​ទាប។

អត្ថបទ​ពាក់​ព័​ន្ធ៖

៦- អាហារ​ថ្ងៃ​ត្រង់ កុំ​ញ៉ាំ​ពពួក​ឈីស​ទន់ និង​សាច់​សុទ្ធ

អាហារ​មួយ​ចំនួន មាន​ផ្ទុក​បាក់តេរី ដែល​អាច​នាំ​ឲ្យ​ប៉ះពាល់​អូនៗ​ក្នុង​ផ្ទៃ ហេតុនេះ​មិន​ត្រូវ​ញ៉ាំ​នោះ​ទេ ដូចជា៖

– ឈីស​ទន់ មាន Feta, Brie និង Goat cheese ជាដើម។

– សាច់សត្វ ឬ​សាច់​ត្រី ឆៅ និង​ចម្អិន​មិន​ឆ្អិន​ល្អ (Sushi)

– បើ​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​មាន​សាច់ និង​សាច់​ក្រក ត្រូវ​ប្រាកដ​ថា ត្រូវ​ចំហុយ​ឆ្អិន​ល្អ។

៧- កំណត់​ការ​ផឹក​កាហ្វេ និង​កុំ​ផឹក​គ្រឿង​ស្រវឹង

– ត្រូវ​ផឹក​កាហ្វេ ឬតែ គ្មាន​ផ្ទុក​ជាតិ​កាហ្វេអ៊ីន។

– ផឹក​ទឹក​ឲ្យ​បាន​ច្រើន កុំ​ផឹក​ទឹក​ក្រូច។

– កុំ​ផឹក​ជាតិ​អាល់​កុល។

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

7 Tips to Eating Healthy During Pregnancy

កំណែ​ប្រែបច្ចុប្បន្ន

20/01/2021

អត្ថបទ​ដោយ សន សុភា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

វិធីងាយៗ ដើម្បីបង្ការ​ការ​បង្ករោគ និងជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ

ស្រ្តីពពោះងាយឆ្លងរោគលើ​ផ្លូវទឹកនោម គួរស្វែង​យល់ឲ្យបានច្រើន


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ សន សុភា · កែ Jan 20, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម