ជំងឺតេតាណូសបង្កដោយបាក់តេរី Clostrium Tetani ធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ នាំឱ្យសាច់ដុំកន្ត្រាក់ ឈឺចាប់សាច់ដុំថ្គាម និងក ។ ជំងឺនេះក៏អាចបណ្តាលមកពីសត្វឆ្កែ ឆ្មា ស្វា ឬជ្រូកខាំ និងរបួសដោយសារការមុតអំបែង វត្ថុមិនស្អាត ឬដែកច្រែះជាដើម។
ចំពោះទារកវិញមេរោគតេតាណូសចូលតាមផ្ទិតដោយសារតែការខ្វះអនាម័យ ឬយករបស់មិនស្អាតកាត់ ឬបិទរុំផ្ចិតកូន ហើយម្តាយមិនបានចាក់វ៉ាក់សាំងការពារជំងឺតេតាណុស ចាក់វ៉ាក់សាំងមិនបានគ្រប់គ្រាន់ ឬមិនបានចាក់រម្លឹកឡើងវិញ ធ្វើឲ្យទារកគ្រោះថ្នាក់ដល់ស្លាប់។ នេះបើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ។
ខាងក្រោមនេះជាកាលវិភាគចាក់វ៉ាក់សាំងតេតាណុសទាំង៥ ដូស ដើម្បីការពារម្តាយ និងកូន៖
ដូសទី១៖ ស្ត្រីអាចចាក់នៅពេលអាយុ ១៥ឆ្នាំ ឬនៅមានពេលមានផ្ទៃពោះ ប៉ុន្តែការចាក់វ៉ាក់សាំងតេតាណុសលើកដំបូងនេះពុំមានប្រសិទ្ធភាពនោះទេ។
ដូសទី២៖ ចាក់យ៉ាងតិច ១ ខែ ក្រោយពេលចាក់លើកទី ១ ដែលប្រសិទ្ធភាពរបស់វាមានរយៈពេល ៣ ឆ្នាំ ប៉ុណ្ណោះ។
ដូសទី៣៖ ចាក់យ៉ាងតិច ៦ ខែ ក្រោយចាក់លើកទី ២។ ការចាក់វ៉ាក់សាំងលើកទី ៣ នេះមានប្រសិទ្ធភាពរយៈពេល ៥ ឆ្នាំ។
ដូសទី៤៖ ចាក់យ៉ាងតិច ១ ឆ្នាំ ក្រោយចាក់លើកទី ៣ (ពេលមានផ្ទៃពោះលើកក្រោយ) ដែលប្រសិទ្ធភាពរបស់វាមានរយៈពេល ១០ ឆ្នាំ។
ដូសទី៥៖ ចាក់យ៉ាងតិច ១ ឆ្នាំ ក្រោយចាក់លើកទី ៤ (ពេលមានផ្ទៃពោះលើកក្រោយ) ដែលដូស្តទី៥ នេះ មានប្រសិទ្ធភាពរហូត ១ ជីវិតឯណោះ។
អត្ថបទពាក់ព័ន្ធ៖
- នេះជាប្រភេទវ៉ាក់សាំង ត្រូវចាក់ពេលពពោះ
- មានដឹងទេ បច្ចុប្បន្នមានវ៉ាក់សាំងការពារជំងឺអីខ្លះ?
- ចង់ចាក់វ៉ាក់សាំងផ្ដាសាយ ទាំងមនុស្សទូទៅ ក្មេង ស្ត្រីមានផ្ទៃពោះ ត្រូវដឹងរឿងទាំងនេះសិន
- បង្ការគ្រោះថ្នាក់ ស្រីៗត្រូវចាក់វ៉ាក់សាំងប្រភេទនេះឲ្យបាន៣ខែ មុននឹងយកកូន
- វ៉ាក់សាំងសំខាន់ ៣ ប្រភេទ សមាជិកគ្រួសារគួរតែចាក់ឲ្យបានគ្រប់គ្នា
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-due-date]