backup og meta

ពិតទេ ស្តាប់ភ្លេងពេលពពោះ អាចធ្វើឲ្យកូនក្នុងផ្ទៃឆ្លាត?

ពិតទេ ស្តាប់ភ្លេងពេលពពោះ អាចធ្វើឲ្យកូនក្នុងផ្ទៃឆ្លាត?

ការ​ស្តាប់​ភ្លេង គឺ​ជា​សកម្មភាព​មួយ​ដែល​មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​ធ្វើ ពី​ព្រោះ​វា​ជួយ​សម្រួល​អារម្មណ៍ បន្ធូរ​ភាព​តាន​តឹង​បាន។ ស្រប​គ្នា​នេះ មាន​ការ​លើក​ឡើង​ក្នុង​ចំណោម​ម៉ាក់ៗ​មាន​ផ្ទៃ​ពោះ​ថា ការ​ស្តាប់​ភ្លេងអាច​ធ្វើ​ឲ្យ​កូន​ក្នុង​ផ្ទៃ​មាន​អារម្មណ៍ ហើយ​ថែម​ទាំង​ឆ្លាត​ទៀត។ បើ​តាម​ក្បួន​ពេទ្យ ការ​លើក​ឡើង​នេះ ពិត ឬ​មិន​ពិត?

បើ​តាម​ការ​បញ្ជាក់​ពី​លោក​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​ថា ជា​ទូទៅ ការ​ចាក់​ភ្លេង​ឲ្យ​កូន​ស្តាប់ គឺ​គ្រាន់​តែ​ជា​ការ​ឲ្យ​កូន​ដឹង​ឮ ពី​អ្វី​ដែល​នៅ​ខាង​ក្រៅ​ប៉ុណ្ណោះ​ទេ។

ទាក់ទង​នឹង​កូន​ឆ្លាត ឬ​មិន​ឆ្លាត ​គ្មានអី​ទាក់​ទង​នឹង​ការ​ស្តាប់​បទ​ចម្រៀង​ពេល​ម្តាយ​កំពុង​ពពោះ​ទេ៖ ‌“នៅ​ក្នុង​ត្រី​មាស​ទី៣​នៃ​ការ​ពពោះ កូន​អាច​ដឹង​ក្ដៅ ដឹង​ត្រជាក់ ហើយ​បើ​មាន​សំឡេងឮនៅ​ខាង​ក្រៅ វា​អាច​ធ្វើ​ឲ្យ​កូន​ភ្ញាក់​បាន ​មិន​មែន​គ្រាន់​តែ​ចាក់​បទ​ចម្រៀង​ស្ដាប់​នៅ​ខាង​ក្រៅ​អាច​ធ្វើ​ឲ្យ​កូន​ក្នុង​ផ្ទៃ​ឆ្លាត​ពី​កំណើត គឺ​អត់​ទេ’។

លោក​វេជ្ជបណ្ឌិត បន្ត​ថា ចំពោះ​ការ​លើក​ឡើង​ដែល​ការ​ស្ដាប់​បទ​ចម្រៀង ឬ​មើល​រូប​ស្អាត​ៗ គឺ​ដើម្បី​ឲ្យ​ម្ដាយ​មាន​អារម្មណ៍​ល្អ និង​មាន​សុខភាព​ល្អប៉ុណ្ណោះ ពោល​កាល​ណា​ម្ដាយ​មាន​សុខភាព​ល្អ កូន​ក្នុង​ផ្ទៃ​ក៏​មាន​សុខភាព​ល្អ​ទៅ​តាម​ហ្នឹង ហើយ​កាល​ណា​សុខភាព​ម្ដាយ​ខ្សោយ សុខភាព​កូន​ក៏​ខ្សោយ​តាម​ហ្នឹង​ដែរ។ ប្រសិន​បើ​កូន​ខ្សោយ​ប្រាជ្ញាពី​កំណើត​មក​ហើយ ទោះ​ស្តាប់​ភ្លេង​ច្រើនប៉ុនណា​ក៏​កូន​មិន​អាច​ឆ្លាត​បាន​ដែរ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

09/06/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

គន្លឹះខ្លឹមៗ ថែទាំខ្លួនចំពោះម៉ាក់ៗកំពុងពពោះចំរដូវរងា

កូនឆ្លាតទៅបានដោយសារកត្តារួមផ្សំអីខ្លះ? មើលម៉េចទើបដឹងថាកូនឆ្លាត?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 09, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម