brand logo
មាតិកា
រង្វាស់​សុខភាព
សប្ដាហ៍ទី១
សប្ដាហ៍ទី១
សប្ដាហ៍ទី២
សប្ដាហ៍ទី២
សប្ដាហ៍ទី៣
សប្ដាហ៍ទី៣
សប្ដាហ៍ទី៤
សប្ដាហ៍ទី៤
សប្ដាហ៍ទី៥
សប្ដាហ៍ទី៥
សប្ដាហ៍ទី៦
សប្ដាហ៍ទី៦
សប្ដាហ៍ទី៧
សប្ដាហ៍ទី៧
សប្ដាហ៍ទី៨
សប្ដាហ៍ទី៨
សប្ដាហ៍ទី៩
សប្ដាហ៍ទី៩
សប្ដាហ៍ទី១០
សប្ដាហ៍ទី១០
សប្ដាហ៍ទី១១
សប្ដាហ៍ទី១១
សប្ដាហ៍ទី១២
សប្ដាហ៍ទី១២
សប្ដាហ៍ទី១៣
សប្ដាហ៍ទី១៣
សប្ដាហ៍ទី១៤
សប្ដាហ៍ទី១៤
សប្ដាហ៍ទី១៥
សប្ដាហ៍ទី១៥
សប្ដាហ៍ទី១៦
សប្ដាហ៍ទី១៦
សប្ដាហ៍ទី១៧
សប្ដាហ៍ទី១៧
សប្ដាហ៍ទី១៨
សប្ដាហ៍ទី១៨
សប្ដាហ៍ទី១៩
សប្ដាហ៍ទី១៩
សប្ដាហ៍ទី២០
សប្ដាហ៍ទី២០
សប្ដាហ៍ទី២១
សប្ដាហ៍ទី២១
សប្ដាហ៍ទី២២
សប្ដាហ៍ទី២២
សប្ដាហ៍ទី២៣
សប្ដាហ៍ទី២៣
សប្ដាហ៍ទី២៤
សប្ដាហ៍ទី២៤
សប្ដាហ៍ទី២៥
សប្ដាហ៍ទី២៥
សប្ដាហ៍ទី២៦
សប្ដាហ៍ទី២៦
សប្ដាហ៍ទី២៧
សប្ដាហ៍ទី២៧
សប្ដាហ៍ទី២៨
សប្ដាហ៍ទី២៨
សប្ដាហ៍ទី២៩
សប្ដាហ៍ទី២៩
សប្ដាហ៍ទី៣០
សប្ដាហ៍ទី៣០
សប្ដាហ៍ទី៣១
សប្ដាហ៍ទី៣១
សប្ដាហ៍ទី៣២
សប្ដាហ៍ទី៣២
សប្ដាហ៍ទី៣៣
សប្ដាហ៍ទី៣៣
សប្ដាហ៍ទី៣៤
សប្ដាហ៍ទី៣៤
សប្ដាហ៍ទី៣៥
សប្ដាហ៍ទី៣៥
សប្ដាហ៍ទី៣៦
សប្ដាហ៍ទី៣៦
សប្ដាហ៍ទី៣៧
សប្ដាហ៍ទី៣៧
សប្ដាហ៍ទី៣៨
សប្ដាហ៍ទី៣៨
សប្ដាហ៍ទី៣៩
សប្ដាហ៍ទី៣៩
សប្ដាហ៍ទី៤០
សប្ដាហ៍ទី៤០

សប្ដាហ៍ទី២០

អាអូនមានទំងន់ជាមធ្យម ០,៣៥គីឡូក្រាម និងប្រវែង ១៦.៥​សង់ទីម៉េត្រ ប្រហែល ប៉ុនផ្លែចេក

ចែករំលែក

សប្តាហ៍ទី ២០៖ បេប៊ីត្រូវការកន្លែងកាន់តែធំ ម៉ាក់អាច​ពិបាកជាងមុនបន្តិច

ការលូតលាស់គភ៌

ធ្មេច​បើកៗ ១ សប្តាហ៍​ទៀត​បាត់ ពេល​នេះ​កូន​យើង​មាន​ទំហំប្រហែលប៉ុន​ផ្លែចេក ទម្ងន់​ប្រមាណ ៣១៥ ក្រាម ប្រវែង ​​២៥​ សង់​ទីម៉ែត្រ។ បេប៊ី​ត្រូវ​ការ​កន្លែង​កាន់​ធំ​ បាន​ន័យ​ថាអាអូន​នឹង​សង្កត់​លើ​សួត​ ក្រពះ ប្លោក​នោម និង​តម្រង​នោម​យើង ធ្វើ​ឲ្យ​ម៉ាក់ៗ​ពិបាក​ក្នុង​ខ្លួន​ជាង​មុន​បន្តិច។ អា​អូន​មាន​ស្រទាប់​ក្រមួន​ការពារ ស្បែក​​នឹង​ក្រាស់​ជាង​មុ​ន ហើយ​សក់ និង​ក្រចក​ក៏​ចាប់​ផ្តើម​ដុះ​ដែរ។

បម្រែបម្រួលរាងកាយ

១- រាងកាយប្រែប្រួលអីខ្លះ?

មាឌ​យើង​កាន់​តែ​ម៉ាប់ៗ​ហើយ ព្រោះទម្ងន់​ឡើងជាង ៤​ គីឡូក្រាមឯណោះ។ យើង​អាច​ឡើង​ទម្ងន់​ប្រមាណ​ជា​កន្លះ​គីឡូ​ជា​រៀង​រាល់​សប្តាហ៍​ចាប់​ពី​ពេល​នេះ​ទៅ។ ខ្លួន​យើង​​ត្រូវ​ទទួល​សារជាតិ​ឲ្យ​បានគ្រប់គ្រាន់ ពិសេស​ជាតិរ៉ែ​ដើម្បី​បង្កើត​ជា​គ្រាប់​ឈាម​ក្រហម ​បង្កើន​ចំណុះ​ឈាម​ឲ្យ​ទៅ​ចិញ្ចឹម​កូន និង​សុក។

សប្តាហ៍ទី ២០៖ បេប៊ីត្រូវការកន្លែងកាន់តែធំ ម៉ាក់អាច​ពិបាកជាងមុនបន្តិច

ការជួបគ្រូពេទ្យ​

២- ប្រាប់អីខ្លះទៅពេទ្យ?

ការ​ពិនិត្យ​អេកូក្នុង​ត្រី​មាសទី ២ នេះល្អ​បំផុត​​ យើងនឹង​បាន​ដឹង​កាន់​តែច្បាស់​ពី​ការ​លូត​លាស់​របស់​អាអូន តើមាន​សុខ​ភាព​ល្អ​ឬ​យ៉ាង​ណា។ បើ​យើងមាន​ចម្ងល់​ផ្សេងៗ​ពី​ការ​ថត ឬពិនិត្យ​នេះ​ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។

យើងគួរដឹងពីតេស្តអីខ្លះ?

គ្រូពេទ្យ​នឹង​ពិនិត្យ​អេកូ​ដើម្បី​បង្កើត​ជា​រូបភាព​ឲ្យ​ឃើញ​ពី​ទំហំ ​ទីតាំង​របស់កូន និង​រូប​រាង​ដែល​មិន​ប្រក្រតី​ណាមួយ ដូច​ជា​ឆ្អឹង ឬ​សរីរាង្គ​ផ្សេងទៀត​ក៏​អាច​មើល​ឃើញ​នៅ​ពេល​នេះ​។ ចំពោះ​ម៉ាក់​ប៉ា​ដែល​ចង់​ដឹង​ពី​ភេទ​អាអូន​នោះ ​អាច​មើល​ឃើញ​នៅ​ពេល​នេះ​ដែរ តែ​អាស្រ័យ​នឹង​ទី​តាំង ឬ​ការ​បត់​ខ្លួន​របស់បេប៊ី។ ទង​សុក សុក និង​ទឹក​ភ្លោះ​ក៏​ត្រូវ​ឆែក​នៅ​ពេល​នេះ​ដែរ។

សុខភាព និងសុវត្ថិភាព

៣- #ត្រូវដឹងពីអីខ្លះ?

ការជ្រើសរើសអាហារ៖ ជា​ការ​ពិត អាហារ​​ធម្មជាតិមិន​មាន​ជាតិ​គីមី ធ្វើ​ឲ្យ​យើង​មាន​សុខភាព​ល្អ​ក្នុង​រយៈ​ពេល​យូរ។​ សារធាតុ​សម្លាប់​សត្វល្អិត​តែង​តែ​មាន​តិច​តួច​ក្នុង​អាហារ​​ធម្មជាតិ​ដែរ​ ប៉ុន្តែយើង​អាច​កាត់​បន្ថយ​បាន​ដោយ​ការ​លាង​សម្អាត​ ​បក​សំបក​ ឬ​ចម្អិនជាដើម​។​ យ៉ាង​ណាមិញ ចំណុច​ដែល​សំខាន់​គឺ​ការ​ញ៉ាំ​បន្លែ​ និង​ផ្លែ​ឈើ​ឲ្យ​បាន​ ៥​ ទៅ​ ៩​​ដង

ការឈរយៈពេលយូរ​៖ យើងមិន​គួរ​ឈរ​យូរ​ទេ​​ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ថយ​ចុះ​ បណ្តាល​ឲ្យ​យើងវិល​មុខ ហើយ​សន្លប់បាន។ ការ​ប្រើ​ប្រាស់​ខ្សែ​ក្រវាត់​សុវត្ថិ​ភាព​សម្រាប់​ម្តាយ​ក៏​មាន​ប្រយោជន៍​ក្នុង​ការ​ទ្រពោះ និងទម្ងន់របស់​យើងនៅ​ចុង​ខែ​ទី ៣ នៃ​ត្រី​មាស​ទី ២ និង​ទី​ ៣។​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ Chamnan Amrith · កែ 25/02/2019