backup og meta

សប្តាហ៍ទី ៣០៖ ម៉ាក់ៗមានអារម្មណ៍ញោចៗក្នុងស្បូន ដឹងថាជាអីអត់?

សប្តាហ៍ទី ៣០៖ ម៉ាក់ៗមានអារម្មណ៍ញោចៗក្នុងស្បូន ដឹងថាជាអីអត់?

ការលូតលាស់គភ៌

រំភើប​ទេ​ម៉ាក់ប៉ា? ពេលនេះ​អាអូនមាន​ទំហំ​ប៉ុន​ផ្លែ​ឪឡឹក​តូច​មួយ ទម្ងន់​ ១,៣ គីឡូក្រាម និង​ប្រវែង​ប្រហែល ៤០ សង់ទីម៉ែត្រ។ បេប៊ី​អាច​ត្អើក​នៅ​សប្តាហ៍​នេះ ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ញោច​ៗ​នៅ​ក្នុង​ស្បូន។ ស្រប​ពេល​នៃ​ការ​រលូតលាស់​នេះដែរ សារធាតុ​ខ្លាញ់​ក៏​មាន​ការ​កើន​ឡើង​សម្រាប់​​ជំនួយ​ឲ្យអាអូនមាន​ស្បែក​មិន​សូវ​ជ្រួញ និង​ជួយ​រក្សា​កម្តៅ បន្ទាប់​ពី​កើត​។ រឿង​ល្អ​មួយ​ទៀត​នោះ បេប៊ីនឹង​រៀន​ដក​ដង្ហើម​ដោយ​ការ​ធ្វើ​ចលនា​សាច់​ដុំ​សន្ទះ​ទ្រូង។

បម្រែបម្រួលរាងកាយ

១- រាងកាយប្រែប្រួលអីខ្លះ?

១០០% ស្រីៗ​យើង​ច្បាស់​ជា​នឿយ​ហាត់ ណាមួយ​មិន​សូវ​ស្រណុក​ខ្លួន ណា​មួយ​គេង​មិន​គ្រប់​គ្រាន់ ភ្លេច​ភ្លាំង​ច្រើន ឯ​ទម្ងន់​ចេះ​តែ​ឡើង។ លើស​ពី​នេះទៅ​ទៀត​ សសៃ​ពួរ​ដែល​ភ្ជាប់​ឆ្អឹង​ក៏យឺត​ជាង​មុន​ ដោយ​សារ​តែ​​បម្រែ​បម្រួល​នៃ​អ័រម៉ូន​ ដែល​​នឹង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​លំនឹង​របស់​យើង ធ្វើ​ឲ្យ​ជើង​យើង​កន្ធែក​ជាប់​រហូត​។ ដូច្នេះ​​យើង​គួរ​តែ​រក​ស្បែកជើង​ណា​ដែល​ពាក់ទៅ​ស្រួល​ខ្លួន ងាយ​ដើរ។

ចំណុចអីខ្លះគួរបារម្ភ?

ការ​ផ្លាស់​ប្តូរ​អារម្មណ៍​លឿន​​ជា​សញ្ញា​មួយ​ដែល​ស្រ្តី​មាន​ផ្ទៃ​ពោះ​អាច​មាន​ ដែល​បណ្តាលមក​ពីអារម្មណ៍ធុញថប់ មិន​ស្រួល​ខ្លួន ពិបាក​ទាំង​ការ​ហូបចុក ដេក ដើរ ឈរ​អង្គុយ និង​ការ​ប្រែ​ប្រួល​អ័រម៉ូន។

ការជួបគ្រូពេទ្យ​

២- ប្រាប់អីខ្លះទៅពេទ្យ?

ម៉ាក់ៗអាច​​ពិបាក​ដក​ដង្ហើម​ក្នុង​សប្តាហ៍​នេះ​ ដោយសារ​​ស្បូន​​​រីក​ធំ​ជាង​មុន​ ហើយ​សង្កត់​លើ​សរីរាង្គ​ផ្សេងៗ ដូចជា​សួត​ជា​ដើម​។​ ដូច្នេះ​ប្រាប់​គ្រូ​ពេទ្យ​នូវ​បញ្ហា​នេះ ដើម្បី​បាន​ដំបូន្មាន​ល្អៗ​មក​វិញ។

តេស្តអីខ្លះចាំបាច់?

យើង​នឹង​ត្រូវ​ជួប​​គ្រូ​ពេទ្យ​ញឹក​ញាប់​នៅ​ខែ​បន្ទាប់ ដោយ​ដំបូង​ រៀង​រាល់​ ២​អាទិត្យ​ និង​បន្ទាប់​មក​ ជា​រៀង​រាល់​សប្តាហ៍ហូត​ដល់​ថ្ងៃ​សម្រាល។ ក្នុង​ខែ​នេះដូចគ្នា​នឹង​ខែ​មុន​ដែរ គ្រូ​ពេទ្យ​នឹង​វាស់​សម្ពាធ​ឈាម​ ថ្លឹងទម្ងន់​​ ហើយ​សួរ​ពី​រោគសញ្ញា​ដែល​យើងអាច​មាន​ និងចលនា​ ​ពេល​វេលា​​នៃ​សកម្ម​ភាពកម្រើក​​របស់​អាអូន រួច​គ្រូ​ពេទ្យ​នឹង​ពិនិត្យ​ទំហំ​ស្បូន។

សុខភាព និងសុវត្ថិភាព

៣- ត្រូវដឹងពីអីខ្លះ?

ហត់ និងដកដង្ហើមខ្លីៗ​អាច​ធ្វើ​ឲ្យ​យើងមិន​ស្រួល​ខ្លួន​ ប៉ុន្តែ​វា​មិន​ប៉ះ​ពាល់​ដល់​អាអូន​នោះ​ទេ។ ដាច់​ខាត​មិន​ត្រូវ​ប្រើ​ប្រភេទ​ថ្នាំ​សន្តំ ដោយ​គ្មាន​វេជ្ជបញ្ជា​នោះទេ​ ព្រោះ​មានផល​ប៉ះ​ពាល់​ដល់​យើង និងកូន។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Poppy seed to pumpkin: How big is your baby? http://www.babycenter.com/slideshow-baby-size. Accessed March 30, 2015.

Pregnancy calendar week 30. http://kidshealth.org/parent/pregnancy_center/pregnancy_calendar/week30.html. Accessed March 30, 2015.

Your pregnancy: 30 weeks. http://www.babycenter.com/6_your-pregnancy-30-weeks_1119.bc. Accessed March 30, 2015.

 

កំណែ​ប្រែបច្ចុប្បន្ន

28/03/2019

អត្ថបទ​ដោយ Duk Panharat

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?

វិធីងាយៗ ដើម្បីបង្ការ​ការ​បង្ករោគ និងជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Duk Panharat · កែ Mar 28, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម