backup og meta

សប្តាហ៍ទី ៣៥៖ អាអូនមិនសូវធាក់ដូចមុនទេ តែម្តងៗមួយទំហឹងហ្មង

សប្តាហ៍ទី ៣៥៖ អាអូនមិនសូវធាក់ដូចមុនទេ តែម្តងៗមួយទំហឹងហ្មង

ការលូតលាស់ទារក

ប្លែក​អត់ ចូល​​ដល់​សប្តាហ៍​នេះ​អាអូន​មិន​សូវ​កម្រើក ឬ​ធាក់​ខ្លាំង​ដូច​មុន​ទេ តែ​ពេល​ធាក់​ម្តងៗ​ខ្លាំង​ជាង​មុន ធ្វើ​ឲ្យ​យើង​សង្កៀរពោះ ទ្រាំ​មិន​ចង់​បាន។ នេះ​ដោយសារ​តែ​កូន​យើង​កាន់​តែ​ធំ ពិបាក​រើ​ក្នុង​ស្បូន។ បេប៊ីមាន​ទំហំប្រហែលផ្លែ​ឪឡឹក ទម្ងន់​ប្រមាណ ២,៣៨ គីឡូ​ក្រាម​ និង​ប្រវែង​​ ៤៦​ សង់ទីម៉ែត្រ។ ពេល​នេះ​ខ្លាញ់​លើ​ដង​ខ្លួន​​មាន​ច្រើន​ជាង​មុន ជាពិសេស​នៅ​លើ​ស្មា​​បេប៊ី។ បើ​កូន​ស្ថិត​ក្នុង​ទម្រង់ក្បាល​ចុះ​ក្រោម នឹង​ធ្លាក់​ចុះ​មក​អាង​​ត្រគាកដើម្បី​ត្រៀម​សម្រាល។

បម្រែបម្រួលរាងកាយ

១- រាងកាយប្រែប្រួលអីខ្លះ?

ស្បូន​ដែល​ធ្លាប់​​​តែ​នៅ​ឆ្អឹងអាង​​ត្រគាកអាច​​ឡើង​​ដល់​​ក្រោម​ឆ្អឹង​ជំនី​រ។ បើ​អាចមើល​ឃើញ​កូន​ក្នុង​ស្បូន យើងនឹង​ឃើញ​អាអូន​ស្ទើរ​តែ​សន្ធឹង​ពេញ​ផ្ទៃ​ស្បូន។ ដល់​ពេល​ស្បូន​​​សង្កត់​ទៅ​លើ​សរីរាង្គ​ក្នុង​ពោះ​យើង​កាន់​តែ​ខ្លាំង នាំឲ្យ​នោម​ញឹក​ញាប់ ឆ្អល់​នៅ​ក្រោ​ម​ចុង​ដង្ហើម និង​មាន​បញ្ហា​​ក្រពះ​ពោះ​វៀន​ជា​ច្រើន​ទៀត។

ចំណុចអ្វីខ្លះគួរបារម្ភ?

មានឆ្ងល់អត់ ហេតុអ្វី​​បេប៊ី​តែង​តែ​យំ​ពេល​កើត​មក​ភ្លាម​? ការពិត​ទៅ​អាអូន​អាច​យំ​​តាំង​ពី​ក្នុង​ពោះមក​ម្ល៉េះ។ តាម​ការ​ស្រាវ​ជ្រាវ​ជា​ច្រើ​ន​​បង្ហាញ​ថា​ បេប៊ីអាច​បង្ហាញ​ពី​ការ​យំ ដោយ​ការ​ញាក់​ចង្កា​ ហាមាត់​ ដក​ដង្ហើម​មិន​ទៀងទាត់​ជា​ច្រើន​ដង​ ​ភ្ញាក់​​នឹង​​​សំឡេងតិច​ៗ​ពីខាង​ក្រៅ​ពោះ​ម៉ាក់។

ការជួបគ្រូពេទ្យ​

២- ប្រាប់អីខ្លះទៅពេទ្យ?

ចម្លែកបន្តិច ដែលបេប៊ីមួយចំនួននៅបន្តលូតលាស់រហូតដល់ខែទី ១០ ព្រោះ​អាអូន​​អាច​ចង់​រស់​នៅ​ក្នុង​ស្បូនឲ្យ​បាន​យូរ​។ បើហួសថ្ងៃសម្រាល តែគ្មានសញ្ញាប្រែប្រួលអ្វីនោះទេ យើងគួរ​សួរ​គ្រូ​ពេទ្យ រក​វិធីយក​អាអូន​ចេញ​ពី​ស្បូន​​ឲ្យ​បាន​លឿន​ទើប​ល្អ។

តេស្តអីខ្លះចាំបាច់?

គ្រូ​ពេទ្យ​នឹង​ប៉ាន់​ស្មាន​​ទំហំ​កូន​យើង ពេល​ត្រូវ​សម្រាល​ ជាមួយគ្នា​នឹង​តេស្ត​មួយ​ចំនួន​ទៅ​តាម​ស្ថាន​ភាព​សុខភាព​យើង​ដូច​ជា​៖

– ថ្លឹងទម្ងន់​

– វាស់សម្ពាធឈាម​

– ពិនិត្យ​​ទំហំ​​ស្បូន​​ផ្នែក​ខាង​ក្នុង

– វាស់​ចង្វាក់​​បេះដូង​​កូន

– វាស់ទំហំ​របស់​ទារក​

– មើលទីតាំងមុខកូន

– តេស្ត​ទឹក​នោម​ពិនិត្យ​ជាតិ​ស្ករ និងប្រូតេអ៊ីន

– មើលការ​រីក​ប៉ោង​​សសៃ​ឈាម​ដៃជើង​​ ​ហើម​ជើង​។

សុខភាព និង​សុវត្ថិ​ភាព

៣- ត្រូវដឹងពីអីខ្លះ?

នៅ​ត្រី​មាស​ទី​១ យើង​​អាច​គេង​ផ្ងារ​បាន​ព្រោះ​កូន​​មិន​សូវ​ធ្ងន់។ ប៉ុន្តែ​នៅ​ត្រី​មាស​ទី​ ២​ គួរ​តែរក​របៀប​នៃ​ការ​គេង​​ដែលធ្វើ​​​ឲ្យស្រួល​​ខ្លួន​ ព្រោះ​យើង​ធ្ងន់​ពោះ​ជាង​មុន។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Poppy seed to pumpkin: How big is your baby? http://www.babycenter.com/slideshow-baby-size. Accessed March 30, 2015.

Pregnancy calendar week 35. http://kidshealth.org/parent/pregnancy_center/pregnancy_calendar/week35.html. Accessed March 30, 2015.

Your pregnancy: 35 weeks. http://www.babycenter.com/6_your-pregnancy-35-weeks_1124.bc. Accessed March 30, 2015.

 

កំណែ​ប្រែបច្ចុប្បន្ន

25/02/2019

អត្ថបទ​ដោយ Chorn Sophearom

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ficheroulle Anne-Charlotte


អត្ថបទពាក់ព័ន្ធ

ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ

ធ្វើម៉េចដឹងថា ម៉ាក់ៗគ្រាន់តែសោកសៅក្រោយសម្រាលឬមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល​?​ ​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chorn Sophearom · កែ Feb 25, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម