backup og meta

សប្តាហ៍ទី ៣៧៖ ចង់ដឹងអត់ អាយុគភ៌ប៉ុន្មាន វះកាត់ល្អ?

សប្តាហ៍ទី ៣៧៖ ចង់ដឹងអត់ អាយុគភ៌ប៉ុន្មាន វះកាត់ល្អ?

ការលូតលាស់គភ៌

ពេល​ដែល​ម៉ាក់ប៉ា​ទន្ទឹង​រង់ចាំ​យ៉ាង​អន្ទះសា​ជិត​មក​ដល់​ហើយ បេប៊ី​ត្រូវ​ការ​ប្រហែល ២-៣ សប្តាហ៍​ទៀត​ប៉ុណ្ណោះ​ដើម្បី​លូតលាស់​ពេញ​លេញ។ បើ​យើង​មាន​គម្រោង​សម្រាល​ដោយ​វះកាត់​អាយុ​អាអូន​ដែលល្អ​សម្រាប់​វះកាត់​គឺ ៣៩ សប្តាហ៍។ អាអូន​ពេល​នេះ​លូតលាស់​លឿន​ណាស់ ​បើគិត​ពីប្រវែងវិញ​ប្រហែល ៤៨ សង់ទីម៉ែត្រ រីឯ​ទម្ងន់​វិញប្រមាណ ២,៨៥ គីឡូក្រាម។ ដឹង​តាំង​ពី​នៅ​ក្នុង​ពោះ បេប៊ី​អាច​ក្តោប​ដៃ​បាន បើពោះ​យើង​ងាក​ទៅ​ខាង​មាន​ពន្លឺថ្ងៃ​នោះ​អាអូន​នឹង​ងាក​ចេញ។

បម្រែបម្រួលរាងកាយ

១- រាងកាយយើងប្រែប្រួលអីខ្លះ?

​ជិត​ដល់​ថ្ងៃ​សម្រាល ការ​កន្រ្តាក់​បែប Braxton Hicks ឬ​ការ​កន្រ្តាក់​ក្លែង​ក្លាយ​នឹងចាប់​ផ្តើម។ យើង​មិន​បាច់​បារម្ភ​នោះ​ទេ គ្រាន់​តែ​តាមដាន​​ពីការ​ន្រា្តក់​ទៀង​ទាត់​ទៅ​បាន​ហើយ។ ម៉ាក់ៗកាន់តែពិបាកគេង បើ​អាច​គួរ​តែឆ្លៀត​គេង​មួយ​ភ្លែត​ពេលថ្ងៃ​ដើម្បី​យក​កម្លាំង​ខ្លះៗ។ មិន​ត្រឹម​តែពិ​បាក​គេង​នោះ​ទេ តែ​ប្រហែល​ជាសុបិន​អាក្រក់​ទៀត នេះជារឿង​ធម្មតា ព្រោះ​ទាំង​យើង​ទាំង​គេ​ព្រួយ​រឿង​ដែល​នឹងកើតឡើង​ពេល​សម្រាល។

ទោះយ៉ាងណា​យើង​មិន​ត្រូវ​ភ្លេច​តាម​ដាន​ចលនា​កូននោះទេ បើ​ចលនា​កូន​បាន​ធ្លាក់​ចុះប្រញាប់​ទៅ​ជួបពេទ្យ​។ កូន​ធំ​ណែន​ពេញ​ក្នុង​ស្បូន ពិបាក​រើ តែ​យើង​មា​នអារម្មណ៏ថា​កូន​កំពុង​តែ​បត់ចុះ​បត់​ឡើង និងរមៀល។ ​

ចំណុចអីខ្លះគួរបារម្ភ?

អំឡុង​ខែ​ចុងក្រោយ​នេះ យើងត្រូវយកចិត្តទុកដាក់ចំពោះ​អាការៈ​មិន​ប្រក្រតី​ផ្សេងៗ ពិសេស​ប្រយ័ត្ននឹង​រោគ​សញ្ញា​កូន​កើត​មិន​គ្រប់ខែ។ ប្រញាប់​ទាក់​ទង​គ្រូពេទ្យ​ក្នុង​ករណី​មាន​សញ្ញា​ដូច​ខាងក្រោម៖

ធ្លាក់ឈាម៖ ប្រហែល​មក​ពី​ការ​បញ្ចេញ​ទឹករម្អិល​ខាប់ៗ ដែល​បិទ​ក​ស្បូន។ វា​អាច​ជា​សញ្ញា​មួយ​នៃ​ការ​ឈឺពោះ​សម្រាល​អាអូន​នៅ​ក្នុង​រយៈពេល ២-៣ ថ្ងៃ ឬមួយ​សប្ដាហ៏​ទៀត។

ឈឺ​ចាប់​ខ្លាំង និង​ញឹក​ទៅៗ៖ នេះ​ជា​សញ្ញា​នៃ​ការ​របើក​សុក។ សញ្ញា​រួម​ផ្សំផ្សេងទៀត​​មាន​ ក្តៅខ្លួន ធ្លាក់ស និង​ឆ្លង​រោគ។

កន្រ្តាក់​​ស្បូនទៀងទាត់ និង​ខ្លាំងទៅៗ៖ ចន្លោះ​នៃ​ការ​កន្រ្តាក់​ពី១ ទៅ១ទៀត​មាន​រយៈពេល​ខ្លី។ បើការ​កន្រ្តាក់​នៅ​តែ​មានពេល​យើង​ឈប់ ចាប់ផ្តើម​សកម្មភាព ផ្លាស់ប្តូរកន្លែង នេះ​បញ្ជាក់​បានថា​ជា​ការ​កន្រ្តាក់​ឈឺពោះ​សម្រាល​កូនពិត​ប្រាកដ​។

បែកស្រោមទឹកភ្លោះ៖ ​បេប៊ី​មាន​សុវត្ថិភាព​ទឹកភ្លោះ​នឹង​ធ្លាក់​មក​លឿន ឬយឺត​ចុះ​មក​ជើង។ ការ​កន្រ្តាក់​អាច​នឹង​ចាប់ផ្តើម​មុន ឬក្រោយ​ពេល​បែក​ទឹក​ភ្លោះ។

ការជួបគ្រូពេទ្យ​

២- ប្រាប់អីខ្លះទៅពេទ្យ?

ជិត​ដល់​ថ្ងៃសម្រាលៗ ស្រីៗ​គ្នា​យើង​ច្បាស់​ជាភ័យ​ច្រើន​ជាង​រំភើប ដូច្នេះ​យើង​គួរប្រាប់គ្រូពេទ្យ​ពី​អាការៈ​ខ្លះៗដែល​ទាក់ទង​នឹង​ការ​កើត​មិនគ្រប់​ខែ ឬ​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ឈឺពោះ​សម្រាល​មុន​ពេល។ គ្រូពេទ្យ​នឹង​ប្រាប់​ពី​តិចនិក​ជួយ​គ្រប់គ្រង​ការគិត​ច្រើន​បាន​មួយ​ចំណែក។

តេស្តអីខ្លះចាំបាច់?

យើង​ដល់​ពេល​ត្រូវ​ពិនិត្យ​សុខភាព​រៀងរាល់​សប្តាហ៍ រហូត​ដល់​ថ្ងៃ​សម្រាល​ហើយ។ ការ​តាមដាន​សុខភាព​អាច​ឲ្យ​គ្រូពេទ្យ​ដឹង​ពី​ទម្រង់​របស់​បេប៊ី​ពេល​សម្រាល ដូចជា​ទម្រង់​ក្បាល​ចុះ​ក្រោម ជើង​ចុះ​ក្រោម ឬក៏​ទម្រង់​ហុចគូទ​ចុះ​ក្រោម ដែល​យើង​ហៅ​ថា កូនបង្វិល​បញ្ច្រាស់​នៅក្នុងស្បូន។ តែ​ភាគ​ច្រើន​បេប៊ី​បង្វិល​ក្បាល​ចុះ​ក្រោម​ដោយខ្លួន​ឯង​ក្នុងខែចុងក្រោយ​នៃ​ការ​មាន​ផ្ទៃពោះ។ ក្នុង​ទម្រង់​ក្បាល​ចុះ​ក្រោម​អាអូន​កោងខ្លួន​ទៅ​ក្នុង​ឆ្អឹងអាង​ត្រគាក។

សុខភាព និងសុវត្ថិភាព

៣- ត្រូវដឹងពីអីខ្លះ?

៣ សប្តាហ៍​ចុង​ក្រោយ​នេះ​ពិត​ជា​សំខាន់​ដូច​ប៉ុន្មាន​សប្តាហ៍​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះអ៊ីចឹង។ បេប៊ី​ត្រូវការ ២-៣ សប្តាហ៍​ចុងក្រោយ​ដើម្បី​លូតលាស់​ និង​វិវត្តឲ្យ​ពេញ​លេញ។ បើយើង​សម្រេច​ចិត្ត​សម្រាល​កូន​ដោយ​ធម្មជាតិ ត្រូវ​រៀន​ធ្វើ​លំហាត់​ប្រាណ​ដកដង្ហើម និង លំហាត់ Kegel។

តើបេប៊ីលូតលាស់​ដូចម្តេច​ខ្លះ​នៅ​សប្តាហ៍ក្រោយ? រង់ចាំ​តាមដាន​ទាំ​ងអស់​គ្នាជាមួយ “Hello គ្រូពេទ្យ’។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Poppy seed to pumpkin: How big is your baby? http://www.babycenter.com/slideshow-baby-size. Accessed March 30, 2015.

Pregnancy calendar week 37. http://kidshealth.org/parent/pregnancy_center/pregnancy_calendar/week37.html. Accessed March 30, 2015.

Your pregnancy: 37 weeks. http://www.babycenter.com/6_your-pregnancy-37-weeks_1126.bc . Accessed March 30, 2015.

 

កំណែ​ប្រែបច្ចុប្បន្ន

25/02/2019

អត្ថបទ​ដោយ Ros Khemary

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ficheroulle Anne-Charlotte


អត្ថបទពាក់ព័ន្ធ

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?

វិធីងាយៗ ដើម្បីបង្ការ​ការ​បង្ករោគ និងជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Ros Khemary · កែ Feb 25, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម