គ្មានអ្វីសប្បាយចិត្តជាងឃើញបេប៊ីលូតលាស់បានល្អ ត្រៀមនឹងសម្រាលឆាប់ៗនោះទេ មែនទេស្រីៗគ្នាយើង? កុំឆ្ងល់អីសប្តាហ៍នេះគីឡូអាអូនមិនឡើងខ្លាំងដូចមុនទេ ព្រោះសុកកាន់តែចាស់ តែពេលនេះបេប៊ីមានប្រវែងជាមធ្យម ៤៥ សង់ទីម៉ែត្រ ហើយមានទម្ងន់ប្រហែល ៣,២ គីឡូក្រាម។
តាំងពីកូនយើងចេះជញ្ជក់ ឬលេបទឹកភ្លោះមក កាកសំណល់ត្រូវប្រមូលចូលទៅក្នុងពោះវៀនហើយកោសិកាដែលចេញពីពោះវៀន កោសិកាស្បែកដែលងាប់ និងរោម គឺជាសំណល់ បម្លែងទៅជាអាចម៍ព្រៃដែលមានពណ៌បៃតងចាស់។

១- រាងកាយយើងប្រែប្រួលអីខ្លះ?
ជៀសមិនរួចទេរឿងនោមយប់ញឹកញាប់នោះ ព្រោះបេប៊ីចុះមកក្រោមក្នុងអាងត្រគាកហើយសង្កត់លើបោ្លកនោមយើង។ ម្ល៉ោះហើយមួយយប់ៗគ្នាយើងដេកមិនស្កប់ទេ ទោះយ៉ាងណាមានតែទ្រាំបន្តិចទៅ ជិតដល់ពេលអាអូនចេញមកឃើញពិភពលោកខាងក្រៅហើយ។
ចំណុចអីខ្លះគួរបារម្ភ?
ជាទំនៀមទម្លាប់សាសនាអ៊ីស្លាម ម៉ាក់ប៉ាសម្រេចកាត់ចុងលិង្គអាអូន តែទោះយ៉ាងណាយើងគួរពិគ្រោះជាមួយគ្រូពេទ្យមុនទាក់ទងនឹងការកាត់ស្បែកគ្របលិង្គ រួមទាំងជម្រើសបំបាត់ការឈឺចាប់សម្រាប់អាអូន។
២- ប្រាប់អីខ្លះទៅពេទ្យ?
ការថែទាំមុនពេលសម្រាលនៅតែធ្វើបន្តរហូតសម្រាលអាអូនរួច។ ចូលដល់សប្តាហ៍នេះពេទ្យនឹងពិនិត្យមើលមាត់ស្បូនដើម្បីត្រៀមស្រមាល។ បើមាត់ស្បូនចាប់ផ្តើមស្តើង និងបើក ពេទ្យនឹងវាស់ចង្វាក់បេះដូងអាអូន វាស់បរិមាណទឹកភ្លោះ។
តេស្តអីខ្លះចាំបាច់?
នៅពេលជិតគ្រប់ខែគ្រូពេទ្យស្ទាបពោះទៀងទាត់ដើម្បីកំណត់ទីតាំងរបស់បេប៊ីនៅក្នុងស្បូនយើង។ ការធ្វើតេស្តទាំងនោះអាចជួយឲ្យគ្រូពេទ្យដឹងពីទីតាំងបេប៊ី ដូចជា ទម្រង់ក្បាលចុះក្រោម ជើងចុះក្រោម ឬក៏អាអូនហុចគូថចុះក្រោម ដែលយើងតែងហៅថាកូនបង្វិលបញ្ច្រាស់នៅក្នុងស្បូន។ តាមធម្មតាបេប៊ីបង្វិលក្បាលចុះក្រោមដោយខ្លួនឯងក្នុងខែចុងក្រោយនៃការមានផ្ទៃពោះ។ ក្នុងទម្រង់ក្បាលចុះក្រោមអាអូនមានមាឌធាត់មូលក្នុងឥរិយាបថចំកោងខ្លួនក្នុងអាងត្រគាក។ ក្នុងអំឡុងពិនិត្យពោះគ្រូពេទ្យក៏មើលមាត់ស្បូនដើម្បីដឹងថា មាត់ស្បូនយើងចាប់ផ្តើមបើកឬនៅ។
៣- ត្រូវដឹងពីអីខ្លះ?
គ្រឿងស្រវឹង៖ កុំបារម្ភបើយើងប្រើថ្នាំមានជាតិអាល់កុលក្នុងពេលមានផ្ទៃពោះ។ ជាតិអាល់កុលតិចតួចមិនបណ្តាលឱ្យមានបញ្ហាធ្ងន់ធ្ងរទេ លុះត្រាតែយើងផឹកស្រា។
ថ្នាំ៖ អាស្ពីរីន និងថ្នាំផ្សេងទៀតដែលមានជាតិអាល់កុល មានធាតុផ្សំធ្វើឱ្យប៉ះពាល់ស្រ្តីមានផ្ទៃពោះ។ ដូច្នេះយើងគួរពិគ្រោះជាមួយពេទ្យមុនលេបថ្នាំអំឡុងពេលមានផ្ទៃពោះ។
កៀកថ្ងៃសម្រាលហើយ តើអាអូននឹងលូតលាស់យ៉ាងដូចម្តេចនៅសប្តាហ៍ទី ៤០? ជួបគ្នាពេលក្រោយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Poppy seed to pumpkin: How big is your baby? http://www.babycenter.com/slideshow-baby-size. Accessed March 30, 2015.
Pregnancy calendar week 38. http://kidshealth.org/parent/pregnancy_center/pregnancy_calendar/week38.htm. Accessed March 30, 2015.
Your pregnancy: 38 weeks. http://www.babycenter.com/6_your-pregnancy-38-weeks_1127.bc. Accessed March 30, 2015.
កំណែប្រែបច្ចុប្បន្ន
25/02/2019
អត្ថបទដោយ Ros Khemary
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ Ficheroulle Anne-Charlotte
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ