ការលូតលាស់ទារក
សប្តាហ៍នេះអាអូនមានទំហំប្រហែលផ្លែឪឡឹក ទម្ងន់ប្រមាណជា ៣,៥ គីឡូក្រាម និងប្រវែង ៥០ សង់ទីម៉ែត្រ។ ទងសុកអាចរុំកអាអូន ជាធម្មតាមិនបង្កជាបញ្ហាទេ ប៉ុន្តែពេលខ្លះវាបណ្តាលឲ្យមានគ្រោះថ្នាក់ដែរ ដោយសារតែទងសុករុំកបេប៊ីខ្លាំងពេក ធ្វើឲ្យមានការសម្រាលដោយវះកាត់ទងសុករុំក (ករណីកម្រ) ហើយវាអាចមាន ១% ប៉ុណ្ណោះ។ ទឹករម្អិលដែលគ្របពាសពេញស្បែកអាអូន និងរោមឆ្មារទន់ៗចាប់ផ្តើមបាត់អស់នៅសប្តាហ៍ទី ៣៩ នេះ។
បម្រែបម្រួលរាងកាយ
១- រាងកាយប្រែប្រួលអីខ្លះ?
ការកន្ត្រាក់ Braxton Hicks ឬការឈឺពោះក្លែងក្លាយអាចនឹងលេចចេញកាន់តែច្បាស់។ ការកន្ត្រាក់នេះអាចឈឺ និងកាន់តែខ្លាំងដូចការកន្រ្តាក់ឈឺពោះកើតកូនពិតប្រាកដ គ្រាន់តែខុសត្រង់ថា មិនទៀងទាត់ ឬបង្កើនការកន្រ្តាក់ញឹកញាប់ជាងមុន។
សញ្ញាផ្សេងទៀតនៃការឈឺពោះកើតកូននោះ គឺការបែកស្រោមទឹកភ្លោះ ដែលអាចកើតឡើងគ្រប់ពេលនាសប្តាហ៍នេះ។ យើងប្រហែលប្រទះឃើញមានធ្លាក់ទឹកច្រើន ទោះជាយ៉ាងនេះក្តីគ្នាយើងមិនបានចាប់អារម្មណ៍ថា ស្រោមទឹកភ្លោះបានបែកនោះទេ រហូតដល់យើងឈឺពោះកើតអាអូន។ បើយើងបែកទឹកភ្លោះ ឬមានកន្រ្តាក់ទៀងទាត់ប្រញាប់ប្រាប់គ្រូពេទ្យជាបន្ទាន់។
ចំណុចអីខ្លះគួរបារម្ភ?
ទោះបីជាការកើតកូនមិនគ្រប់ខែ ឬកូនលើស ២ អាទិត្យ ក៏ដោយ វាអាចជារឿងល្អមួយ បើសិនជាគ្រូពេទ្យយកចិត្តទុកដាក់ចំពោះសុខភាពយើង។
ការជួបគ្រូពេទ្យ
២- ប្រាប់អីខ្លះទៅគ្រូពេទ្យ?
ការថែទាំមុនពេលសម្រាលនៅតែធ្វើបន្តរហូតសម្រាលអាអូនរួច។ ចូលដល់សប្តាហ៍នេះពេទ្យនឹងពិនិត្យមើលមាត់ស្បូនដើម្បីត្រៀមស្រមាល។ បើមាត់ស្បូនចាប់ផ្តើមស្តើង និងបើក ពេទ្យនឹងវាស់ចង្វាក់បេះដូងអាអូន វាស់បរិមាណទឹកភ្លោះ។
តេស្តអីខ្លះចាំបាច់?
នៅពេលជិតគ្រប់ខែគ្រូពេទ្យស្ទាបពោះទៀងទាត់ដើម្បីកំណត់ទីតាំងរបស់បេប៊ីនៅក្នុងស្បូនយើង។ ការធ្វើតេស្តទាំងនោះអាចជួយឲ្យគ្រូពេទ្យដឹងពីទីតាំងបេប៊ី ដូចជា ទម្រង់ក្បាលចុះក្រោម ជើងចុះក្រោម ឬក៏អាអូនហុចគូថចុះក្រោម ដែលយើងតែងហៅថាកូនបង្វិលបញ្ច្រាស់នៅក្នុងស្បូន។
សុខភាព និងសុវត្ថិភាព
៣- ត្រូវដឹងពីអីខ្លះ?
គេងមិនគ្រប់គ្រាន់៖ អ្នកម្តាយប្រាកដជាមានការព្រួយបារម្ភក្នុងការគេងមិនគ្រាប់គ្រាន់អាចគំរាមគំហែងទៅលើទារក។ តែការពិតទៅទារកបានគេងទោះបីជាអ្នកម្តាយកំពុងភ្ងាក់ក៏ដោយហើយគ្មានភស្តុតាងណាបញ្ចាក់អះអាងនៃការគេងរបស់ទារកនិងម្តាយបាននៅឡើយទេ។ដូច្នេះហើយការគេងគឺជាតំរូវការចាំបាច់សំរាប់សិរីរាង្គរឹងមាំក្នុងរាងកាយ។
ការគេងមិនគ្រប់គ្រាន់វាអាចប៉ះពាល់សុខភាព សកម្មភាពប្រចាំថ្ងៃ និងអាចគេងលក់នៅពេលដែលកំពុងបើកបរ ឬក៏ងាយនឹងដួល។
-ថ្នាំបង្ការឈឺក្បាលប្រកាំង៖ អ្នកម៉ាក់តែងបារម្ភរឿងលេបថ្នាំបំបាត់ការឈឺក្បាលក្នុងអំឡុងមានផ្ទៃពោះ។ វាអាស្រ័យទៅលើប្រភេទថ្នាំដែលញ៉ាំ តែថ្នាំភាគច្រើនបង្កឲ្យមានបញ្ហា ដូចជាសរសៃរឈាមកន្ត្រាក់ ឬត្បៀតសរសៃរឈាមទារក ជាដើម។ ប្រសិនចរន្តសរសៃរឈាមរបស់ទារកត្បៀតមុនពេលសំរាល វាអាចបង្អាក់ការលូតលាស់នៃពោះវៀន ឬ បណ្តាលឲ្យមានការគាបសរសែរឈាមដែលបញ្ជូនទៅឆ្អឹងខ្នងហើយបង្កឲ្យទារកខ្វិន។
មិនទាន់មាននរណាដឹងពីផលប៉ះពាល់ថ្នាំទៅលើទារកនៅឡើយទេប៉ុន្តែការព្រួយបារម្កកើនឡើងជាមួយនិងរបាយការណ៍បញ្ហាកើតមានខ្លះ។
ជិតដល់ពេលយើងសម្រាលបេប៊ីហើយ តើសប្តាហ៍ក្រោយនឹងមានអ្វីប្លែក?
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ៕
[embed-health-tool-pregnancy-weight-gain]