ការលូតលាស់គភ៌
១- បេប៊ីលូតលាសដល់ណាហើយ?
បើឈានដល់សប្តាហ៍ទី ៤១ អូនៗនៅមិនទាន់ចេញមកក្រៅទៀត គេហៅថា “កូនចាស់ខែ’ ហើយពេលនេះទំហំអាអូន គឺប៉ុនផ្លែខ្នុរ មានប្រវែងលើសពី ៥០សង់ទីម៉ែត្រ និងទម្ងន់ប្រហែល ៣,៦ គីឡូងក្រាម។ ដូចគ្នាយើងដឹងស្រាប់ហើយ បេប៊ីមិនអាចនៅក្នុងពោះរហូតនោះទេ គ្រូពេទ្យក៏មិនព្រមយើងនៅចាំសម្រាលលើសពី ២ សប្តាហ៍ ក្រោយថ្ងៃកំណត់ដែរ ព្រោះម៉ាក់ៗ និងបេប៊ីក្នុងផ្ទៃ អាចនឹងជួបហានិភ័យខ្ពស់។
បេប៊ីកើតនៅសប្តាហ៍ទី ៤២ ឬលើសពីនេះអាចមានបញ្ហាស្បែកស្ងួត ជ្រួញ ស្តើង ក្រចកវែងៗ សក់ដុះក្រាស់ និងមានខ្លាញ់តិចលើរាងកាយ។ មិនតែប៉ុណ្ណោះ អាចមានបញ្ហាកង្វះអាហាររូបត្ថម្ភ និងមានស្រទាប់ខ្លាញ់ក្រោមស្បែកស្តើង។
បម្រែបម្រួលរាងកាយ
២- រាងកាយម៉ាក់ៗប្រែប្រួលបែបណាខ្លះ?
ពិតណាស់ រឿងនេះ គ្នាយើងពិបាកនឹងធ្វើចិត្តឲ្យស្ងប់ណាស់ ព្រោះថ្ងៃកំណត់ឈានមកដល់ តែបេប៊ីក្នុងផ្ទៃនៅឡើយ ពិសេសនៅពេលក្រុមគ្រួសារ មិត្តភក្តិគ្រប់គ្នាសួរថាថ្ងៃណាបានសម្រាលពិតប្រាកដ។ ប៉ុន្តែកុំភ័យអី! ពេលនេះជាពេលដ៏ល្អ ស្រីៗគ្នាត្រូវចូលសម្រាលកូនតាមធម្មជាតិដោយខ្លួនឯង មិនអញ្ចឹងទេគ្រូពេទ្យនឹងណែនាំឲ្យចូលសម្រាលនៅសប្តាហ៍ទី ៤២ ឬលឿនជាងហ្នឹងប្រសិនជាបេប៊ី ឬម៉ាក់ៗមានបញ្ហាអ្វីមួយ។
ចំណុចអីខ្លះគួរបារម្ភ?
គេដឹងថាមានស្រីៗប្រហែលជា ៥-៦ ភាគរយ មានបញ្ហាកូនក្រកើតចាប់ពី ៣សប្តាហ៍ ឬលើសពីនេះ។ បេប៊ីដែលកើតនៅសប្តាហ៍ទី ៤២ ឡើងទៅ អាចមានបញ្ហាស្បែកស្ងួត និងច្រើនតែលើសទម្ងន់។ ការពន្យារពេលកើតបែបនេះ អាចបង្កើនហានិភ័យឆ្លងមេរោគក្នុងស្បូនទៀតផង ដែលអាចបង្កគ្រោះថ្នាក់ពេលកើត ឬមុនពេលកើត។
ការជួបគ្រូពេទ្យ
៣- គួរប្រាប់អីខ្លះទៅគ្រូពេទ្យ?
គ្រូពេទ្យ នឹងពិភាក្សារជាមួយយើងពីរឿងចាក់ថ្នាំជំរុញឲ្យឆាប់សម្រាល ប្រសិនជាបេប៊ីមិនទាន់កើតនៅសប្តាហ៍បន្ទាប់ ឬចាក់មុនពេលប្រសិនជាមានបញ្ហាណាមួយ។ ភាគច្រើនគ្រូពេទ្យ មិនអនុញ្ញាតិឲ្យយើងពន្យារពេលសម្រាលលើសពី ២ សប្តាហ៍ទេ ដោយសារវាមានហានិភ័យខ្ពស់ទាំងម៉ាក់ៗ និងអូនៗ។
តេស្តចាំបាច់អីខ្លះ?
គ្រូពេទ្យអាចប្រើវិធីសាស្ត្រមួយចំនួនដើម្បីជំរុញការសម្រាល អាស្រ័យលើស្ថានភាពមាត់ស្បូន។ បើសិនជាមាត់ស្បូនមិនទាន់ទុន ឡើងស្តើង ឬបើកទេ មានន័យថាយើងពុំទាន់អាចសម្រាលបានដែរ។
ក្នុងករណីនេះគ្រូពេទ្យ នឹងប្រើវិធីចាក់អ័រម៉ូន ឬវិធីបែបមេកានិក ដើម្បីបើកមាត់ស្បូនមុនពេលចាក់ថ្នាំ។ យ៉ាងណា អាស្រ័យលើស្ថានភាពម៉ាក់ៗផ្ទាល់ វិធីទាំងនោះ មានដូចជា ធ្វើឲ្យរបើកភ្នាសសុក ឬប្រើថ្នាំអុកស៊ីតូស៊ីន ដើម្បីឲ្យស្បូនកន្ត្រាក់។ ប្រសិនជាវិធីទាំងអស់នេះពុំមានប្រសិទ្ធភាព ម៉ាក់ៗត្រូវតែសម្រាលតាមរយៈការវះកាត់ (C-section) មិនខាន។
សុខភាព និងសុវត្ថិភាព
៤- ត្រូវដឹងអ្វីខ្លះ?
– សម្អាតខោអាវទារក៖ ជារឿងល្អបើបោកសំលៀកបំពាក់ កន្ទោប និងសំភារៈទាំងឡាយ ដែលអាចប៉ះស្បែកទារកមុនពេលសម្រាលជាមុន។ យើងអាចគិតថាវាជារឿងមិនចាំបាច់ តែជំនាញណែនាំឲ្យអ្នកសម្អាតវាសិនមុននឹងពាក់ឲ្យបេប៊ី ដោយសារតែមានសារធាតុដើមច្រើននៅជាប់លើសំលៀកបំពាក់ថ្មីៗ មួយវិញទៀត បើសិនជាយើងឱបថើបអូនៗជាទីស្រលាញ់ដោយមិនប្រយ័ត្ន ក៏អាចប៉ះពាល់ដល់ស្បែកអូនៗដូចគ្នា។
– បញ្ហាក្រសម្រាល៖ យើងមិនអាចធ្វើអ្វីបានទេនៅកំឡុងពេលនេះ មានមធ្យោបាយខ្លះ ដូចជាថ្នាំរុក្ខជាតិ ការភ្ញោចចុងសុដន់ និងការប្រើប្រេងជំនួយ ដើម្បីជំរុញពេលកើត តែវិធីទាំងនោះអាចធ្វើឲ្យមានការកន្ត្រាក់ ប៉ះពាល់ដល់បេប៊ីក្នុងផ្ទៃ ក៏ដូចជាបង្កការឈឺចាប់ខ្លាំងដល់យើងដូចគ្នា។ ជាធម្មតានៅចន្លោះសប្តាហ៍ទៅ ៤១ និង ៤២ គ្រូពេទ្យនឹងចាក់ថ្នាំឲ្យមានការសម្រាលដោយពុំទុកយូរជាងនេះឡើយ។
សូមតាមដានអត្ថបទបន្ទាប់ដើម្បីដឹងថាទារកវិវត្តដល់ណានៅសប្តាហ៍បន្ទាប់ ដែលជាសប្តាហ៍ចុងក្រោយបង្អស់នៃការវិវត្តរបស់គភ៌។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-pregnancy-weight-gain]