backup og meta

ពពោះ កូនថ្លោសពេកមិនល្អអាចប្រឈមបញ្ហាច្រើនយ៉ាង អ៊ីចឹងម៉ាក់ៗគួរធ្វើបែបណា?

ពពោះ កូនថ្លោសពេកមិនល្អអាចប្រឈមបញ្ហាច្រើនយ៉ាង អ៊ីចឹងម៉ាក់ៗគួរធ្វើបែបណា?

បញ្ហាពពោះម៉ាក់ៗឃ្លានខ្លាំង ហើយញ៉ាំច្រើននាំឲ្យលើសទម្ងន់ ជួបច្រើនណាស់មកហើយ។ ចម្ងល់នេះលោកជំទាវវេជ្ជបណ្ឌិត គ្រុយ លាងស៊ីម ទីប្រឹក្សាផ្នែកសម្ភព នៃមន្ទីរពេទ្យកាល់ម៉ែត ធ្លាប់បានមានប្រសាសន៍ថា ការញ៉ាំមិនចេះគិត មិនមែនជារឿងល្អចំពោះខ្លួនឯង និងកូនឡើយ។

ទីប្រឹក្សាផ្នែកសម្ភពនៃមន្ទីរពេទ្យកាល់ម៉ែត រូបនោះបានបន្តទៀតថា ការញ៉ាំច្រើនពេលពពោះបង្កើនបញ្ហាសុខភាពច្រើនយ៉ាងដល់កូន អាចរលូតកូន ឬទារកស្លាប់ក្នុងផ្ទៃ កើតមិនគ្រប់ខែ ពិការភាពពីកំណើត និងកូនថ្លោសជ្រុល។ ចំណែកយើងខ្លួនឯងផ្ទាល់តែម្ដងមានបញ្ហាដូចជា ជំងឺបេះដូង សម្ពាធឈាមឡើងខ្ពស់ ជំងឺក្រឡាភ្លើង វិបត្តិកំណកឈាម ទឹកនោមផ្អែមប្រភេទ ២ ធ្លាក់ឈាមពេលសម្រាល និងគ្រោះថ្នាក់សរសៃឈាមខួរក្បាលជាដើម។

ដូចនេះដើម្បីគ្រប់គ្រងទម្ងន់លោកជំទាវវេជ្ជបណ្ឌិតបានណែនាំឲ្យស្ត្រីពពោះញ៉ាំអាហារដូចរៀបរាប់ខាងក្រោម ទើបជួយឲ្យទម្ងន់ឡើងមិនលើស ១៤ គីឡូ៖

• ញ៉ាំតិចៗ តែច្រើនដង

• ញ៉ាំត្រី និងស៊ុត

• ញ៉ាំបន្លែបៃតងឲ្យបានច្រើន

• ញ៉ាំផ្លែឈើ

• មិនគួរញ៉ាំសាច់ច្រើន

• អាហារមិនចាំបាច់ មិនបាច់ញ៉ាំ

• កុំញ៉ាំអាហារយប់

• កុំញ៉ាំអាហារ ឬចំណីផ្អែមៗពេក

• ចៀសវាងភេសជ្ជៈកំប៉ុង

• ហាត់ប្រាណឲ្យបានច្រើន

• ផឹកទឹកឲ្យបានច្រើន

មួយវិញទៀតពពួកបន្លែផ្លែឈើ គ្រាប់ធញ្ញជាតិ ទឹកដោះគោម្សៅសម្រាប់ស្ត្រីមានផ្ទៃពោះ គឺជាជម្រើសល្អជាងសាច់ និងខ្លាញ់ ហើយបើនៅតែឃ្លានអាចញ៉ាំអាហារផ្សេងពីបាយដូចជា ពោត ដំឡូង ចេកស្ងោរជំនួសវិញ វាជួយឲ្យនឹងពោះ ហើយសម្បូរវីតាមីន និងផ្ដល់ជីវជាតិចិញ្ចឹមទៅឲ្យកូនក្នុងផ្ទៃឲ្យលូតលាស់ល្អ។

អត្ថបទពាក់ព័ន្ធ

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

17/06/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?

វិធីងាយៗ ដើម្បីបង្ការ​ការ​បង្ករោគ និងជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jun 17, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម