ការប្រែប្រួលអ័រម៉ូន ធ្វើឲ្យស្ត្រីមានផ្ទៃពោះធ្លាក់សច្រើនជាងស្ត្រីធម្មតា ហើយប្រភេទសដែលស្ត្រីពពោះជួបប្រទះញឹកញាប់ គឺធ្លាក់សដោយពពួកផ្សិត។ នេះបើតាមការលើកឡើងរបស់លោកស្រីវេជ្ជបណ្ឌិត ថៃ សុវណ្ណរ៉ា បម្រើការងារនៅ Singapore Medical Center។
លោកស្រីវេជ្ជបណ្ឌិតថា ធ្លាក់សដោយសារពពួកផ្សិត មិនមានធុំក្លិននោះទេ តែជាការធ្លាក់ច្រើន មានសភាពដុំក្រាស់ ដូចតៅហ៊ូ ហើយថែមទាំងរមាស់នៅទ្វារមាស ទៅជារលាកទ្វារមាស។
លោកស្រី វេជ្ជបណ្ឌិត ថៃ សុវណ្ណរ៉ា
ទោះជាធ្លាក់សប្រភេទនេះមិនមានក្លិនក្តី លោកស្រីវេជ្ជបណ្ឌិតថា ស្ត្រីពពោះត្រូវទៅជួបគ្រូពេទ្យដើម្បីពិនិត្យមើល ដោយការបៀកទឹករម្អិលនៅទ្វារមាសទៅពិនិត្យ តើការធ្លាក់សនោះអាចបណ្តាលមកពីការជំងឺកាមរោគឬទេ ?
បើលទ្ធផលបញ្ជាក់ថា ការធ្លាក់សដោយពពួកផ្សិត គ្រូពេទ្យនឹងឲ្យថ្នាំសុល ឬថ្នាំលេបដើម្បីកម្ចាត់ផ្សិត ដែលថ្នាំនោះលោកស្រីវេជ្ជបណ្ឌិតថា មិនប៉ះពាល់ដល់កូនទេ។ ផ្ទុយទៅវិញបើស្រ្តីពពោះមានធ្លាក់សបណ្តាលមកជំងឺកាមរោគ ត្រូវព្យាបាលឲ្យបានដិតដល់ បើមិនអ៊ីចឹងទេអាចប្រឈមមានកូនក្រៅស្បូន បែកទឹកភ្លោះមុនសម្រាល ឬកូនកើតមកជួបបញ្ហាឈឺភ្នែក។
អត្ថបទពាក់ព័ន្ធ៖
- ធ្លាក់សកើតញឹក ស្រីៗគ្នាយើងកុំចេះតែបណ្តោយ អាចឈានទៅរលាកដៃស្បូន
- គ្មានអនាម័យនាំឲ្យធ្លាក់ស តែអនាម័យជ្រុលក៏ជាដើមហេតុដែរ!
- ពពោះ៣ខែដំបូង ម៉ាក់ៗចៀសមិនរួចពីបញ្ហាទាំងនេះ
- លម្អិតខ្ទេចរឿងស្រីៗ “ធ្លាក់ស” ខុសប្រក្រតី មានពណ៌ ធុំក្លិន និងការឆ្លងរោគ
[embed-health-tool-pregnancy-weight-gain]