backup og meta

ម៉ាក់ៗពពោះ ធ្វើការរហូតដល់ថ្ងៃសម្រាលល្អចំពោះសុខភាពអត់?

ម៉ាក់ៗពពោះ ធ្វើការរហូតដល់ថ្ងៃសម្រាលល្អចំពោះសុខភាពអត់?

ម៉ាក់ៗពពោះ ធ្វើការរហូតដល់ថ្ងៃសម្រាលល្អចំពោះសុខភាពអត់?

ការ​ថែ​ទាំ​សុខភាព​ចំពោះ​ស្ត្រី​ពពោះ គឺ​សំខាន់​បំផុត​ព្រោះ​ថា នៅ​ពេល​ដែល​ពពោះ ម៉ាក់ៗ​ត្រូវ​មើល​ថែ​ទាំង​សុខភាព​ផ្ទាល់​ខ្លួន និង​សុខភាព​កូន​នៅ​ក្នុង​ផ្ទៃ​ដែរ។តែ​ដោយសារ មាន​ស្ត្រី​ៗ​មួយ​ចំនួន​ត្រូវ​ទៅ​ធ្វើ​ការ​ទាំង​មាន​ផ្ទៃពោះ ចឹង​ហើយ​អាច​ធ្វើ​ឲ្យ​ម៉ាក់ៗ​ថែ​ទាំ​សុខភាព​មិន​បាន​ដិត​ដល់។

តើ​ម៉ាក់ៗ​ពពោះ ទៅ​ធ្វើ​ការ​រហូត​ដល់​ថ្ងៃ​សម្រាល​ល្អ ឬ​មិន​ល្អ?

វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ជំនាញ​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បាន​ឲ្យ​ដឹង​ថា បើ​ស្ត្រី​មាន​ផ្ទៃពោះ គ្រាន់​តែ​ធ្វើ​ការ​ធម្មតា អង្គុយ​ក្នុង​ office ​ធម្មតា អត់​ធ្វើ​ការ​អី​ធ្ងន់ធ្ងរ​ដូច​ជា​លើក​របស់​ធ្ងន់ ដើរ​ហាល​ថ្ងៃ ។ល។ គឺ​គ្មាន​បញ្ហា​អី​គួរ​ឲ្យ​បារម្ភ​ទេ ឲ្យ​តែ​ស្ត្រី​នោះ​ញ៉ាំ​ឲ្យ​បាន​គ្រប់​គ្រាន់ គេង​ឲ្យ​បាន​ឆ្អែតៗ ហើយ​ប៉ូវ​កម្លាំង​បន្តិច​ទៅ​គឺ​គ្មាន​បញ្ហា​ទេ។

លោក​វេជ្ជបណ្ឌិត បន្ត​ថា ក្នុង​ករណី​ដែល​ម៉ាក់ៗ​ពពោះ មាន​ចេញ​នូវ​រោគ​សញ្ញា​មិន​ប្រក្រតី​ណា​មួយ​ដូច​ជា៖

– ធ្លាក់ឈាម

– ហត់​អស់​កម្លាំង ល្វើយៗ

– មាន​អាការៈ​មិន​ប្រក្រតី​ជាដើម គឺ​ត្រូវ​សម្រាក​ពី​ការងារ​មុន​ពេល​កំណត់ ដើម្បី​ថែ​ទាំ​សុខភាព​ឲ្យ​បាន​ល្អ​វិញ ចៀស​វាង​មាន​គ្រោះ​ថ្នាក់​ដល់​កូន។

ទោះ​យ៉ាង​ណា​ក៏​ដោយ ម៉ាក់ៗ​មាន​ផ្ទៃពោះ​មិន​ត្រូវ​ធ្វើ​ការ​ឲ្យ​ហួស​កម្លាំង​ពេក​ទេ​មិន​ថា​ការងារ​អី​ក៏​ដោយ ព្រោះ​ក្នុង​អំឡុង​ពេល​ពពោះ​សុខភាព​ចុះ​ខ្សោយ។ ជាពិសេស គឺ​ត្រូវ​ទៅ​ពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀង​ទាត់​តាម​ការ​ណាត់​របស់​ពេទ្យ ហើយ​បើ​អាច​គួរ​សម្រាក​ពី​ការ​ងារ​ឲ្យ​បាន ​២-៣​ខែ ​មុន​ថ្ងៃ​សម្រាល​ចំពោះស្ត្រីដែលមានបញ្ហាសុខភាព។

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

02/09/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ទម្លាប់ញ៉ាំបែបណា ទើបស្រីៗពពោះឡើងគីឡូសមល្មម ងាយសម្រាលកូន

ពពោះត្រូវដឹង ពេលមើលអេកូទារក គួរមើលលើ ៣ ចំណុចសំខាន់ៗនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 02, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម